កាលប្រវត្តិ នៃ ព្រឹត្តិការណ៍សំខាន់ក្នុងប្រទេសកម្ពុជា
A chronology of key events of Cambodia
ឆ្នាំ១៨៦៣ ប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។ អាណានិគមនេះមានរយះពេល ៩០ឆ្នាំ។ (ឯកសារខ្លះថា ៨០ឆ្នាំ)
1863 - Cambodia becomes a protectorate of France. French colonial rule lasts for 90 years.
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ១៩៤១ ពេលដែលព្រះអង្គមានព្រះជុន្មាយុ ១៩ ព្រះវស្សា
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៤១ ព្រះអង្គម្ចាស់ព្រះនរោត្ត ម សីហនុឡើងក្លាយជាព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពេលនោះដែរ ប្រទេសជប៉ុនចូលលុកលុយកាន់កាប់
ប្រទេសកម្ពុជា គឺកំឡុងសង្រ្គាមលោកលើកទី២។
1941 - Prince Norodom Sihanouk becomes king. Cambodia is occupied by Japan during World War II.
ទង់ជាតិប្រទេសជប៉ុនប្រើក្នុងសម័យសង្រ្គាមលោកលើកទី២
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៤៥ ការកាន់កាប់ត្រួតត្រារប់សជប៉ុនមកលើប្រទេសកម្ពុជាបានបញ្ចប់។
1945 - The Japanese occupation ends.
ឆ្នាំ១៩៤៦ ប្រទេសបារាំងចូលមកធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា ម្តងទៀត។ ក្នុងពេលនោះដែរ ច្បាប់រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើង ដោយអនុញ្ញាតិឲ្យជនកម្ពុជា
គ្រប់រូបមានសិទ្ធបង្កើតគណបក្សនយោបាយ។ វាក៏ជាពេលដែលមានយុទ្ធនាការតស៊ូ
ដោយអាវុធពីសំណាកទ័ពព្រៃកុម្មុនិស្ត ប្រឆាំងប្រទេសបារាំងផងដែរ។
1946 - France re-imposes its protectorate. A new
constitution permits Cambodians to form political parties. Communist
guerrillas begin an armed campaign against the French.
ការទទួលឯករាជ្យភាព
រូបភាពថតដោយម្ចាស់ ប្លក់ផ្ទាល់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០
ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យភាពរបស់ខ្លួនពីប្រទេសបារាំង នៅថ្ងៃទី ៩
ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជា
ត្រូវប្តូរឈ្មោះជាព្រះរាជាណាចក្រកម្ពុជា។
1953 - Cambodia wins its independence from France. Under King Sihanouk, it becomes the Kingdom of Cambodia.
ព្រះបាទនរោត្តមសុរាមរិត្រឡើងគ្រងរាជ្យជាព្រះមហាក្សត្រ
នៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៥៥
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ ដាក់រាជ្យសម្បត្តិដើម្បីចូលប្រឡូកក្នុង
អាជីពនយោបាយ។ ហើយព្រះអង្គក៏ក្លាយជានាយករដ្ឋមន្រ្តីក្នុងពេលនោះដែរ
ដោយ ព្រះបិតារបស់ព្រះអង្គព្រះបាទនរោត្តម សុរាមរិត្រឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។
1955 - Sihanouk abdicates to pursue a political career. His father becomes king and Sihanouk becomes prime minister.
ឆ្នាំ១៩៦០ ព្រះបាទនរោត្តម សុរាមរិត្រសោយទីវង្គត ហើយសម្តេចព្រះនរោត្តម សីហនុ ក្លាយជាប្រមុខរដ្ឋ។
1960 - Sihanouk's father dies. Sihanouk becomes head of state.
ឆ្នាំ១៩៦៥ សម្តេចនរោត្តម សីហនុ ផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក
ហើយអនុញ្ញាតិឲ្យកងទ័ពព្រៃវៀតណាមខាងជើងបង្កើតមូលដ្ឋានយោធាក្នុងទឹកដី
ប្រទេសកម្ពុជា ដើម្បីតស៊ូប្រឆាំងរដ្ឋាភិបាលខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក។
1965 - Sihanouk breaks off relations with the US and
allows North Vietnamese guerrillas to set up bases in Cambodia in
pursuance of their campaign against the US-backed government in South
Vietnam.
ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកចាប់ផ្តើមទំលាក់គ្រាប់បែកមកលើទីតាំងកងទ័ពវៀតណាមខាង
ជើង ដែលស្ថិតនៅលើទឹកដីកម្ពុជា។
1969 - The US begins a secret bombing campaign against North Vietnamese forces on Cambodian soil.
យន្តហោះយោធាអាមេរិកទំលាក់គ្រាប់បែកលើមូលដ្ឋានទ័ពវៀតណាមខាងជើងដែលឋិតនៅលើទឹកដីកម្ពុជា
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៧០ សម្តេចនរោត្តម សីហនុត្រូវបានទំលាក់ពីអំណាចដោយរដ្ឋប្រហារមួយ
ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល ខណះដែលព្រះអង្គគង់នៅឯបរទេស។
លោកលន់ ណុលឡើងដណ្តើមក្តោបក្តាប់អំណាច ហើយប្រកាសប្រទេសកម្ពុជា
ជា សាធារណរដ្ឋខ្មែរ នឹងបញ្ជូនកងទ័ពទៅប្រយុទ្ធប្រឆាំង ពួកកងទ័ពវៀតណាមខាងជើង
ដែលបានបោះទីតាំងក្នុងទឹកដីប្រទេសកម្ពុជា។ ចំណែកសម្តេចព្រះនរោត្តម សីហនុ
ភាសព្រះកាយទៅកាន់ប្រទេសចិន ហើយបង្កើតក្រុមចលនាទ័ពព្រៃមួយ។
1970 - Sihanouk is deposed in a coup while abroad. The
prime minister, General Lon Nol, assumes power. He proclaims the Khmer
Republic and sends the army to fight the North Vietnamese in Cambodia.
Sihanouk - in exile in China - forms a guerrilla movement.
លោកសេនាប្រមុខលន់ ណុល (រូបខាងស្តាំ) ធ្វើរដ្ឋប្រហារទំលាក់សម្តេចនរោត្តម សីហនុ (រូបខាងឆ្វេង) នៅថ្ងៃទី១៨ មិនា ឆ្នាំ១០៧០។ ក្នុងរូបនេះគឺកាលដែល
ព្រះអង្គទៅបំពេញព្រះរាជកិច្ចនៅសាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី ក្នុងឆ្នាំ១៩៧២ ។
ប្រភពរូបភាពពី Wikipedia
នៅដើមទសវត្ស១៩៧០ កងទ័ពកម្ពុជាប្រឈមមុខសត្រូវពីរ គឺពួកកងទ័ពវៀតណាម
ខាងជើងនិង ទ័ពព្រៃកុម្មុនិស្តខ្មែរក្រហម។ រដ្ឋាភិបាលនាពេលនោះបាត់បង់ការ
ត្រួតត្រាទឹកដីជាបណ្តើរៗ។
កម្ពុជាក្នុងឆ្នាំសូន្យ
Cambodia Year Zero
Cambodia Year Zero
ឆ្នាំ១៨៧៥ លោកសេនាប្រមុខ លន់ ណុល ត្រូវបានទំលាក់ពីអំណាច ក្នុងពេលដែល
ពួកកងទ័ពព្រៃខ្មែរក្រហមដែលដឹកនាំដោយលោក ប៉ុល ពត ចូលកាន់កាប់ទីក្រុងភ្នំពេញ
បានទាំងស្រុង ហើយសម្តេចព្រះនរោត្តម សីហនុ ឡើងធ្វើជាប្រមុខរដ្ឋ។
ប្រទេសកម្ពុជាត្រូវបានដាក់ឈ្មោះជាថ្មីថា កម្ពុជា។
1975 - Lon Nol is overthrown as the Khmer Rouge led by
Pol Pot occupy Phnom Penh. Sihanouk briefly becomes head of state, the
country is re-named Kampuchea.
