ជាស្នាដៃដ៏បា្រកដ ដែលផុសចេញពីទេពកោសល្យ
និង មនសិការខ្ញុំជាខែ្មរសុទ្ធសាធ។
ជាទំនុកបទចម្រៀងថ្មី ពុំបានលួចកែ បកប្រែ ឬចម្លងចេញពីសា្នដៃរបស់នរណាម្នាក់ឡើយ។
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨
នេះជាបទដំបូងបំផុតរបស់ខ្ញុំ។ វាគឺជាអនុស្សាវរីយ៍ថ្ងៃដំបូងក្នុងជីវិតរបស់ខ្ញុំ
ដែលបានឈានជើង ជាន់ទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៣។ ខ្ញុំបានដើរតាំងពីស្ពានថ្មរហូតដល់បា្រសាទអង្គរវត្កនាម៉ោង៤ល្ងាច។ សងខាងផ្លូវ អបដោយដើមឈើធំៗមានម្លប់ដ៏ត្រជាក់ល្ហឹមនិងសំឡេងរៃកណ្តឹងយំ
យ៉ាងទ្រហ៊ឹងអឹងកងរំពងលាន់ឮពេញព្រៃដែលជាចំណីអារម្មណ៍ប្លែកដោយក្នុង
មួយជីវិតរបស់ខ្ញុំទើបតែបានជួបប្រទះនាពេលនោះប៉ុណ្ណោះ!ហើយវាក៏ជាថ្ងៃទី
មួយដែលខ្ញុំបានឮរៃកណ្តឹងយំ! សំឡេងវាយំពិតជាខ្លាំង ស្រួយ ហើយ គ្រលួចពន់ពេកណាស់! ដំបូងខ្ញុំមិនបានដឹងថានោះជាសំឡេងរៃយំសោះឡើយ។ ខ្ញុំដើរដល់បង្គោលថ្មពណ៌សមួយដែលមានសរសេរពាក្រថា "សូមស្វាគមន៏" ហើយមកហួសទីនោះបន្តិចមានសត្វស្វាជាច្រើនរត់ប្រដេញគ្នាចុះឡើងដណ្តើមចំណីគ្នាដែលអ្នកទេសចរណ៍ភាគច្រើនពេលមកដល់កន្លែងនេះតែងឈប់បោះចំណីឲ្យពួកវានឹងថតរូបទុកជាអនុស្សាវរីយ៍។ខ្ញុំឈប់ទីនោះឈរអែបទៅកៀននៅខាងស្តាំដៃហើយងាកមើលក្រោយអត់មានឃើញនរណាសោះ!ពុទ្ធោអើយ!ខ្ញុំនេះចំជាល្ងង់រកលេខដាក់គ្មានមែន!តាមពិតខ្ញុំស្មានតែសំឡេងនោះជាសូរសឺរ៉ែននៃក្បួន
រថយន្តដឹកអ្នកធំណាមួយទៅលេងអង្គរវត្ត!ដឹងអី!!!ប៉ុន្មានថ្ងៃក្រោយមកទើប
មានគេបា្រប់ខ្ញុំថា នោះជាសំឡេងរៃកណ្តឹងយំទេ។
ដែលបានឈានជើង ជាន់ទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៣។ ខ្ញុំបានដើរតាំងពីស្ពានថ្មរហូតដល់បា្រសាទអង្គរវត្កនាម៉ោង៤ល្ងាច។ សងខាងផ្លូវ អបដោយដើមឈើធំៗមានម្លប់ដ៏ត្រជាក់ល្ហឹមនិងសំឡេងរៃកណ្តឹងយំ
យ៉ាងទ្រហ៊ឹងអឹងកងរំពងលាន់ឮពេញព្រៃដែលជាចំណីអារម្មណ៍ប្លែកដោយក្នុង
មួយជីវិតរបស់ខ្ញុំទើបតែបានជួបប្រទះនាពេលនោះប៉ុណ្ណោះ!ហើយវាក៏ជាថ្ងៃទី
មួយដែលខ្ញុំបានឮរៃកណ្តឹងយំ! សំឡេងវាយំពិតជាខ្លាំង ស្រួយ ហើយ គ្រលួចពន់ពេកណាស់! ដំបូងខ្ញុំមិនបានដឹងថានោះជាសំឡេងរៃយំសោះឡើយ។ ខ្ញុំដើរដល់បង្គោលថ្មពណ៌សមួយដែលមានសរសេរពាក្រថា "សូមស្វាគមន៏" ហើយមកហួសទីនោះបន្តិចមានសត្វស្វាជាច្រើនរត់ប្រដេញគ្នាចុះឡើងដណ្តើមចំណីគ្នាដែលអ្នកទេសចរណ៍ភាគច្រើនពេលមកដល់កន្លែងនេះតែងឈប់បោះចំណីឲ្យពួកវានឹងថតរូបទុកជាអនុស្សាវរីយ៍។ខ្ញុំឈប់ទីនោះឈរអែបទៅកៀននៅខាងស្តាំដៃហើយងាកមើលក្រោយអត់មានឃើញនរណាសោះ!ពុទ្ធោអើយ!ខ្ញុំនេះចំជាល្ងង់រកលេខដាក់គ្មានមែន!តាមពិតខ្ញុំស្មានតែសំឡេងនោះជាសូរសឺរ៉ែននៃក្បួន
រថយន្តដឹកអ្នកធំណាមួយទៅលេងអង្គរវត្ត!ដឹងអី!!!ប៉ុន្មានថ្ងៃក្រោយមកទើប
មានគេបា្រប់ខ្ញុំថា នោះជាសំឡេងរៃកណ្តឹងយំទេ។
បន្ទាប់ពីងាកមើលក្រោយហើយអត់មានឃើញរថយន្តមួយសោះនោះខ្ញុំក៏បន្ត
ដំណើរទៅមុខទៀតហើយចេះតែងាកមើលក្រោយជាញឹកញាប់នឹងងើញមើលមែកឈើធំៗ ដោយខ្ញុំក៏មាន ការសង្ស័យថាសំឡេងនេះចេញពីប្រភពនោះដែរ តែខ្ញុំមិនបាននឹកដល់រៃកណ្តឹងនោះឡើយ។ដោយសារសំឡេងវាពេលខ្លះកាន់តែឮខ្លាំងទៅៗ ខ្ញុំក៏ចាប់ផ្តើមបញ្ចេញសំឡេងគ្រហ៊ឹមត្រាប់តាមរៃយំ រងំៗតែម្នាក់ឯង! បន្តិចក្រោយមក ខ្ញុំក៏មានការចាប់អារម្មណ៍លើអ៊ឺនគ្រហ៊ឹមរបស់ខ្លួនឯង ដោយ ព្យាយាមរកនឹកថានោះជាបទអ្វីថាតើខ្ញុំធ្លាប់ច្រៀងឬឮបទនេះពីមុនមកដែរឬទេ!
ដំណើរទៅមុខទៀតហើយចេះតែងាកមើលក្រោយជាញឹកញាប់នឹងងើញមើលមែកឈើធំៗ ដោយខ្ញុំក៏មាន ការសង្ស័យថាសំឡេងនេះចេញពីប្រភពនោះដែរ តែខ្ញុំមិនបាននឹកដល់រៃកណ្តឹងនោះឡើយ។ដោយសារសំឡេងវាពេលខ្លះកាន់តែឮខ្លាំងទៅៗ ខ្ញុំក៏ចាប់ផ្តើមបញ្ចេញសំឡេងគ្រហ៊ឹមត្រាប់តាមរៃយំ រងំៗតែម្នាក់ឯង! បន្តិចក្រោយមក ខ្ញុំក៏មានការចាប់អារម្មណ៍លើអ៊ឺនគ្រហ៊ឹមរបស់ខ្លួនឯង ដោយ ព្យាយាមរកនឹកថានោះជាបទអ្វីថាតើខ្ញុំធ្លាប់ច្រៀងឬឮបទនេះពីមុនមកដែរឬទេ!
