កន្លះខែមុនថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០០៣មកដល់ខ្ញុំតែងត្រូវបានមិត្រភ័ក្តស្របាលៗគ្នាមានប្រុសមាន
ស្រីដែលមានលំនៅដ្ឋានក្បែរបន្ទប់ជួលរបស់ខ្ញុំមកបបួលទៅចូលរួមលេងជាមួយពួកគេស្ទើរ
តែរាល់រាត្រី។ ល្បែងដែលយុវវ័យយើងលេងពេលនោះ មានដូចជា ដំធុងធ្វើជាភ្លេង ហើយច្រៀងរាំលេងជាមួយគ្នា យ៉ាងសប្បាយ។ ជួនកាលក៏ដូរនាំគ្នាលេងល្បែងស្តេចចង់
ឬក៏ពង្រត់កូនក្រមុំជាដើម។ មិត្តភ័ក្តទាំងអស់តែងតែនិយាយចំអែចំអន់ ផ្គរផ្គងខ្ញុំជាមួយអាណាង
ពីព្រោះពួកគេគិតថាយើងទាំងពីរនាក់មើលទៅហាក់ដូចជាចុះសម្រុងនឹងសាកសមនិងគ្នាណាស់។

ទាំងអាណាង ទាំងប្អូនប្រុសទាំងពីររបស់នាង និងក្មេងជិតខាងអាយុប្រហាក់ប្រហែលហ្នឹង
៥ ៦នាក់ ទៀតគឺជាកូនសិស្សភាសាអង់គ្លេសរបស់ខ្ញុំពេលល្ងាច ចាប់ពីម៉ោង៨ ដល់៩ យប់។ ពួកគេមករៀនពុំសូវដែលខានឡើយ ជាពិសេសអាណាងនិងប្អូនប្រុសរបស់នាង តែងមករៀន
យ៉ាងជាប់លាប់បំផុត ដោយមានម្តាយរបស់គេតាមមកមើលរាល់ពេលផងដែរ។
តែក្នុងអំឡុងពេលជិតចូលឆ្នាំខ្មែរមកដល់ ពួកគេត្រូវខកខានរៀនស្ទើរតែរាល់ថ្ងៃ។ ពួកគេតែងតែរំអុកខ្ញុំឲ្យផ្អាកអញ្ចេះអញ្ចុះ ដោយាសារតែពួកគេចង់លេងល្បែងកំសាន្ត
មុនចូលឆ្នាំខ្មែរ ហើយខ្ញុំក៏មិនដែលបដិសេធការចង់បានរបស់ពួកគេដែរ។

ក្រោយពីទទួលទានអាហារថ្ងៃត្រង់ហើយ ខ្ញុំបានចេញពីបន្ទប់មកអង្គុយនិយាយលេងជាមួយ
អ៊ុំម្ចាស់ ផ្ទះជួល និងអ្នកជិតខាងពីរបីនាក់ទៀត នៅលើគ្រែដ៏ធំមួយដែលស្ថិតនៅក្បែររោងបាយ
របស់គាត់។

-"អេហ៎........ លោកគ្រូ ដូចជាកាន់តែមែនទែនហើយណា៎! ម៉ែស្រីណាងបានមកសួរ
ខ្ញុំទៀតហើយ ហើយខ្ញុំឆ្ងល់ថាលោកគ្រូមានស្រឡាញ់កូនគេហ្នឹងដែរអត់។"