លលាដ៏ក្បាលសាកសពជនរងគ្រោះស្លូតត្រង់ដែលត្រូវបានកាប់សម្លាប់ក្នុងរបបវាលពិឃាត
ប្រភពរូបភាពពី Internet
ប្រជាជនដែលរស់ក្នុងទីក្រុងត្រូវបានបង្ខំឲ្យចាកចេញទៅកាន់ទីជនបទ ធ្វើការងារកសិកម្ម។
ក្នុងពេលនោះក្រដាសប្រាក់ក្លាយជារបស់គ្មានតម្លៃ សិទ្ធសេរីភាពត្រូវបានបំបិទ ហើយសាសនា
ក៏ត្រូវបានលុបបំបាត់ចោល។ ប្រជាជនរាប់រយ ពាន់នាក់ត្រូវបានធ្វើទារុណកម្ម នឹងកាត់ទោស
ឲ្យស្ថិតក្នុងមណ្ឌលពិសេសដាច់ដោយឡែកពីគ្នា។
ក្នុងការគ្រប់គ្រងដោយពួកខ្មែរក្រហមរយះពេល៣ឆ្នាំជាង ប្រជាជនកម្ពុជាជាង១.៧ លាននាក់
ត្រូវបានកាប់សម្លាប់យ៉ាងរង្គាលដោយការធ្វើទារុណកម្ម ស្លាប់ដោយភាពស្រេកឃ្លាន
ធ្វើការហួសកម្លាំង នឹងជំងឺដោយគ្មានថ្នាំសង្កូវព្យាបាល។
All urban dwellers are forcibly evacuated to the countryside to
become agricultural workers. Money becomes worthless, basic freedoms are
curtailed and religion is banned. The Khmer Rouge coin the phrase "Year
Zero".
Hundreds of thousands of the educated middle-classes are
tortured and executed in special centres. Others starve, or die from
disease or exhaustion. The total death toll during the next three years
is estimated to be at least 1.7 million.
ឆ្នាំ១៩៧៦ ប្រទេសកម្ពុជាមានឈ្មោះថ្មីជា កម្ពុជាប្រជាធិបតេយ្យ។ ក្នុពេលនោះសម្តេចព្រះនរោត្តម សីហនុ លាលែងចេញពីតំណែងប្រមុខរដ្ឋ ហើយឡើងជំនួស
ដោយលោក ខៀវ សំផន រីឯ លោក ប៉ុល ពត ធ្វើជានាយករដ្ឋមន្រ្តី។
1976 - The country is re-named Democratic Kampuchea.
Sihanouk resigns, Khieu Samphan becomes head of state, Pol Pot is prime
minister.
លោក ខៀវ សំផន
ប្រភពរូបភាពពី Internet
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៧៧ ការប្រយុទ្ធប្រឆាំងប្រទេសវៀតណាមផ្ទុះឡើង។
1977 - Fighting breaks out with Vietnam.
ឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមចូលឈ្លានពានប្រទេសកម្ពុជាក្នុងយុទ្ធសាស្រ្ត
វាយឆ្មក់សន្សឹមៗ។
1978 - Vietnamese forces invade in a lightning assault.
កងទ័ពយួនក្នុងទីក្រុងភ្នំពេញ ខណះពេលចូលឈ្លានពានប្រទេសកម្ពុជានាឆ្នាំ១៩៧៩
ប្រភពរូបភាពពី Internet
ក្នុងខែមករា ឆ្នាំ១៩៧៩ វៀតណាមចូលកាន់កាប់បានទីក្រុងភ្នំពេញ។
មេដឹកនាំ ប៉ុល ពត និងកងកម្លាំងខ្មែរក្រហមទាំងអស់រត់ភៀសខ្លួនទៅកាន់
តំបន់ព្រំដែនជាប់ប្រទេសថៃ។សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើងក្រោម
ការជួយជ្រោមជ្រែងពីវៀតណាម។
1979 January - The Vietnamese take Phnom Penh. Pol Pot
and Khmer Rouge forces flee to the border region with Thailand. The
People's Republic of Kampuchea is established. Many elements of life
before the Khmer Rouge take-over are re-established.
ទង់ជាតិនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៨១ គណបក្សបដិវត្តវប្រជាជនកម្ពុជា ដែលមាននិន្នាការលំអៀងទៅខាងវៀតណាម
ឈ្នះការបោះឆ្នោតសភាជាតិ។ សហគមន៏អន្តរជាតិបដិសេធទទួលស្គាល់
រដ្ឋាភិបាលថ្មីមួយនេះ ហើយរដ្ឋាភិបាលនិរទេសមួយដែលដឹកនាំដោយក្រុមខ្មែរក្រហម
និង សម្តេចនរោត្តម សីហនុ ត្រូវបានទទួលស្គាល់ នឹងមានអាសនះប្រចាំ
នៅអង្គការសហប្រជាជាតិទៀតផង។
1981 - The pro-Vietnamese Kampuchean People's
Revolutionary Party wins the elections to the National Assembly. The
international community refuses to recognise the new government. The
government-in-exile, which includes the Khmer Rouge and Sihanouk,
retains its seat at the United Nations.