ទេ! គឺមិនដែលទេ! ខ្ញុំព្យាយាមគ្រហ៊ឹមឡើងវិញម្តងហើយម្តងទៀត រហូតខ្ញុំអាចចងចាំអ៊ឺនគ្រហ៊ឹមនោះបាន ហើយប្រាកដក្នុងចិត្តថាវាជាMelodyថ្មី គឺជាទំនុកបទចម្រៀងថ្មី!
មកដល់បន្ទប់ជួលស្នាក់នៅវិញខ្ញុំចាប់ផ្តើមសរសេរទំនុកទៅតាមអ៊ឺនគ្រហ៊ឹមដែល
ខ្ញុំបានគ្រហ៊ឹមច្រៀងឡើងដោយចៃដន្យ!ហើយទីបំផុតបទចម្រៀងថ្មីសុទ្ធសាធ
មួយបានលេចចេញជារូបរាងទាំងទំនុកទាំងអត្ថន័យនិងអ៊ឺនច្រៀង!ខ្ញុំច្រៀងបទ
នេះសារចុះសារឡើងជាច្រើនសិបដងហើយបានប្រាកដច្បាស់ក្នុងចិត្តថាគឺជា
បទថ្មី ថ្មីដោយខ្ញុំសូមនិយាយតែដដែលៗថាវាជាបទថ្មីដោយមិនបានយក លំនាំ ឬក៏កែទំនុកចេញពីបទរបស់អ្នកណាមួយសោះឡើយ!ខ្ញុំសប្បាយចិត្តនឹងរំភើបក្រៃលែងនឹងមានមោទនភាពចំពោះខ្លួនឯងពន់ពេកណាស់ដែលខ្ញុំអាចធ្វើវាបានដោយពីមុនមកខ្ញុំបានត្រឹមតែចេះតែងនិពន្ធចេញជាកំណាព្យប៉ុណ្ណោះ!
សូមអរគុណទឹកដីអង្គរ ខេត្តសៀមរាប .... សូមអរគុណរៃកណ្តឹង ដែលបានធ្វើឲ្យភាពរីករាយ និងក្តីរំភើប ដោយបានឃើញអ្នក ឮសំឡេងអ្នកហើយបណ្តាលឲ្យខ្ញុំដុះចេញនូវទេពកោសល្យថ្មីដោយពុំដឹងខ្លួន!
មកដល់បន្ទប់ជួលស្នាក់នៅវិញខ្ញុំចាប់ផ្តើមសរសេរទំនុកទៅតាមអ៊ឺនគ្រហ៊ឹមដែល
ខ្ញុំបានគ្រហ៊ឹមច្រៀងឡើងដោយចៃដន្យ!ហើយទីបំផុតបទចម្រៀងថ្មីសុទ្ធសាធ
មួយបានលេចចេញជារូបរាងទាំងទំនុកទាំងអត្ថន័យនិងអ៊ឺនច្រៀង!ខ្ញុំច្រៀងបទ
នេះសារចុះសារឡើងជាច្រើនសិបដងហើយបានប្រាកដច្បាស់ក្នុងចិត្តថាគឺជា
បទថ្មី ថ្មីដោយខ្ញុំសូមនិយាយតែដដែលៗថាវាជាបទថ្មីដោយមិនបានយក លំនាំ ឬក៏កែទំនុកចេញពីបទរបស់អ្នកណាមួយសោះឡើយ!ខ្ញុំសប្បាយចិត្តនឹងរំភើបក្រៃលែងនឹងមានមោទនភាពចំពោះខ្លួនឯងពន់ពេកណាស់ដែលខ្ញុំអាចធ្វើវាបានដោយពីមុនមកខ្ញុំបានត្រឹមតែចេះតែងនិពន្ធចេញជាកំណាព្យប៉ុណ្ណោះ!
សូមអរគុណទឹកដីអង្គរ ខេត្តសៀមរាប .... សូមអរគុណរៃកណ្តឹង ដែលបានធ្វើឲ្យភាពរីករាយ និងក្តីរំភើប ដោយបានឃើញអ្នក ឮសំឡេងអ្នកហើយបណ្តាលឲ្យខ្ញុំដុះចេញនូវទេពកោសល្យថ្មីដោយពុំដឹងខ្លួន!
១ ខ្ញុំដើរតាមផ្លូវទៅកាន់អង្គរ រៃយំបន្ទរហាក់ជួយអបអរទេសចរណ៍នៃខ្ញុំ
តាមផ្លូវរុក្ខជាតិខ្ពស់ទាបតូចធំ ម្លប់សែនភិរម្យ ធើ្វអោយរូបខ្ញុំរសាយកង្វល់។
២ អង្គរខ្ញុំអើយមិនបាននៅស្ងៀម ភ័ក្រ្តអ្នកញញឹមឈរចាំស្វាគមន៏នៃការមកដល់
ជនសែនលាននាក់គយគន់គិតឆ្ងល់ រូបឆោមនិមល នឹកស្មានមិនដល់ស្ថាបត្យកម្ម។
បន្ទរ បា្រសាទអង្គរដក់ជាប់ដួងចិត្ត ជាឋានតុសិតដែលខ្ញុំចងចាំ
ផ្ទាំងសិលាមាសចាំងឆ្លុះរបាំ ឆ្លាក់ជាប់ជពាំា្ជង កំពុងរេរាំនៅក្នុងអង្គរ។
៣ បា្រសាទអង្គរឈរមាំជាប់ជាក់ ខែ្មរដឹងគុណអ្នករក្សាឥតអាក់បា្រង្គបា្រសាទថ្ម
ដុំមាសដុំពេជ្រថៃ្លពិតឆើតល្អ មិនសើ្មដុំថ្ម បា្រសាទអង្គរបវរខែ្មរឡើយ។
ថៃ្ងទី២១ ខែមិនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨
បទរាជនីសៀមរាបបានប្រសូត្រឡើងទៅតាមការស្រមើស្រម៉ៃរបស់ខ្ញុំតែ
ប៉ុណ្ណោះនោះក៏ព្រោះតែក្តីរំភើបភាពសប្បាយចិត្តបន្ទាប់ពីបានឃើញប្រាសាទ
អង្គរវត្តរបស់ខ្មែរដ៏ល្អឯកគ្មានពីរលើលោកដែលបានចាក់គ្រឹះយ៉ាងរឹងមាំបំផុត ឈរបង្អួតសម្រស់ដល់ជនប្រុសស្រីរាប់រយឆ្នាំមកហើយ!
ប៉ុណ្ណោះនោះក៏ព្រោះតែក្តីរំភើបភាពសប្បាយចិត្តបន្ទាប់ពីបានឃើញប្រាសាទ
អង្គរវត្តរបស់ខ្មែរដ៏ល្អឯកគ្មានពីរលើលោកដែលបានចាក់គ្រឹះយ៉ាងរឹងមាំបំផុត ឈរបង្អួតសម្រស់ដល់ជនប្រុសស្រីរាប់រយឆ្នាំមកហើយ!