-"ទេ! ខ្ញុំគ្មានចិត្តស្រឡាញ់អីទាល់តែសោះ ហើយខ្ញុំឆ្ងល់ដែរហ្នឹងណា៎ ថាមើលឃើញត្រង់ណាដែល ថាខ្ញុំស្រលាញ់អាណាង។ ខ្ញុំរាប់អានគេធម្មតា ទាំងការនិយាយស្តីឆ្លើយឆ្លងគ្នា ក្នុងពេលបង្រៀន ទាំងកាយវិការក៏ធម្មតាហើយខ្ញុំក៏មិនដែលទៅសរសេរសំបុត្រស្នេហាឲ្យគេឬនិយាយរបៀបលែបខាយ
ចែចង់ស្អីក៏អត់មាន។"
ចែចង់ស្អីក៏អត់មាន។"
-"ខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរ តែម៉ែស្រីណាងលួចសួរខ្ញុំច្រើនដងមកហើយអំពីលោកគ្រូឯង
ហ្នឹងណា៎។"
ហ្នឹងណា៎។"
តាំងពីដឹងរឿងនេះតាមរយះអ៊ុំស្រីម្ចាស់ផ្ទះប្រាប់ខ្ញុំច្រើនដងច្រើនគ្រាមកខ្ញុំក៏តែងតែរៀបចំឬកពារ ឲ្យបានគត់មត់ជាងមុន ដោយពុំសូវសួរនាំអាណាងទាក់ទងនឹងមេរៀនដូចមុនៗឡើយ ហើយថែមទាំងមានអារម្មណ៍រអៀសខ្លួនទៀតផង។ ខ្ញុំក៏ចាប់ផ្តើមលួចសង្កេតទឹកមុខ នឹងវាស់ស្ទង់ទឹកចិត្តអាណាងជាបណ្តើរៗដែរ។ ខ្ញុំតែងគិតថា អាណាងនិងខ្ញុំដូចជាមិនសាកសម
និងគ្នាឡើយ ហើយភាពមិនសាកសមនេះមិនមែនដោយសារខ្ញុំជាគ្រូបង្រៀនហើយនាងជា
សិស្សនោះទេតែមកពីខ្លួនខ្ញុំវាក្រីក្រ ក៏ដាក់ខ្លួនទៅ ហើយអ្វីដែលសំខាន់បំផុតនោះ គឹខ្ញុំមិនទាន់
បានត្រៀមចិត្តត្រៀមគំនិតទៅលើរឿងនេះឡើយ។ អ៊ុំស្រីម្ចាស់ផ្ទះធ្លាប់ប្រាប់ខ្ញុំថាម៉ែអាណាង
បានសួរគាត់អំពីខ្ញុំយ៉ាងច្រើនរហូតដល់ចង់ដឹងថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំទៀតផង។
មិនយូរប៉ុន្មានខ្ញុំក៏ដឹងថា នាងមានចិត្តស្រឡាញ់ខ្ញុំមែន តាមរយះពាក្យសម្តី ឬកពាររបៀបប្រច័ណ្ទ
ការសួរអំពីពាក្យជាភាសារអង់គ្លេសដែលទាក់ទងទៅនឹងដួងចិត្តនិងស្នេហា។ សំរាប់រូបខ្ញុំ ខ្ញុំមិន
ដែលមានចិត្តស្អប់នាងឡើយ តែក៏មិនមានចិត្តស្រឡាញ់នាងដែរ។ គឺខ្ញុំមានចិត្តរាប់អាននាង ត្រឹម
ជាមិត្តធម្មតាតែប៉ុណ្ណោះ។
ដើម្បីគេចពីនាង ដើម្បីកុំឲ្យនាងមានចិត្តទន់ទោមកលើខ្ញុំកាន់តែខ្លាំងជាងនេះ ខ្ញុំបានបា្រប់សិស្ស
ទាំងអស់រួមទាំងនាងផង ថាខ្ញុំនឹងលែងបានបង្រៀនពួកគេតទៅទៀតហើយ ពីព្រោះខ្ញុំត្រូវផ្លាស់
បន្ទប់ជួលពីទីនេះទៅនៅជិតសាលារបស់ខ្ញុំវិញ។

ជាទម្លាប់ហើយក៏ជាកាតព្ធកិច្ចផង ខ្ញុំតែងតែអង្គុយរៀបចំមេរៀនបង្រៀនសិស្ស កែលំហាត់សិស្ស ឬ អានសៀវភៅរហូតដល់ម៉ោង១២ ស្ទើរតែរាល់យប់។ កំពុងតែជក់ស្លុងក្នុងកិច្ចការស្រាប់តែមាន
សម្លេងគោះទ្វាបន្ទប់របស់ខ្ញុំខ្លាំងៗពីរបីដងផ្ទួនៗគ្នា ធ្វើឲ្យ ខ្ញុំភ្ញាក់ព្រើត ដោយក្រឡេកទៅរក
ប្រភពសម្លេងយ៉ាងស្រឡាំងកាំង ពេលឃើញស្រ្តីវ័យចំណាស់ ម្នាក់អាយុប្រហែល៥០ឆ្នាំ មាន
ប្រលាក់ឈាមក្រហមឆ្អៅនៅលើដៃទាំងពីរបស់គាត់យ៉ាងជោគជាំ បើកទ្វាដើរចូលមករកខ្ញុំដោយ
និយាយក្នុងសម្លេងភ័យញ័រ......................