ឆ្នាំ១៩៨៥ លោក ហ៊ុន សែន ឡើងជានាយយករដ្ឋមន្ត្រី។
ប្រទេសកម្ពុជាត្រូវរុកកួនញាំញីដោយសង្រ្គាមជាមួយកងទ័ពឧទ្ទាមខ្មែរក្រហម
ហើយប្រជាជនខ្មែររាប់សែននាក់ក្លាយជាជនភៀសខ្លួននៅតាមព្រំដែនកម្ពុជា ថៃ។
1985 - Hun Sen becomes prime minister. Cambodia is plagued by guerrilla warfare. Hundreds of thousands become refugees.
លោក ហ៊ុន សែន អំឡុងឆ្នាំ១៩៨៥
ប្រភពរូបភាពពី Internet
ប្រភពរូបភាពពី Internet
កងទ័ពវៀតណាមដកខ្លួនចេញពីកម្ពុជាក្នុងឆ្នាំ១៩៨៩
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៨៩ កងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា។ លោក ហ៊ុន សែន
ព្យាយាមទាក់ទាញវិនិយោគបរទេស ដោយការបោះបង់ចោលរបបសង្គមនិយម។
ប្រទេសកម្ពុជាត្រូវបានដាក់ឈ្មោះថ្មីថា រដ្ឋកម្ពុជា។
ព្រះពុទ្ធសាសនាត្រូវបានទទួលស្គាល់នឹងចាត់ជាសាសនារបស់រដ្ឋឡើងវិញ។
1989 - Vietnamese troops withdraw. Hun Sen tries to
attract foreign investment by abandoning socialism. The country is
re-named the State of Cambodia. Buddhism is re-established as the state
religion.
ប្រភពរូបភាពពី Internet
កិច្ចព្រមព្រៀងសន្តិភាពដ៏ពិបាកមួយ
An uneasy peace
ឆ្នាំ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថាលេខា នៅក្នុងទីក្រុងប៉ារីស។
កងរក្សាសន្តិភាពបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ ហៅកាត់ UNTAC ចូលមក
គ្រប់គ្រងបណ្តោះអាសន្ន ដោយមានតំណាង ក្រុម បក្សផ្សេងៗជាច្រើន
ក្នុងប្រទេសកម្ពុជាចូលរួម។ សម្តេចនរោត្តម សីហនុ ឡើងជាប្រមុខរដ្ឋ។
1991 - A peace agreement is signed in Paris. A UN
transitional authority shares power temporarily with representatives of
the various factions in Cambodia. Sihanouk becomes head of state.
ឆ្នាំ១៩៩៣ ការបោះឆ្នោតសកលមួយបង្ហាញថា គណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច
ឈ្នះអាសនះយ៉ាងច្រើនលើសលុបក្នុងសភាជាតិ ហើយគណបក្សប្រជាជន
របស់លោកហ៊ុន សែន ជាអ្នកបន្ទាប់។ រដ្ឋាភិបាលចំរុះមួយត្រូវបានបង្កើតឡើង
ដោយមានគណបក្សបីចូលរួមជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច ហើយ
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ធ្វើជានាយករដ្ឋមន្ត្រី ឯ លោក ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី។ របបរាជានិយម ត្រូវបានស្តារឡើងវិញ ដោយសម្តេចព្រះនរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហាក្សត្រជាថ្មីម្តងទៀត។ ប្រទេសកម្ពុជាក៏ត្រូវប្តូរឈ្មោះទៅជា ព្រះរាជាណាចក្រកម្ពុជា។ ចំណែករដ្ឋាភិបាលនិរទេសដែលដឹកនាំដោយក្រុមខ្មែរក្រហម ក៏ត្រូវបាត់បង់អាសនះរបស់ខ្ឡួនពីអង្គការសហប្រជាជាតិផងដែរ។
ឈ្នះអាសនះយ៉ាងច្រើនលើសលុបក្នុងសភាជាតិ ហើយគណបក្សប្រជាជន
របស់លោកហ៊ុន សែន ជាអ្នកបន្ទាប់។ រដ្ឋាភិបាលចំរុះមួយត្រូវបានបង្កើតឡើង
ដោយមានគណបក្សបីចូលរួមជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច ហើយ
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ធ្វើជានាយករដ្ឋមន្ត្រី ឯ លោក ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី។ របបរាជានិយម ត្រូវបានស្តារឡើងវិញ ដោយសម្តេចព្រះនរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហាក្សត្រជាថ្មីម្តងទៀត។ ប្រទេសកម្ពុជាក៏ត្រូវប្តូរឈ្មោះទៅជា ព្រះរាជាណាចក្រកម្ពុជា។ ចំណែករដ្ឋាភិបាលនិរទេសដែលដឹកនាំដោយក្រុមខ្មែរក្រហម ក៏ត្រូវបាត់បង់អាសនះរបស់ខ្ឡួនពីអង្គការសហប្រជាជាតិផងដែរ។
1993 - General election sees the royalist Funcinpec
party win the most seats followed by Hun Sen's Cambodian People's Party
(CPP). A three-party coalition is formed with Funcinpec's Prince Norodom
Ranariddh as prime minister and Hun Sen as deputy prime minister. The
monarchy is restored, Sihanouk becomes king again. The country is
re-named the Kingdom of Cambodia. The government-in-exile loses its seat
at the UN.