អត្ថន័យក្នុងបទមួយនេះខ្ញុំបានសរសេរទំនុករៀបរាប់ទៅតាមទំនោរអារម្មណ៍
ដែលបានដក់ជាប់នូវសម្រស់នារីលក់ផ្លែមាក់ប្រេងមាក់ប្រាងដែលខ្ញុំបានឃើញ
ពួកគេកំពុងទូលខ្លះក៏កណ្តៀតនៅនឹងចង្កេះហើយពួកគេភាគច្រើនអាចនិយាយ
ភាសាអង់គ្លេសទៅកាន់ភ្ញៀវទេសចរណ៍បរទេសដែលគួរឲ្យមោទនៈណាស់។
ពួកគេកំពុងទូលខ្លះក៏កណ្តៀតនៅនឹងចង្កេះហើយពួកគេភាគច្រើនអាចនិយាយ
ភាសាអង់គ្លេសទៅកាន់ភ្ញៀវទេសចរណ៍បរទេសដែលគួរឲ្យមោទនៈណាស់។
២ រាជនីសៀមរាប
១ ខ្ញុំសែនរំភើបក្នុងដួងចិត្តកៃ្រ ដូចឋិតឋានសួគ៌ាល័យ ដែលខ្ញុំស្រម៉ៃជាប់ក្នុងសុបិន
រៃយំគ្រលួច លួចបា្រប់មាសឆ្អិន កវីភ្នំពេញជាប់ចិត្តស្រឡាញ់ម្ចាស់មាក់បេ្រងហើយ។
២ អប្សារារេរាំជាប់បា្រង្គអង្គរ ជួយពាំនាំពាក្យអង្វរ ប្រាប់ទៅស្រីល្អអោយទ្រូងបានស្បើយ
បងមកពីនាយ បានជួបត្រាណត្រើយ កែវកុំកនើ្តយរៀមចាំចម្លើយឆ្លើយមកព្រលឹង។
បន្ទរ កែវភែ្នកមុតថ្លាបាញ់ចំដួងចិត្ត ស្នេហ៍ហើយអាណិត សូមផើ្ញជីវិតលើផ្កាដងស្ទឹង
អូនកុំប្រកែកកកុំប្រកាន់ខឹង រៀមសូមផ្ញើឆ្អឹង មាក់បេ្រងដងស្ទឹងជួយចាំសម្តី។
៣ មេបាចាស់ទុំលោកបានដឹងឮ ព្រះអង្គចេកចមទាំងពីរ សូមយកផ្កាភ្ញីដែលខ្ញុំថ្វាត់ថ្វាយ
បុបា្ផដងស្ទឹងរៀមសូមថ្នមបី អង្គរសាក្សីរាជនីបុរីសៀមរាបខ្ញុំអើយ។
ថៃ្ងទី២៦ ខែមិនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨
បើនឹងនិយាយរៀបរាប់ទៅ វាបីដូចជាខ្សែរឿងប្រលោមលោកមួយ
ហើយខ្ញុំក៏មិនទាន់ហ៊ានបរិយាយឲ្យក្បោះក្បាយនិងស៊ីជម្រៅវែងអន្លាយបានឡើយពីព្រោះវានឹងត្រូវប៉ះពាល់សិទ្ធិផ្ទាល់ខ្លួននៃម្ចាស់រឿងរ៉ាវនេះជាក់ជាមិនខាន!
ខ្ញុំគ្រាន់តែអាចជម្រាបបានថា នេះគឺជារឿងពិត ដែលបានកើតឡើងនៅក្នុងជីវិត
របស់បុរសម្នាក់ ដែលកាលណោះគាត់បានជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់ខ្ញុំដែរ
ហើយអ្វីដែលខ្ញុំបានដឹង គឺតាមរយះអ្នកជិតខាង ជាពិសេសអ៊ុំស្រីម្ចាស់ផ្ទះជួលនៅ
ឯខេត្តសៀមរាបនោះតែម្តង!
ភាពជាបុរសដូចគ្នាដែលពោរពេញដោយមនោសច្ចេតនាបរិសុទ្ធសេចក្តីសេ្នហា
ដ៏ស្មោះស្ម័គ្រចំពោះនារីដែលខ្លួនស្រឡាញ់សឹងតែលើសពីជីវិតខ្លួនឯងទៅទៀត
ដ៏ស្មោះស្ម័គ្រចំពោះនារីដែលខ្លួនស្រឡាញ់សឹងតែលើសពីជីវិតខ្លួនឯងទៅទៀត
តែអនិច្ចារ សង្ខាស្រីត្រូវឃ្លាត ឆ្ងាយៗ ដោយមិនអាចវិលត្រឡប់វិញបាន។
ពេលនោះហើយការឈឺចាប់ ការសោកស្តាយ ហើរចូលសន្ធិតក្នុងខ្លួនយើង ត្រឹមតែមួយវិនាទីប៉ុណ្ណោះ!ខ្ញុំយល់នូវអារម្មណ៍នូវទំហំនៃការឈឺចាប់របស់គាត់ តែខ្ញុំមិនអាចជួយអ្វីគាត់បានឡើយគឺបានត្រឹមតែចូលរួមសោកស្តាយ នឹងនាំយកអារម្មណ៍ឈឺចាប់ដ៏សែនក្តុកក្តួលរបស់គាត់មកដាក់ក្នុងខ្លួនខ្ញុំ ហើយរ៉ាយរាប់ចេញជាទំនុកបទចម្រៀងមួយនេះតែប៉ុណ្ណោះ!
ខ្ញុំសូមសារភាពប្រាប់មិត្តអ្នកអានតាមត្រង់ថាពេលដែលខ្ញុំដាក់អារម្មណ៍
កំពុងសរសេរបទនេះនាពេលនោះបេះដូងរបស់ខ្ញុំបីដូចធ្លាប់បានឆ្លងកាត់រឿងរ៉ាវ
ដ៏សោកសង្រេងរបៀបនេះយ៉ាងដូច្នោះដែរហើយទឹកភ្នែករបស់ខ្ញុំក៏បាន
ស្រក់ចុះមកដោយមិនដឹងខ្លួន!
៣ សុរិយាអស្តង្គត នៅមុខ អង្គរ
១ ទំនួញរៃយំលើចុងព្រឹក្សព្រៃ ថ្ងួចថ្ងូរស្តាយរូបកាយស្រី ទៅកាន់ភពថ្មីឆ្ងាយពីបងហើយ
ទឹកភ្នែកបងហូរសួររកចម្លើយ ចុះហេតុម្តេចឡើយ ទ្រូងធ្លាប់គេងកើយប្រែជាព្រាត់បាន។
២ អកុសលផលកម្មបងបែកពីអូន ជីវិតរសាត់ដូចក្បូន ឃ្លាតឆ្ងាយសោះសូន្យលូនផុតជើងមេឃ
ក្លែបក្លិនសម្ផស្សថតជាប់កែវភ្នែក មេបាចិត្តក្អែក អូនស៊ូទូលរែកលើក្តីមរណា។
បន្ទរ អូនសុរិយាអើយឮទេនួនល្អង អកព្រាត់បង្គងរស់រងទុក្ខា បា្រណធ្លាប់ថ្នមបីដៃធ្លាប់កៀកស្មា យើងធ្លាប់យាត្រាទៅលេងអង្គរ។
៣ បាយ័នតាព្រហ្មគឺជាសាក្សី ព្រះខ័នបា្រសាទប្រពៃ ធ្លាប់ដឹងចិត្តស្រីភក្តីស្មោះស
ទឹកថ្លាស្រះស្រង់ខ្ញុំសូមអង្វរ ជួយប្រោសស្រីល្អ រស់ឃើញអង្គរនិងខ្ញុំវិញផង។
ថៃ្ងទី៣០ ខែមិនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨
៤ អង្គរឋានស្នេហ៍ឧត្តម
១ ប្រុស មើលនុ៎ះន៏!បា្រសាទអង្គរល្បីល្បាញ ដូចព្រះចន្ទកំពុងតែរះថ្លៃថ្លា
អូននិងបងកំពុងចរយាត្រា ទៅទស្សនាបា្រង្គបា្រសាទខែ្មរ។
២ ស្រី អូនជួបបងនៅតាមដងស្ទឹងសៀមរាប គន់ទេសភាពរៀបរាប់ដួងចិត្តម្ចាស់ស្នេហ៍
ប្រុសភ្នំពេញតើអូនអាចជឿបានទេ ប្រុសកំពូលស្នេហ៍មានអ្វីសាក្សី។
បន្ទរ ប្រុស សាក្សីស្នេហ៍យើងនេះហើយ នៅជិតបង្កើយអូនអើយមើលទៅ
រួម សូមអង្គរជួយចាំពាក្យខ្ញុំនិងពៅ ពេលនេះតទៅយើងស្មោះនិងគ្នា។
៣ រួម ទៅយើងនាំគ្នាមុជទឹកក្នុងស្រះស្រង់ មើលរំចង់រីករហង់ក្នុងគង្គា
សូមបា្រសាទបាយ័នជួយចាំវាចា យើងសាងស្នេហាលើដីអង្គរ។
ថៃ្ងទី១ ខែមេសា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨
៥ គូស្នេហ៍ក្រោមតំណក់ភ្លៀង
