ប្រជុំរឿងព្រេងខ្មែរ ភាគ ៩

រឿងព្រេង
ទាក់ទងនឹងទំនៀមចោះត្រចៀកកូនស្រី
  តាមទំនៀមពីបុរាណកាលមក ក្មេងស្រីៗសុទ្ធតែចោះត្រចៀក គ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យបច្ចុប្បន្ននេះក៏នៅតែធ្វើចំពោះត្រចៀកដែរគឺគេចោះត្រចៀកទុក
សម្រាប់ពាក់គ្រឿងអលង្កាផ្សេងៗមានកាវទំហូជាដើម។ឯក្មេងប្រុសៗមិនចោះត្រចៀក
នោះទេ។
  រឿងនេះខ្ញុំបានដឹងពីសម្នាក់ដូនចាស់ម្នាក់ ឈ្មោះ មាស រស់នៅភូមិដូនអស់, គាត់ស្លាប់ប្រហែលជា១៨ ឆ្នាំហើយ។
  ដើមឡើយខ្ញុំសួរគាត់ថា "យាយ! ហេតុដូចម្តេចក៏ប្រហោង ត្រចៀកយាយធំម្លេះ? តើយាយពាក់កាវប៉ុណ្ណាទៅ?" យាយមាស ឆ្លើយតបវិញថា "ចៅឯងមិនទាន់ដឹងទេ, ចាស់ៗជំនាន់យាយ គេ មិនសូវពាក់កាវទេ គឺគេពាក់តែត្រសាល់, ឯត្រសាល់នោះ បើអ្នក មានទ្រព្យសម្បត្តិច្រើន គេធ្វើដោយមាស ប្រាក់ ឬភ្លុក។ ឯអ្នកក្រ សម្បត្តិទ្រព្យ ធ្វើដោយឈើពាក់ សោះតែទំនេរត្រចៀក ណា៎ចៅ!។ អាស្រ័យការពាក់ត្រសាល់នេះ ទើបបានជាត្រចៀកយាយយារ ធ្លាក់ចុះ ហើយមានប្រហោងធំដូច្នេះឯង"។ ត្រសាល់នេះរាងប៉ុន មេដៃ មានសណ្ឋានប្រហែលនឹងត្រសាល់អំបោះសព្វថ្ងៃនេះដែរ តែល្អជាងដោយមានឆ្លាក់ក្បូរក្បាច់នៅត្រង់កញ្ចាំ(មុខ)។ ព្រោះហេតុតែមានរាងរៅ
ដូចគ្នានឹងត្រសាល់អំបោះយ៉ាងនេះហើយ ទើបគេហៅវាថា "ត្រសាល់" ដែរ។
  តែក្មេងស្រីជំនាន់ដើម គេពាក់គ្រឿងអលង្ករ្យ៉ាង ហៅថា "កន្ទួត"។ កន្ទួត មានកញ្ចាំងដូចគ្នា "កាវទងត្រង់" សព្វថ្ងៃនេះដែរតែឥតមានត្បូងទេ។ នៅត្រង់កន្លែងដាំត្បូងគេធ្វើរាងដូចផ្លែកន្ទួតហើយធ្វើក្រវិលមូលមួយសម្រាប់ដោត
ក្នុងរន្ធត្រចៀកចោះ។ កន្ទួតនោះគេធ្វើដោយមាស ឬទង់ហ្វា។
  ទំនៀមចោះត្រចៀកនេះ មានរឿងព្រេងមួយដំណាលថា    
កាលកន្លងទៅយូរយាណាស់ហើយនោះ មានកុដុម្ពីក៍ម្នាក់​ ជាអ្នក មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាស ប្រាក់ កែវងកពិទរ្យសូរ្យកានសព្វបែបយ៉ាង។ កុដុម្ពីក៍នោះ មានចិត្ត ក្បត់នឹងភរិយារបស់ខ្លួន ហើយទៅសហាស្មន់នឹងខ្ញុំស្រីម្នាក់។ លុះ យូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើដូចម្តេចនឹងធ្វើបាបមេខ្ញុំស្រីនោះបាន។ថ្ងៃមួយកុដុម្ពីក៍ក៏មានដំណើរទៅ