-"ក្មួយៗ.....ទៅជួយអាណាងផង........វាបានចាក់ពោះវាពីរកាំបិត ប្រុងសម្លាប់ខ្លួន ហើយវា
ស្រែកហៅរកតែឈ្មោះក្មួយទេ។" ខ្ញុំបែរជាឈរនៅស្ងៀមដោយតក់ស្លុតនឹងកាយវិការ នឹងឃើញ

ឈាមដ៏ក្រហមច្រាលនៅលើដៃទាំង ពីររបស់គាត់។ ខ្ញុំតបទៅកាន់គាត់ទាំងសម្លេងរដាក់រដុប
ដោយឈានជើងថយក្រោយមួយជំហ៊ាន........
ដោយឈានជើងថយក្រោយមួយជំហ៊ាន........
-"តែ......តែមានទាក់ទងអីនឹងខ្ញុំ?"
- "ទាក់ទងឬមិនទាក់ទង....ក្មួយជួយអ៊ុំសិនទៅ.....អ៊ុំភ័យខ្លាំងណាស់......ខ្លាចតែវាយ៉ាងម៉េចៗទៅ.!"
និយាយមិនទាន់ទាំងចប់ស្រួលបួលផង គាត់ក៏ចាប់អូសដៃខ្ញុំដោយគ្មានរារែកទៅកាន់ផ្ទះរបស់គាត់ ដែលមានចម្ងាយប្រមាណតែ៥០ម៉ែត្រប៉ុណ្ណោះពីបន្ទប់ជួលរបស់ខ្ញុំ។

ខ្ញុំលើកបីនាងទាំងអារម្មណ៍ភិតភ័យបំផុត ចុះតាមកាំជណ្តើរផ្ទះសំដៅទៅថ្នល់ ដើម្បីរកម៉ូតូឌុប
ឬ រឺម៉កម៉ូតូកង់បីដាក់នាងយកទៅកាន់មន្ទីពេទ្យ។ តាមផ្លូវខ្ញុំបីនាងដាក់លើភ្លៅទាំងពីររបស់ខ្ញុំ
ជាប់រហូត។ ឈាមដែលហូរចេញពីស្នាមរបួសរបស់នាង បានប្រឡាក់ខោជើងវែងពណ៌ប្រផេះ
របស់ខ្ញុំយ៉ាងជោគជាំ។

លោកគ្រូពេទ្យម្នាក់បានដើរចេញពីបន្ទប់សង្រ្គោះបន្ទាន់ ហើយប្រាប់ខ្ញុំថាអ្នករងគ្រោះបានរួច
ផុតពីសេចក្តីស្លាប់ហើយ។ គ្រាន់តែលឺដូច្នេះ ម្តាយរបស់នាងដែលអង្គុយរង់ចាំយ៉ាងអន្ទះសារ
នៅក្បែរខ្ញុំ ជាយូរមកហើយនោះ ស្ទុះដើរចូលក្នុងបន្ទប់ជួបកូនស្រីរបស់គាត់ភ្លាមតែម្តង។

ខ្ញុំឈរសម្លឹងរូបកាយរបស់នាងគេងស្តូកស្តឹងនៅលើគ្រែ ទាំងអារម្មណ៍ក្តុកក្តួល ហើយក៏ត្រេកអរ
ណាស់ដែរ ដោយនាងបាននៅរស់រានមានជីវិតឡើងវិញ។

-"ណាង! ណាងលែងអីហើយ! ខ្ញុំមិននឹកស្មានថា ណាងមានចិត្តស្រឡាញ់ខ្ញុំដល់ថ្នាក់ហ្នឹងសោះ!"
ខ្ញុំព្យាយាមខំទប់ទឹកភ្នែកមិនឲ្យស្រក់ និយាយទៅកាន់នាងតែក្នុងចិត្តម្នាក់
ប្រភពរូបភាពពី Internet
No comments:
Post a Comment