១ ស្រី សូរផ្គរគ្រឹមៗរលឹមតក់ៗ យើយទាំងពីរនាក់យាត្រាក្រោមតំណក់ភ្លៀង
យើងរត់ប្រលែងយើងស្រែកយើងច្រៀង ជាសំនៀងចម្រៀងភាសាដួងចិត្ត។
២ ប្រុស សូរស័ព្ទវាយោបក់បោកព្រឹក្សព្រៃ ជាភ្លេងពរជ័យភក្តីដល់គូជីវិត
ដួងចន្ទភ្លឺថ្លាចាញ់ភ័ក្រ្តវរមិត្រ ស្នេហ៍យើងស្មោះពិតដួងចិត្តតែមួយ។
បន្ទរ ប្រុស វាយោរំភើយ ពៅបងអើយអូនគេងកើយទ្រូងរៀមរ៉ា
រួម ស្នេហ៍យើងស្មោះស្ម័គ្រអស់ពីចិន្តា សូមស្បថសច្ចានៅមុខចេតី្តយ។
៣ រួម សូមខ្យល់រន្ទះផ្គរព្រះភិរុណ ព្រះមេមានគុណប្រគុំជាតូរតន្រ្តី
ដល់គូសង្សារសំណព្វហរទ័យ ជាតិនេះជាតិថ្មីសេ្នហ៍យើងអមតះ។
ថៃ្ងទី១៥ ខែមេសា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ក្នុងឆ្នាំ២០០៨
៦ រំដួលអង្គរ
១ ចៃដន្យឃើញចន្ទរះចំកណ្តាលថៃ្ងត្រង់ ភ័ក្រ្តាក្រឡង់លាយឡំនិងហ្វូងតារា
ចន្ទអើយល្អម្លេះល្អគាប់ជាប់ដួងចិន្តា ខ្ញុំមានវាសនាឃើញចន្ទម្នាក់ឯង។
២ ពិដោររំដួលរំជួលដួងចិត្តខ្ញុំហើយ ក្លិនរំដួលអើយធ្វើឲ្យទ្រូងរៀមចំបែង
ថ្ពាល់ខួចទាំងសង ចិញ្ចើមងសមកៃ្រលែង ពណ៌ផែ្លមាក់បេ្រងក៏ចាញ់ថ្ពាល់ស្រី។
បន្ទរ រំដួលជាប់ទងអើយ សូមស្តីឆ្លងឆ្លើយរកប្រុសកវី
បេះដូងញាប់ញ័រព្រោះរំដួលស្រី រំដួលបុរីអង្គរស្នេហា។
៣ រំដួលអង្គរម្តេចឈរស្ងៀមមិនស្រដី បានជួបកវីសូមពិសីឆ្លើយវាចា
អង្គរអន្ទងឲ្យខ្ញុំបានជួបបុប្ផា សូមស្ងួនមេត្តាចិន្តាបងទៅ។
ថៃ្ងទី១៥ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
៧ បា្រសាទប្រែរូប ស្នេហ៍ខ្ញុំប្រែចិត្ត
១ ក្រោមមេឃព័ណ៌ខៀវកាត់វាលស្មៅខ្ចី បងដឹកដៃស្រី សាសងសម្តីមុខផ្ទាំងសិលា
ភ្លៀងផ្គរគ្រឹមៗម៉ុមញ័រកាយា ឱបទ្រូងរៀមរ៉ា អង្វរចិន្តាបងកុំភ្លេចស្រី។
២ បា្រសាទប្រែរូបអូនស្បថសច្ចា មុខអង្គអ្នកតា មានផ្ទាំងសិលាជួយជាសាក្សី
បត់ជើងសំពះកាន់ធូបជាប់ដៃ ពាក្យពេចន៍មានន័យ ឥឡូវអ្វីៗស្រីលែងនឹកនា។
បន្ទរ បា្រសាទប្រែរូបនៅស្រស់ញញឹម ប្លែកតែមាសម៉ុមក្បត់ចិត្តឃ្លាតឃ្លា
តើបងខុសអ្វីបា្រប់ផងពុំងា មុននឹងបែកគ្នាឱ្យរៀមអស់ចិត្ត។
៣ ដៃអើយដៃធ្លាប់ប្រលោមឱបកាយ ពេលនេះព្រាត់ឆ្ងាយ ឃ្លាតពីរូបកាយអូនតែងអាណិត
បា្រសាទនៅរឹងឈរជាប់មាំពិត បាត់តែវរមិត្រ ខានបានស្នេហ៍ស្និទជិតបា្រសាទហើយ។
ថៃ្ងទី១៦ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
៨ ជីវិតគ្រូបង្រៀន
១ សំណព្វដួងចិត្តជីវិតខ្ញុំអើយ គឺកង់នេះហើយដែលជាមិត្តខ្ញុំ
យើងបានឆ្លងកាត់ឧបសគ្គតូចធំ ដល់ដែនភិរម្យទ្រនំសុខា។
២ ខ្យល់ភ្លៀងរងាថ្ងៃក្តៅមិនណាយ ជិះយ៉ាងសប្បាយទៅកាន់សាលា
ទោះសិស្សមើលងាយខ្ញុំមិនហ៊ឺហា ធ្វើម្តេចអាត្មាខ្ញុំជាអ្នកក្រ។
បន្ទរ ក្រមែនទ្រព្យាវិជ្ជាខ្ញុំមាន ខ្ញុំមិនបំពានលោភៈទោសៈ
បង្រៀនភាសាកាន់ជាប់សច្ចៈ មិត្តអើយចាំជាក់វិជា្ជជាទ្រព្យ។
៣ យើងស៊ូមានឈ្នោះថាជាអ្នកក្រ តែកិតិ្តយសល្អមិនប្រព្រឹត្តថោក
អំពើលាមកកុំយកខ្ញួនតោង នាំតែសណ្តោងតែទុក្ខកម្មពា។
ថៃ្ងទី២០ ខែមេសា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
៩ ភូមិជីវិតខ្ញុំ
១ ទឹកហូរក្នុងព្រែក ព្រែកស្នេហាខ្ញុំ បងឃើញមាសម៉ុមចុះបេះកញ្ឆែត
បេះដូងស្ទើរស្លុតឃើញអូនល្អប្លែក ហ៊ឹ ............. ទងត្រួយកញ្ឆែតបញ្ឆៀងភ្នែកស្រី។
២ ទឹកហូរក្រោមស្ពាន ស្ពានស្នេហាខ្ញុំ ស្រណោះស្រីម៉ុមទូលបាវស្មៅខ្ចី
បងរែកអូនទូលឆ្លងស្ពានត្នោតថ្មី ហ៊ឹ........... ស្រណោះសម្តីពិសីឆ្លើយឆ្លង។
បន្ទរ អនុស្សាវរីយ៍ភូមិស្នេហ៍ពោធិស្មាត ចិត្តខ្ញុំមិនភ្លេចគ្រាខ្សត់មួហ្មង
ធ្លាប់រត់ប្រឡែងរកត្រីរាវខ្យង ធ្លាប់នាំនួនល្អងកាត់វាលស្រូវទុំ។
៣ ទឹកហូរហូរទៅ ហូរទៅសែនឆ្ងាយ ក៏ចិត្តមិនណាយដែនដីសុខុម
ឆ្មាពួនពោធិស្មាតភូមិសែនមនោរម្យ ហ៊ឹ.......... ញាតិអើយរូបខ្ញុំមិនភ្លេចលោកឡើយ។
ថៃ្ងទី២០ ខែមេសា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១០ ម្ចាស់កែវភ្នែក
១ សូរផ្គររន្ទះភ្លៀងធ្លាក់ជោគជាំ ឲ្យបេះដូងខ្ញុំក្រៀមក្រំ នឹកដល់មាសម៉ុមនាងនៅម្នាក់ឯង
ចិត្តមួយព្រួយនឹកចិត្តមួយក្តុកក្តួលចំបែង អារម្មណ៍វង្វេង ខ្លាចអូនបែកឆ្វេងមានថ្មីចោលបង។
២ ផ្គររន្ទះភ្លៀងច្រៀងបែកវេហា នឹកគ្រារៀមថ្នមកាយា ក្នុងវង់ហត្ថាមិនដែលមានហ្មង
ដំណក់ទឹកភ្លៀងធ្លាក់ជ្រែកដូចទឹកភ្នែកបង ស្រណោះគ្រាកន្លង អូនហើយនិងបងរួមរ័កស្នេហា។
បន្ទរ ភ្លៀងៗផ្គរបន្ទរដួងចិត្ត អារម្មណ៍នឹកកែវវរមិត្រ ធ្លាប់រួមស្នេហ៍ស្និទក្នុងខ្ទមជរា
ខ្ទមស្នេហ៍កម្សត់ស្រណោះបទភ្លេងផ្ទឹមការ បាយខុនផ្កាស្លា អំបោះហត្ថាចងយើងពីរប្រាណ។
៣ សូមផ្គររន្ទះជួយប្រាប់ចិន្តា ដែលជាម្ចាស់កែវនេត្រា ខ្ញុំនឹកជីវ៉ាឥតមានស្រាកស្រាន្ត
នឹកគ្រាមុនបែក អូនយំឱបបងមិនលែង គេងព្រួយតែឯងតើអូនចំបែងព្រួយដូចបងទេ?