ស្រុកក្រៅពេញមួយថ្ងៃ, ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួនទៅចាប់
នាងស្រីជាសហាយរបស់ប្តីនោះធ្វើបាបដោយវាយដំច្រំធាក់និងជេរបញ្ចោរច្រាសឆ្អេះ
យ៉ាងអស្ចារ្យរួចយកដែកគោលមកចោះត្រង់ចុងស្លឹកត្រចៀកទាំងពីររបស់នាងនោះ 
ហើយទុកចោលលើផ្ទះនោះទៅ។
  លុះវេលាល្ងាច កុដុម្ពីក៍ ត្រឡប់មកពីស្រុកក្រៅវិញ ឃើញដូច្នោះ ក៏សួរទៅនាងសហានោះថា"យ៉ាងម៉េច!បានជាគេយដែលគោលបោះស្លឹកត្រចៀក 
ដូច្នេះ?"។ នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ ប្តីក៏ដកដែកគោលចេញ រកថ្នាំលាបស្រួលបួលហើយ ឲ្យទៅនៅផ្ទះមួយឆ្ងាយពីគ្នា។
  ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្តីអៀនខ្មាស់ គេជាច្រើន​ព្រោះត្រចៀកខ្លួនមានស្នាមប្រហោង។នាងចេះតែនិយាយនឹងប្តីថាឲ្យជួយធ្វើយ៉ាងណាដើម្បីឲ្យបាត់ស្នាមប្រហោងត្រចៀកនាង។កុដុម្ពីក៍ក៏ធានារ៉ាប់រងថានឹងរកមធ្យោបាយធ្វើឲ្យបាត់ស្នាមហើយឲ្យបានល្អទៀតផង។នៅយប់មួយកុដុម្ពីក៍ដេកសញ្ជឹងគិត 
ឃើញថាបើអញយកមាសទៅឲ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែក
គោល ហើយយកមកឲ្យនាងពាក់បិទត្រង់រន្ធស្នាមនោះ ប្រហែលនឹងបានល្អ។ លុះគិតហើយទើបកុដុម្ពីក៍ចាត់ឲ្យជាងធ្វើបានដូចបំណងដោយបង្គាប់ឲ្យធ្វើមាន
កញ្ចាំងដាំត្បូងពេជ្រ រំលេច ដោយក្បាច់រចនាផ្សេងៗយ៉ាងល្អវិចិត្រ គួរឲ្យចង់បាន។ នាងសហាយក្រោយដែលបានពាក់ដែលគោលមាសដាំពេជ្រក៏ឃើញថាមនាលម្អប្លែកនាំឲ្យនាងមានចិត្តរីករាយ យ៉ាងក្រៃលែង។
  លុះថ្ងៃក្រោយមក នាងប្រពន្ធដើម បានឃើញត្រចៀកនាងដែល ខ្លួនបោះដែកគោលនោះ មានពន្លឺផ្លេកៗគួរឲ្យស្រឡាញ់ក៏សួរនាង នោះថា "នាងបានអ្វីមកពាក់នៅត្រចៀកនោះ ក៏ល្អម្លេះ?" នាងសហាយឆ្លើយថា "ខ្ញុំពាក់ដែលគោលដាំត្បូងពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុន"។
  នាងប្រពន្ធដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឲ្យជាងធ្វើដែកគោលដាំត្បូងពេជ្រពាក់ដូចនាងប្រពន្ធដើមដែរ។ 
 ចាប់តាំងពសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀក កូនស្រីតាំងពីនៅក្មេងតូចៗទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងៗជាប់រហូតមកដល់សព្វថ្ងៃ។ 

***** 

No comments:

Post a Comment