ឆ្នាំ១៩៩៤ កងទ័ពឧទា្ទមខ្មែរក្រហមជាច្រើនពាន់នាក់ ចុះចូលជាមួយរាជរដ្ឋាភិបាល ដោយទទួលការលើកលែងទោសផងដែរ។
1994 - Thousands of Khmer Rouge guerrillas surrender in government amnesty.
លោក អៀង សារី
ប្រភពរូពភាពពី Internet
ឆ្នាំ១៩៩៦ មេដឹកនាំកំពូលរបស់ខ្មែរក្រហមមួយរូប គឺលោក អៀង សារី បង្កើតគណបក្ស
ថ្មីមួយ ហើយក៏ទទួលការលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហនុ
នាពេលនោះផងដែរ។
1996 - Deputy leader of Khmer Rouge Ieng Sary forms a new party and is granted amnesty by Sihanouk.
រដ្ឋប្រហារ
Coup
ឆ្នាំ១៩៩៧ លោកហ៊ុន សែន ធ្វើរដ្ឋប្រហារមួយប្រឆាំងនាយករដ្ឋមន្រ្តី សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ហើយត្រូវឡើងជំនួសតំណែងនេះដោយលោក អ៊ឹង ហួត។
រដ្ឋប្រហារនេះទទួលការថ្កោលទោសយ៉ាងខ្លាំងពីបណ្តារសហគមន៍អន្តរជាតិនានា។
1997 - Hun Sen mounts a coup against the
prime minister, Prince Ranariddh, and replaces him with Ung Huot. The
coup attracts international condemnation. The Khmer Rouge put Pol Pot on
trial and sentence him to life imprisonment.
កងកម្លាំងដែលគាំទ្រលោក ហ៊ុន សែន ក្នុងរដ្ឋប្រហារឆ្នាំ ១៩៩៧
ប្រភពរូបភាពពី Internet
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៩៨ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ត្រូវបានកាត់ទោសពីបទរត់ពន្ធ
អាវុធខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា ខណះដែលព្រះអង្គពុំមានព្រះរាជវត្តមានក្នុងប្រទេស
ប៉ុន្តែក្រោយមក ក៏បានទទួលព្រះរាជទានទោសពីព្រះមហាក្សត្រនរោត្តម សីហនុ។
1998 - Prince Ranariddh is tried in his absence and
found guilty of arms smuggling, but is then pardoned by the king. Pol
Pot dies in his jungle hideout. Elections in July are won by Hun Sen's
CPP, amid allegations of harassment. A coalition is formed between the
CPP and Funcinpec. Hun Sen becomes prime minister, Ranariddh is
president of the National Assembly.