ថៃ្ងទី២៥ ខែមេសា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១១ ម្លប់ត្នោត ម្លប់ស្នេហ៍
១ ប្រុស បងឡើងបេះត្នោត ខ្វេះក្លែបចងដោតត្រណោតជូនអូន
រង់ចាំមាសស្ងួន បាត់សូន្យមិនឃើញពៅមកជួបបង
ក្លែបត្នោតបងផ្អែម ដូចក្លែបមាត់ស្រីបងធ្លាប់ថើបថ្នម
ឥឡូវបាត់សូន្យ ឬមួយនឹមនួនស្ងួនភ្លេចសន្យា។
២ ស្រី អូនមកដល់ហើយ ម្ចាស់ស្នេហ៍អូនអើយបងកុំសង្កា
ពាក្យបងផ្តាំថា ឲ្យអូនយាត្រាមកជួបស្នេហ៍ស្នង
នេះនែ៎កពា្ចប់ បាយអូនវិចស្រាប់ជាមួយញាំខ្យង
ម្ហូបដែលប្រុសបង ចូលចិត្តកន្លងប៉ងញុំាពីរនាក់។
បន្ទរ ប្រុស វាលស្រែស្រូវទុំយើងច្រូតជិតគ្នា ពេលថ្ងៃសន្ធិយាបងគេងកើយភ្លៅ
ស្រី គេងមកប្រុសថ្លៃស្រីបំពេពៅ ម្លប់ត្នោតស្រែស្រូវភ្លៅអូនជាខ្នើយ។
៣ រួម ត្នោតអើយត្នោតកេរ្តិ៍ ត្នោតពីដូនតាចំការវាលស្រែ
ត្នោតរបស់ខ្មែរ ផ្អែមឆ្ងាញ់ម្លេះទេត្នោតស្រែស្រុកយើង
ត្នោតខ្ពស់សន្លឹម ឈរយ៉ាងញញឹមក្រោយធ្នឹមចំបើង
ដូចក្តីស្នេហ៍យើង កំពុងដុះឡើងដើមស្នេហ៍បរិសុទ្ធ។
ថៃ្ងទី០៣ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១២ មន្តនេត្រា
១ បាញ់ចំបេះដូងរូងថ្លើមប្រម៉ាត់បង កែវភ្នែកនួនល្អងភ្លឺថ្លាដូចពេជ្រពណ្ណរាយ
ចុះកែវភ្នែកអ្វីល្អលើសចន្ទសួគ៌ាល័យ មន្តនេត្រាស្រីឲ្យស្លុតចិន្តា។
២ សម្លឹងចំម្តងបងលង់ស្នេហ៍អូនហើយ ម្តេចក៏កន្តើយមិនមេត្តាបងផងជីវ៉ា
ដឹងទេបងកំពុងលង់ស្នេហ៍កែវនេត្រា សូមថ្លៃមេត្តាស្នេហាបងទៅ។
បន្ទរ ម្ចាស់កែវភ្នែកអើយ! ខ្ញុំចុះចាញ់ហើយមន្តនេត្រាស្រី
ទោះចន្ទលើមេឃនៅចាញ់ភ្នែកស្រី ភ្នែកមានរស្មីចរណៃមាសមេ។
៣ ទោះបីត្រូវស្លាប់ក៏រៀមមិនរាឡើយ ជួបភ្នែកត្រាណត្រើយបងត្រូវតែស៊ូប្តូរយកស្នេហ៍
សូមម្ចាស់នេត្រានាងកុំមានចិត្តបែកងាករេ កែវភ្នែកម្ចាស់ស្នេហ៍រៀមថែលុះក្ស័យ។
ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១៣ កាយហង្ស ចិត្តក្អែក
១ សុរិយាប្រឹងលិចបំភ្លេចលោកា លាស្រីសតែកាយា តែចិត្តឬស្យាប្រហារស្នេហ៍ខ្ញុំ
ហង្សព្រៃចូលស្រុក ហើរចោលសំបុកសុខុម ខំក្លែងខ្ឡួនជាក្រមុំ ទួញយំឲ្យគេអាណិត។
២ កាយជាសត្វហង្សតែចិត្តក្អែក ប្រុសល្ងង់ត្រូវឈ្លក់វង្វេង សម្ផស្សស្រីលែងហើរស្វែងគ្មានគិត
ស្រីល្អតែឈ្មោះ យករូបធ្វើជាកាំបិត ចាក់ប្រុសឲ្យរងគ្រោះចិត្ត មិនគិតពីបាបកម្មពារ។
បន្ទរ ទៅឲ្យបាត់ចុះបើស្រីនាងអស់និស្ស័យ ខ្ញុំសូមដៀលនាងកាកី ពីរបីមិនស្កប់ចិន្តា
ខ្ញុំសូមស្រែកច្រៀង ចម្រៀងផ្តាំប្រុសគ្រប់គ្នា ប្រយ័ត្នមន្តស្រីមាយា ប្រហារបេះដូងដួងចិត្ត។
៣ ស្រីអើយសូមស្រីនាងកែនិស្ស័យ មេត្តាសណ្តោសប្រណី បេះដូងភក្តីបុរសស្មោះពិត
កុកហើរលើមេឃ គង់មានថ្ងៃជាប់ជុងស្អិត សុរិយាមានរះមានលិច ម្តេចដួងចិត្តអូនមិនប្រែ។
ថៃ្ងទី៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ខែត្រសៀមរាប
ឈាមខ្មែរ
១៤ បុប្ផាកោះនរា
១៧ ទំនួញបុប្ផាកោះនរា
២១ ចាំម្ចាស់កន្សែង
២២ ផ្កាយជីវិត
២៣ ដងស្ទឹងសៀមរាប
២៤ ទុក្ខស្នេហ៍មនុស្សខ្ចាត់ពា្រត់
២៥ វណ្ណៈគ្រួសារ ប្រហារគូស្នេហ៍
២៦ ខ្ទមស្នេហ៍អភ័ព្វ
១ បេះដូងខ្ទេចខ្ទាំគ្រាំចិត្តឥតល្ហែ ក៏ព្រោះក្តីស្នេហ៍ឲ្យបងឈឺចាប់
ឱ ខ្សែជីវិតងងិតអួអាប់ បិទបាំងពន្លឺរស្មីស្នេហា។
២ ខ្ទមសាងស្នេហាផ្សារឿងកម្សត់ ម្ចាស់ស្នេហ៍ប្រែក្បត់ចោលខ្ទមវាសនា
