ខ្ញុំមិនដឹងច្បាស់ថាចំណងជើងបទចម្រៀងមួយនេះមានឈ្មោះថា "បណ្តាំស្នេហ៍ស្នង ឬ បណ្តាំមុនអារុណរះ" នោះទេ ហើយក៏មិនដឹងថាអ្នកណានិពន្ធដែរ ទាំងបទភ្លេង និងទំនុកច្រៀង! ខ្ញុំធ្លាប់បានស្តាប់បទនេះម្តងកាលខ្ញុំមានអាយុប្រហែល១៣ឆ្នាំ។ កាលណោះខ្ញុំបានឭគេចាក់បទនេះតាមមេក្រូ (ឧគ្ឃោសនសព្ទ) ក្នុងពិធីបុណ្យដាភូមិប្រចាំឆ្នាំនៅភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាស្រុកភូមិដែលខ្ញុំធ្លាប់រស់នៅកាលពីតូចជាមួយមីងពូរបស់ខ្ញុំនៅទីនោះ។
ស្ទើរតែគ្រប់ពេលដែលខ្ញុំចាប់ផ្តើមច្រៀងខារ៉ាអូខេ ខ្ញុំតែងតែច្រៀងបទនេះមុនគេ! និយាយរាងអួតបន្តិចចុះ! ខ្ញុំច្រៀងបទនេះពិរោះគ្រាន់បើ ពីព្រោះសម្លេងរបស់ខ្ញុំហាក់ដូចជាស៊ីសមគ្នានឹងបទមួយនេះណាស់!
ហិ ហិ ហិ!!!!
"សោភានីមាសបង" ពិតជាបទចម្រៀងដែលតែងតែធ្វើឲ្យខ្ញុំស្ទើរតែស្រក់ទឹកភ្នែកគ្រប់ពេលដែលខ្ញុំស្តាប់ ពីព្រោះខ្ញុំនឹកអាណិតតួអង្គប្រុសជាពន់ពេក!
No comments:
Post a Comment