ប៉ុល ពត ស្លាប់នៅថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ១៩៩៨
ប្រភពរូបភាពពី Internet
មេដឹកនាំខ្មែរក្រហមបងធំទី១ ប៉ុល ពត ស្លាប់ក្នុងព្រៃ ជាទីកន្លែងពួនលាក់ខ្លួនរប់សគាត់។
គណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុន សែន ទទួលជ័យជំនះលើការ
បោះឆ្នោតក្នុងខែកក្កដា ហើយរដ្ឋាភិបាលចំរុះមួយត្រូវបានបង្កើតឡើង រវាង
គណបក្សប្រជាជនកម្ពុជា និង ហ៊្វុន ស៊ិនប៉ិច។
លោកហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ឯ សម្តេចក្រុមព្រះ ជាព្រះប្រធានសភាជាតិ។
ឆ្នាំ២០០១ ព្រឹទ្ធសភាជាតិកម្ពុជាអនុម័ត្តច្បាប់មួយ ដើម្បើបង្កើតសាលាក្តី
កាត់ទោសមេដឹកនាំខ្មែរក្រហម។
2001 - Senate approves a law to create a tribunal to bring genocide charges against Khmer Rouge leaders.
សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម
ប្រភពរូបភាពពី Internet
ខែមិថុនា ឆ្នាំ២០០១ ប្រាក់ជំនួយចំនួន ៥៦០ លានដុល្លាសហរដ្ឋអាមេរិក ត្រូវបានប្រកាស
ផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និសិទម្ចាស់ជំនួយ នាទីក្រុងតូក្យូ
ប្រទេសជប៉ុនដែលជាការលើកទឹកចិត្តប្រទេសកម្ពុជាក្នុងការខិតខំប្រឹងប្រែងធ្វើកំណែទំរង់
របស់ខ្លួន។
ក្នុងខែឆ្នាំដដែលនេះដែរ ជនជាតិកម្ពុជា ៥ រូប ដែលក្នុងនោះមាន ៣ រូបជាសញ្ជាតិ
អាមេរិកាំងត្រូវបានកាត់ទោសជាប់គុគអស់មួយជីវិត ពីបទមានការពាក់ព័ន្ធការ
វាយប្រហារដោយអាវុធទៅលើអាគាររាជរដ្ឋាភិបាលមួយចំនួនក្នុងរាជធានីភ្នំពេញ
កាលពីឆ្នាំ២០០០ ដែលរៀបចំឡើងដោយក្រុមចលនា CFF
(Cambodian Freedom Fighters) ចលនាកងទ័ពសេរីភាពជាតិកម្ពុជា
ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រុមចលនានេះនិយាយថា ខ្លួននឹងនៅតែបន្ត
ចលនាតស៊ូនេះ ដើម្បីផ្តួលរំលំរបបលោក ហ៊ុន សែន។
2001 June - International donors, encouraged by Cambodia's reform efforts, pledge $560 million in aid at a donor conference in Tokyo.
Five Cambodians, three of them US citizens, are sentenced to life for
involvement in armed attack by US-based Cambodian Freedom Fighters (CFF)
on government buildings in Phnom Penh in 2000. CFF says it will
continue campaign to overthrow Prime Minister Hun Sen.
ខែធ្នូរ ឆ្នាំ២០០១ ស្ពានដំបូងឆ្លងកាត់ទន្លេមេគង្គស្ថិតក្នុងខេត្តកំពង់ចាម ត្រូវបានសម្ពោធឲ្យ
ប្រើប្រាស់ជាផ្លូវការ។ ស្ពាននេះកសាងឡើងដោយជំនួយពីប្រទេសជប៉ុន ដែលចំណាយអស់
៥៦ លានដុល្លាអាមេរិក។
ខែធ្នូរ ឆ្នាំ២០០១ ស្ពានដំបូងឆ្លងកាត់ទន្លេមេគង្គស្ថិតក្នុងខេត្តកំពង់ចាម ត្រូវបានសម្ពោធឲ្យ
ប្រើប្រាស់ជាផ្លូវការ។ ស្ពាននេះកសាងឡើងដោយជំនួយពីប្រទេសជប៉ុន ដែលចំណាយអស់
៥៦ លានដុល្លាអាមេរិក។
2001 December - First bridge across the Mekong River opens, linking the east and west of the country. The 1.36km bridge cost $56 million.
ស្ពានមិត្តភាព កម្ពុជា ជប៉ុន គីហ្សូណា ក្នុងខេត្ត កំពង់ចាម
ប្រភពរូបភាពពី www.vuthdevelop.com
ប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមានតែមួយគត់លើពិភពលោក
ខែមករា ឆ្នាំ២០០៣ ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង ថៃ ត្រូវរង្គោះរង្គើ
យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារសិល្បការិនីកំពូលថោកទាបថៃមួយរូប
ឈ្មោះ សុវ៉ាណាន់ គុងយីង ហៅនាងកុប (Suvanant Kongying) ដែលទស្សនិកជនខ្មែរ
ទូទៅហៅថា ផ្កាយព្រឹកនោះ។
2003 January - Serious diplomatic upset with Thailand
over comments attributed to a Thai TV star that the Angkor Wat temple
complex was stolen from Thailand. Angry crowds attack the Thai embassy
in Phnom Penh. More than 500 Thai nationals are evacuated by military
aircraft.