ជីវិតលោកីយ៍ដូចសែងសុរិយា វាលវដ្តសង្សារទុក្ខាមិនអស់។
បន្ទរ ឱ គូជីវិតក្នុងខ្ទមនិស្ស័យ ខ្ទមត្រូវរីងរៃស្រីលែងស្រណោះ
ទឹកភ្នែករៀមហូរប្តូរទឹកចិត្តស្មោះ ជីវិតក្រៀមក្រោះព្រោះគ្មានរូបថ្លៃ។
៣ ខ្ទមអើយអើយខ្ទមព្រាត់ម្ចាស់ស្រីហើយ គ្មានទាំងចម្លើយប្រាប់ខ្ទមនិស្ស័យ
ទឹកហូរក្នុងព្រែកដូចទឹកភ្នែកប្តី ដង្ហោយហៅស្រីវិលវិញមកអូន។
១ គយគន់ទេសភាពតាមដងទនេ្ល មើលសត្វរំពេរហើរឆាបគង្គា
បុប្ផាចំរុះដែនកោះនរា សែនពេញទ័យាតែបុប្ផាមួយ។
២ ផ្កាកោះនរាផ្កាគាប់នេត្រា ផ្កាគ្មានបន្លានឹងឲ្យចិត្តព្រួយ
បុប្ផាក្រពុំរុំជាប់ទងត្រួយ បេះដូងរលួយលើបុប្ផាហើយ។
បន្ទរ ដែនកោះនរាខ្ញុំបានសួរផ្កា នៅក្នុងចំការនាងអៀនមិនឆ្លើយ
កែវគេចមុខបងបែរខ្នងព្រងើយ ម្តេចក៏កន្តើយឲ្យរៀមសោកា។
៣ បុប្ផាកោះអើយបងផ្ញើជីវិត រៀមបានតាំងចិត្តចូលដល់មេបា
សូមកុំប្រកែកប្រកាន់រៀមរ៉ា សូមភ្ជាប់វាសនាផ្កាកោះនរាអើយ។
ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១៥ ពន្លកស្នេហ៍កោះនរា
១ "ស្រី" នែ៎.....ប្រុសនេះមកពីណា ចិត្តអីហានក្លាបេះផ្កាសួនស្រី
មុខមាត់រូបរាងល្អសមពេកក្រៃ កោតមិនហារស្តីសុំស្រីជាម្ចាស់។
២ "ប្រុស" ទេ.....កំណាញ់អ្វីម្លេះពៅ រៀមចង់ស្រែកហៅខ្លាចពៅអៀនខ្មាស
ពិដោរបុប្ផាផ្កាក្រអូបណាស់ សូមក្រេបក្លិនខ្លះភ្ជាប់ក្នុងបេះដូង។
បន្ទរ "ស្រី" ខ្ញុំមិនកំណាញ់ទេណាប្រុសថ្លៃ តែផ្កាស្រស់ស្រីឋិតក្នុងរបង
ផ្កាអូនមានមេបាថែគ្រប់គ្រង សូមចិត្តប្រុសបងមេត្តាយោគយល់។
៣ "ប្រុស" ឱ!....ផ្កាកោះនរាអើយ រៀមបងយល់ហើយត្រើយចិត្តអំពល់
បងនឹងចូលស្តីផ្កាស្រីនិម្មល "ស្រី" អរគុណស្នេហ៍ស្នងយល់ក្តីស្នេហា។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១៦ ផ្កាកោះរុះរោយ
១ ទំនួញឃ្មោះការលាន់ឭរងំ បាយខុនចងដៃការម៉ុម ឲ្យបងយំរាប់ព្រឹក្សព្រៃ
ដែនកោះនរាពុំងាស្បថក្រោមម្លប់ជ្រៃ ឥឡូវបំភ្លេចសម្តី រូបស្រីរៀបការទៅហើយ។
២ សោភ័ណបុប្ផាធ្លាប់ស្រស់ញញឹម ដួងចិត្តធ្លាប់គេងសង្ឃឹម បានផ្ទឹមរៀបការត្រាណត្រើយ
ឱ!...កោះនរាសូមអ្នកជួយផ្តល់ចម្លើយ ផ្កាខ្ញុំគេបេះបាត់ហើយ ចិត្តអើយតើសង្ឃឹមអ្វី។
បន្ទរ ឱ!...បុប្ផាច្បារកោះនរាអើយ ម្តេចក៏បាក់ទងទៅហើយ ពៅអើយចិត្តដាច់ម្លេះស្រី
គង្គាទនេ្លដែនកោះនរាភក្តី ធ្លាប់ដងស្រោចផ្ការាល់ថ្ងៃ ហេតុអ្វីស្រីក្បត់រូបបង។
៣ ចិត្តស្មានថាផ្កាគន្ធាក្រពុំ ពិដោរសមរូបរម្យទម តាមពិតចិត្តម៉ុមយង់ឃ្នង
បុប្ផាលាក់ពិសក្លែបក្លិនពិតឆ្ងាយលំអង លាហើយបុប្ផាស្វិតទង សូមផ្សងកុំឲ្យយល់ទៀត។
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១៧ ទំនួញបុប្ផាកោះនរា
១ វិហាធំធេងចិត្តសែនខ្វាយខ្វល់ ហ៊ឹ....... រសាប់រសល់នឹកដល់តែបង ហ៊ឹ.....
បងអើយបងយល់ខុសហើយនួនល្អង ផ្កាក្នុងសួនអូនមិនក្បត់បងទេ។
២ រូបអូនជាស្រីពេញវ័យក្រមុំ ហ៊ឹ...... ម្តាយអូនបង្ខំរៀបការនឹងគេ ហ៊ឹ.....
ខ្លួនអូនមិនហ៊ានប្រកែកចិត្តម៉ែ ស៊ូយំឥតល្ហែស្តាយស្នេហ៍ប្រុសបង។
បន្ទរ អូនគេងឱបទុក្ខ ទុក្ខណែនឱរា យំស្តាយហត្ថាធ្លាប់ស្រោចផ្កាអូន
ពេលនេះត្រូវព្រាត់ឆ្ងាយដូចជាក្បូន ផ្កាស្នេហ៍ស្រពោនព្រោះព្យុះអប្រិយ។
៣ ដែនកោះនរាសាងស្នេហ៍អូនបង ហ៊ឹ..... យើងច្រៀងឆ្លើយឆ្លងនៅក្រោមម្លប់ជ្រៃ ហ៊ឹ.....