ផ្កាយចោរល្ងីល្ងើវង្វេងប្រវត្តិសាស្ត្រ
ប្រភពរូបភាពពី AFP
ប្រភពរូបភាពពី AFP
តារាថៃឆ្កួតវង្វេងប្រវត្តិសាស្ត្រម្នាក់នេះ បាននិយាយក្នុងបទសម្ភាសន៍មួយតាមរយះទូរទស្សន៍
ថៃថាប្រាសាទអង្គរវត្តដែលស្ថិតនៅក្នុងទឹកដីខ្មែរបច្ចុប្បន្នគឺជារបស់ថៃហើយថាខ្មែរបានលួច
បា្រសាទនេះពីថៃ។ ហ្វូងមហាជនខ្មែរដែលមានកំហឹងក្រេវក្រោធចំពោះពាក្យសម្តីលីលាល្ងីល្ងើ
របស់តារាសៀមរូបនេះ ធ្វើការវាយប្រហារ នឹងដុតស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ។
ស្ថានទូតសៀម បន្ទាប់ពីត្រូវបានដុតបំផ្លាញ
ប្រភពរូបភាពពី AFP
(ម្ចាស់ប្លក់ក៏ស្ថិតក្នុងហេតុការណ៏នោះដែរ តែពុំបានចូលរួមធ្វើសកម្មភាពទេ)
ជនស៊ីវិលសៀមជាន៥០០នាក់ ត្រូវបានជម្លៀសចេញតាមឧទ្ធម្ភាគចក្រយោធាផងដែរ។
ខែកក្តដា ឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោត ប៉ុន្តែបរាជ័យក្នុងការបង្កីតរដា្ឋភិបាលមួយតែឯង។
2003 July - Prime Minister Hun Sen's Cambodian People's
Party wins general elections but fails to secure sufficient majority to
govern alone.
សម្តេចហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មី
Hun Sen re-elected
ខែកក្តដា ឆ្នាំ២០០៤ បន្ទាប់ពីជាប់គាំងខាងនយោបាយជិតមួយឆ្នាំក្នុងការបង្កើតរដ្ឋាភិបាល
មួយសម្តេចហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីម្តងទៀត
ដោយការយល់ព្រមបង្កើតរដ្ឋាភិបាលរួមជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច។
2004 July - After nearly a year of political
deadlock, Prime Minister Hun Sen is re-elected after his ruling
Cambodian People's Party (CPP) strikes a deal with the royalist
Funcinpec party.
សម្តេចហ៊ុន សែន |
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ
ខែសីហា ឆ្នាំ២០០៤ រដ្ឋសភាជាតិកម្ពុជា ផ្តល់សច្ចានុម័តដល់រាជរដ្ឋាភិបាល ចូលជា
សមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO (World Trade Organisation)។
2004 August - Parliament ratifies kingdom's entry into World Trade Organisation (WTO).
ប្រភពរូបភាពពី www.wto.org
ខែតុលា ឆ្នាំ២០០៤ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបាទ
នរោត្តម សីហនុ ដាក់រាជសម្បត្តិ ហើយបុត្រារបស់ព្រះអង្គ គឺ នរោត្តម សីហមុនី ឡើងស្នងរាជសម្បត្តិ។
2004 October - King Sihanouk abdicates and is succeeded by his son Norodom Sihamoni.
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣។
ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។
ខែគុម្ភះ ឆ្នាំ២០០៥ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ចាកចេញពីប្រទេស
កម្ពុជា បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាដកអភ័យឯកសិទ្ធរបស់គាត់ ដើម្បីបើកផ្លូវឲ្យ
តុលាការកាត់ទោសរូបគាត់ ដោយចោតប្រកាន់ពីបទបរិហារកេរ្តិ៍ឈ្មោះ
មេដឹកនាំមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា និង ហ៊្វុន ស៊ិនប៉ិច។
ខែគុម្ភះ ឆ្នាំ២០០៥ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ចាកចេញពីប្រទេស
កម្ពុជា បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាដកអភ័យឯកសិទ្ធរបស់គាត់ ដើម្បីបើកផ្លូវឲ្យ
តុលាការកាត់ទោសរូបគាត់ ដោយចោតប្រកាន់ពីបទបរិហារកេរ្តិ៍ឈ្មោះ
មេដឹកនាំមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា និង ហ៊្វុន ស៊ិនប៉ិច។
2005 February - Opposition leader Sam Rainsy leaves
Cambodia after parliament strips him of his immunity from prosecution,
leaving him open to defamation charges brought by the ruling coalition.