អូនសូមទោសបងសូមកុំស្តាយស្រី ធ្វើម្តេចនិស្ស័យយើងមិនមែនគូ។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១៨ សម្រស់នាងគ
១ រូបអើយសែនល្អដូចកេណ្នរី ពេលបានឃើញស្រីរៀមលង់ចិន្តា
អូនជាក្រមុំអ្នកស្រុកចំការ គាប់កែវនេត្រាបងអ្នកចម្ងាយ។
២ គេងយោលអង្រឹងក្រោមម្លប់ស្វាយខ្ចី សាច់ថ្ពាល់ម៉ដ្ឋខៃបងគន់មិនណាយ
កេសារលើបរលោងរំសាយ ស្រឡូនជើងដៃស្រម៉ៃរួមស្នេហ៍។
បន្ទរ ក្លិនកាយក្រអូបអន្ទងដួងចិត្ត បេះដូងលួចស្និទផែនថ្ពាល់ម្លេះទេ
នេត្រាធំៗភ័ក្ត្រល្អដូចខែ ពិតជាស្រីខ្មែរថែសព្វកាយា។
៣ បងលួចសួរក្មេងដែលលេងជិតស្រី ពៅឈ្មោះចរណៃមិនអាចវាចា
ចិត្តសែនរន្ធត់អាណិតជីវ៉ា អូនគ្មានវាសនាអាចស្តីឆ្លើយឆ្លង។
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
១៩ ទឹកជ្រោះភ្នំគូលែន
១ ប្រុស កាន់ដៃត្រសងឆ្លងទឹកកាត់ដុំសិលា អូនស្តាប់បក្សាបក្សីស្រែកយំឆ្លើយឆ្លង
ទឹកជ្រោះហូរធ្លាក់ត្រជាក់ស្រៀវដល់ឆ្អឹងខ្នង មឆ្ឆាទាំងហ្វូងហិចហែលសែនសុខរមនា។
២ ស្រី បងមើលព្រឹក្សាផ្ការីកចោលក្លិនក្រអូប ទឹកជ្រោះថ្លាឆ្វង់អូនក្បង់ស្រោចបា្រណពុំងា
ស្តាប់ទឹកជ្រោះហូរដូចស្នូរតន្រ្តីសួគ៌ា បំពេទ័យាគូសង្សារស្នេហ៍ឧត្តម។
បន្ទរ រួម ទឹកជ្រោះថ្លាត្រជាក់កាយាពេកក្រៃ សែនសប្បាយដូចឋិតឋានសួគ៌មនោរម្យ
ក្តីស្នេហ៍យើងបរិសុទ្ធដូចទឹកជ្រោះភ្នំ ស្រី កុំចោលម៉ុមឲ្យនៅម្នាក់ឯងឯកា។
៣ ប្រុស រៀមមិនចោលទេមាសស្នេហ៍ស្នងកុំខ្វល់ចិត្ត បងស្រឡាញ់ពិតវរមិត្ររៀមសូមសច្ចា
រួម ឱ!ភ្នំគូលែនសូមជាសាក្សីស្នេហា យើងស្រឡាញ់គ្នាស្មោះស្ម័គ្រលុះសូន្យជីវី។
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២០ លាហើយសៀមរាប
១ វាយោសែនស្ងាត់ ពពកបិទបាំងព្រះសុរិយា បក្សីបក្សាធ្លាប់យំខ្ញៀវខ្ញាប្រែចាកទ្រនំ
គង្គាក្នុងស្ទឹងប្រែរីងហួតហែងបែកដីក្រៀមក្រំ មេឃមីស្រទុំ បេះដូងក្តុកក្តួលស្រែកយំមិនចេញ។
២ អាឡោះអាល័យ ស្រណោះរូបកាយត្រូវឃ្លាតឆ្ងាយទៅ ឃ្លាតពីញាតិផៅធ្លាប់រស់ជុំនៅគ្មានទុក្ខទោម្នេញ ឃ្លាតក្លិនរំដួល ក្លិនស្នេហ៍និមលបងថើបប្រលែង ស្រឡាញ់ពេញចិត្ត ឥឡូវចំបែងត្រូវឃ្លាតកល្យាណ។
បន្ទរ អង្គរខ្ញុំអើយ ខ្ញុំសូមលាហើយទាំងទុក្ខវិយោគ ទឹកដីសុខុម សៀមរាបមនោរម្យទីជុំសុខសាន្ត ខ្ញុំទៅតែកាយតែដួងចិត្តខ្ញុំនឹកគ្មានស្រាកស្រាន្ត សូមញាតិគ្រប់ប្រាណរស់នៅឲ្យបានសុភមង្គល។
៣ លាហើយលាហើយ លាអស់ព្រឹក្សាលតាវល្លិព្រៃ លាទាំងអាល័យមិនដឹងថ្ងៃណាខ្ញុំបានវិលវិញ ខ្ញុំនៅតែនឹក នៅតែចងចាំនៅតែស្រឡាញ់ បើវាសនាមានខ្ញុំនឹងវិលវិញជួបសៀមរាបទៀត។
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២១ ចាំម្ចាស់កន្សែង
១ ក្បូក្បាច់ផ្កាភ្ញី ឆវីប៉ាក់ជាប់កន្សែង បងថើបប្រលែង ម្នាក់ឯងរាល់ពេលរាត្រី
កន្សែងសំណព្វ អប់ក្លិនមន្តស្នេហ៍ពិសី បងថើបយប់ថ្ងៃ ហើយស្រម៉ៃភ័ក្រ្តនួនល្អង។
២ កន្សែងនិស្ស័យ ស្រីជូនបងផ្ទាល់ដៃស្ងួន បងទុកជាប់ខ្លួន ខ្លាចក្លិននឹមនួនរសាយ
រក្សាកន្សែង ទាំងទុក្ខក្រៀមក្រំខ្វល់ខ្វាយ ក្រែងដូចម្ចាស់ស្រី ដែលព្រាត់ឆ្ងាយពីរូបបងទៅ។
បន្ទរ ពេលដែលអូនឃ្លាត ឆ្ងាយពីទ្រូងបង បេះដូងសៅហ្មង ដង្ហោយហៅពៅ
ស្រណោះចន្ទរះជិតពេលយប់ជ្រៅ ថើបកន្សែងពៅជំនួសថ្ពាល់ស្រី។
៣ កន្សែងកម្សត់ បងបត់ជាផ្នត់ចាំស្នេហ៍ នៅរង់ចាំតែ មាសមេស្នេហ៍អូនវិលវៃ
រៀមរែងរលឹក អោបថ្នមកន្សែងជាប់ដៃ ទាំងយប់ទាំងថ្ងៃ ចាំរូបស្រីម្ចាស់កន្សែងកម្ម។
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២២ ផ្កាយជីវិត
១ យប់កាន់តែជ្រៅអូនកើយភ្លៅបង គេងមកស្នេហ៍ស្នងបងច្រៀងបំពេ
មើលដួងតារារះពេញមេឃា បំភ្លឺស្នេហា យើងពីរអង្គាក្នុងរាត្រីស្ងាត់។
២ អូនគេងឲ្យស្កប់សំណព្វដួងចិត្ត កុំព្រួយវរមិត្តថាចិត្តរៀមក្បត់
នៅលើលោកាមានតែស្នេហ៍ស្រី ស្នេហ៍បរិសុទ្ធ ស្នេហ៍រៀមសន្មត់មិនព្រាត់ពីគ្នា។
បន្ទរ គ្មានអូនមិនបានព្រាត់ប្រាណបងក្ស័យ រស់នៅឥតន័យដួងចៃគ្រាំគ្រា
បងស្រឡាញ់អូនលុះសូន្សជន្មា អូនជារស្មីផ្កាយដួងចិត្តបង។
៣ គេងទៅគេងទៅមាសស្នេហ៍ឧត្តម រៀមបំពេម៉ុមឲ្យស្បើយសៅហ្មង
ផ្កាយរយពាន់ដួងរះឆ្ងាយកន្លង អូនជាផ្កាយបង ផ្កាយរៀមស្នេហ៍ស្នងអស់មួយជីវិត។
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២៣ ដងស្ទឹងសៀមរាប
១ ទឹកអើយទឹកស្ទឹងឈប់ហូរទៀតទៅ សូមឈប់ហូរទៅ កុំឲ្យទ្រូងខ្ញុំឈឺផ្សា
គង្គាក្នុងស្ទឹងសូមនឹងរងថ្លា នៅប្រាប់ជីវ៉ា ថាដួងចិន្តាខ្ញុំចាំជានិច្ច។
២ សូរហាត់ទឹកក្រោយខ្ទមវាសនា កំណើតស្នេហា កម្រងស្នេហ៍ក្នុងជីវិត
ដើមត្រែងយោលយោគប៉ប្រះផ្ទៃទឹក ចាំងឆ្លុះព្រៃព្រឹក្ស ដូចក្តីរលឹករៀមនឹកដល់អូន។
បន្ទរ ទឹកស្ទឹងសៀមរាបជ្រាបពេញដួងចិត្ត .....ហ៊ឹ ប្រវត្តិស្នេហ៍ពិតរសាត់ដូចក្បូន
ផ្ការីកមាត់ស្ទឹងប្រែក្រៀមស្រពោន រហាត់ក្រោយខ្ទមម៉ុមលែងអាល័យ។
៣ ឱ!ដងស្ទឹងអើយលាហើយណាថ្លៃ លាទាំងរូបស្រី ធ្វើម្តេចនិស្ស័យអស់ស្នេហ៍
បើសិនទឹកស្ទឹងមិនហូរទៅទេ ហើយស្រីនៅស្នេហ៍ ខ្ញុំសូមរស់ក្បែរដងស្ទឹងលុះក្ស័យ។
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២៤ ទុក្ខស្នេហ៍មនុស្សខ្ចាត់ពា្រត់
១ ថ្ងៃនេះជាថ្ងៃអូនចូលរោងការ មានលោកមេបាបាចផ្ការពរជ័យ
ថ្ងៃរៀមទូទុក្ខបេះដូងរីងរៃ ថ្ងៃដែលរូបស្រីយកប្តីចោលបង។
២ វាសនាបងបានត្រឹមជាបងធម៍ ព្រោះគ្មានស័ក្តយសរូបល្អផូរផង់
ជាមនុស្សខ្ចាត់ព្រាត់គ្មានញ្ញាតិប្អូនបង បានស្គាល់នួនល្អងទើបយល់ទុក្ខស្នេហ៍។
បន្ទរ ឱ ដួងចិត្តអើយឈប់ក្តុកក្តួលទៅ ទោះដង្ហោយហៅក៏មិនឭដែរ
នាងរៀបការហើយកុំរំខានគេ ធ្វើម្តេចបុព្វេឲ្យរងទឹកភ្នែក។
៣ ប្អូនអើយប្អូនស្រីអាល័យបងទេ អូនស្ម័គ្ររូបគេព្រោះម្តាយបំបែក
ទៅផ្ទឹមចុះអូនកែវឈប់យំស្រែក ឲ្យបងទូរែកទុក្ខម្នាក់ឯងចុះ។
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២៥ វណ្ណៈគ្រួសារ ប្រហារគូស្នេហ៍
១ បងអើយអូនសែនស្រឡាញ់បងណាស់ តែបងអើយស្នេហ៍យើងកម្មក្រាស់
បង្វែប្តូរផ្លាស់ស្នេហាភក្តី អូនមានតែទឹកនេត្រាឆ្លើយប្រាប់ប្រុសថ្លៃ ថាចិត្តអូនស្មោះភក្តី
តែកម្មចង្រៃឲ្យយើងព្រាត់គ្នា។
២ ទោះបងក្រីក្រតោកយ៉ាកយ៉ាងណា ក៏ចិត្តអូននៅស្មោះស្នេហា
ភូមិគ្រឹះអស្ចារ្យចាញ់ខ្ទមជរា ទឹកភ្នែកអូនហូរជោគថ្ពាល់រាល់ពេលនិទ្រា្ទ ធ្មេញភ្នែកឃើញតែពុំងា ចិន្តាគ្រាំគ្រាវេទនាស្ទើរក្ស័យ។
បន្ទរ អាណិតបងណាស់ឱ ម្ចាស់សង្ខា អូនចង់តែក្ស័យមរណា លាចាកលោកាចោលគ្មានអាល័យ មេបាមិនយល់ស្នេហ៍អូននិងថ្លៃ ឃាត់ទឹកមិនឲ្យជួបត្រី កាប់ព្រៃឲ្យព្រាត់បក្សា។
៣ បងអើយអូនសូមលាបងទៅហើយ ឱ ភ្លេងការចងដៃកាត់ត្រើយ កាត់ស្នេហ៍ខ្ញុំហើយកាត់ខ្នើយវាសនា មាសប្រាក់ទ្រព្យធនបុណ្យស័ក្តជាមាឬស្យា ជីវិតអ្នកក្រគ្មានវាសនា វណ្ណៈគ្រួសារប្រហារយើងហើយ។
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៣
ខែត្រសៀមរាប
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២៦ ខ្ទមស្នេហ៍អភ័ព្វ
១ បេះដូងខ្ទេចខ្ទាំគ្រាំចិត្តឥតល្ហែ ក៏ព្រោះក្តីស្នេហ៍ឲ្យបងឈឺចាប់
ឱ ខ្សែជីវិតងងិតអួអាប់ បិទបាំងពន្លឺរស្មីស្នេហា។
២ ខ្ទមសាងស្នេហាផ្សារឿងកម្សត់ ម្ចាស់ស្នេហ៍ប្រែក្បត់ចោលខ្ទមវាសនា
ជីវិតលោកីយ៍ដូចសែងសុរិយា វាលវដ្តសង្សារទុក្ខាមិនអស់។
បន្ទរ ឱ គូជីវិតក្នុងខ្ទមនិស្ស័យ ខ្ទមត្រូវរីងរៃស្រីលែងស្រណោះ
ទឹកភ្នែករៀមហូរប្តូរទឹកចិត្តស្មោះ ជីវិតក្រៀមក្រោះព្រោះគ្មានរូបថ្លៃ។
៣ ខ្ទមអើយអើយខ្ទមព្រាត់ម្ចាស់ស្រីហើយ គ្មានទាំងចម្លើយប្រាប់ខ្ទមនិស្ស័យ
ទឹកហូរក្នុងព្រែកដូចទឹកភ្នែកប្តី ដង្ហោយហៅស្រីវិលវិញមកអូន។
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៣
រាជធានីភ្នំពេញ
ឈាមខ្មែរ
សូមរក្សាសិទ្ធិ
២៧ បងក្រណាស់អូន
១ ដួងចិន្តាជោគជាំដោយទុក្ខរណ្តំ រៀមសែនអាណិតមាសម៉ុម ទួញយំស្តាយរូបសង្សារ
ទឹកភែ្នកអូនហូរស្ទើរក្លាយជាផ្ទៃជលសា យំឱបទ្រូងរៀមរ៉ា ពេលដឹងថាស្នេហាត្រូវព្រាត់។
២ ឱ!វណ្ណៈគ្រួសារប្រហារយើងហើយ ដើមទ្រូងចុកចាប់ឥតស្បើយ បែកហើយព្រោះបងក្រខ្សត់
រូបបងតូចទាបគ្មានស័ក្តយសជាគំនាប់ មានបេះដូងបរិសុទ្ធ តែអភ័ព្វព្រោះទ្រព្យបងក្រ។
បន្ទរ កត្តញ្ញុតាធម៏ សូមអូនបំពេញ រៀមស៊ូរស់រងទោម្នេញ ដោយដើរចេញទាំងទ្រូងឈឺផ្សា
ចូរអូនធ្វើខ្លួនជាកូនស្រីសមលក្ខិណា លើកឈ្មោះកិត្តិយសគ្រួសារ ចោលសង្សារចុះណាព្រលឹង។
៣ វិសមានចិត្តកាត់ផ្តាច់និស្ស័យស្នេហ៍យើង ទ្រព្យយសជាភ្លើងចំបើង លោកអើយកុំយកជាធំ
រៀបការចុះអូនស្ងួនអើយសូមថ្លៃឈប់យំ បងពិតជាយល់ចិត្តម៉ុម ធ្វើម្តេចកម្មបងក្រណាស់អូន។
ថៃ្ងទី២៤ ខែមេសា ឆ្នាំ២០០៤
រាជធានីភ្នំពេញ
រាជធានីភ្នំពេញ
ឈាមខ្មែរ
ពិតជាល្អមែន! ខ្ញុំសង្ឃឹមថាបទចម្រៀងរបស់ប្អូននឹងមានផលិតលកម្មចាប់អារម្មណ៍!
ReplyDeleteព្យាយាមនឹងថែរក្សាស្នាដៃនេះតទៅទៀត!
សូមអរគុណបងដែលបានគាំទ្ររូបខ្ញុំ!
ReplyDeleteI can not believe that you are so talent at song writing.. :D
ReplyDelete