ឯកឧត្តម សមរង្ស៊ី ត្រូវបានប្រជាជនខ្មែរយើងស្គាល់គ្រប់ៗរូបថា ជាមេដឹងនាំគណបក្សប្រឆាំង ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមកើត នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៤៩ ក្នុងទីក្រុងភ្នំពេញ ជាកូនប្រុសរបស់លោក សម សារី។ ឯកឧត្តមបានផ្លាស់ទៅរស់នៅប្រទេសបារាំង ហើយក៏បានសិក្សានៅទីនោះដែរ។ បន្ទាប់មក គាត់ក៏បានចូលធ្វើការឲ្យក្រុមហ៊ុនមួយចំនួន នៅទីក្រុងប៉ារីស។ឯកឧត្តមមានគ្រួសារ និងកូនចំនួន៣នាក់។
ខែមេសា ឆ្នាំ២០០៥ អង្គការសហប្រជាជាតិផ្តល់ភ្លើងខៀវដល់សាលាក្តីខ្មែរក្រហមដើម្បី
នាំយក មេដឹកនាំកំពូលៗខ្មែរក្រហមមួយចំនួនដែលនៅរស់ មកកាត់ទោស។
ខែមេសា ឆ្នាំ២០០៥ អង្គការសហប្រជាជាតិផ្តល់ភ្លើងខៀវដល់សាលាក្តីខ្មែរក្រហមដើម្បី
នាំយក មេដឹកនាំកំពូលៗខ្មែរក្រហមមួយចំនួនដែលនៅរស់ មកកាត់ទោស។
2005 April - Tribunal to try surviving Khmer Rouge leaders gets green light from UN after years of debate about funding.
ខែតុលា ឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែន
បន្ថែម ជាមួយប្រទេសវៀតណាម។
2005 October - Prime minister signs a controversial
border agreement with Vietnam. Legal action is taken against some
critics of the deal, prompting international concern.
ខែធ្នូ ឆ្នាំ២០០៥ ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្នុង
ប្រទេសបារាំងត្រូវបានតុលាការកម្ពុជាមួយ សម្រេចផ្តន្ទាទោសពីបទមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ
លោក ហ៊ុន សែន នឹងត្រូវបានកាត់ទោសជាប់ពន្ធាគាររយះពេល៩ខែ។
ប្រទេសបារាំងត្រូវបានតុលាការកម្ពុជាមួយ សម្រេចផ្តន្ទាទោសពីបទមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ
លោក ហ៊ុន សែន នឹងត្រូវបានកាត់ទោសជាប់ពន្ធាគាររយះពេល៩ខែ។
2005 December - Opposition leader Sam Rainsy, in exile
in France, is convicted by a Cambodian court of defaming PM Hun Sen and
is sentenced to nine months in prison.
ខែគុម្ហះ ឆ្នាំ២០០៦ លោកសម រង្ស៊ី ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ
កម្ពុជា ហើយវិលត្រឡប់មកកាន់ប្រទេសវិញបន្ទាប់ពីនិរទេសខ្លួនរយះពេលមួយឆ្នាំ។
2006 February - Sam Rainsy receives a royal pardon and comes home after a year in exile.
ខែឧសភា ឆ្នាំ២០០៦ រដ្ឋសភាជាតិកម្ពុជាបោះឆ្នោតលប់ចោលច្បាប់ជាប់ពន្ធាគារ
ពីបទបង្ខូច កេរ្តិ៍ឈ្មោះ ដែលច្បាប់នេះធ្លាប់បានប្រើប្រាស់ ចោទប្រកាន់នឹងចាប់អ្នកធ្លាប់
បានរិះគន់រដ្ឋាភិបាល ជាច្រើននាក់រួចមកហើយ។
ពីបទបង្ខូច កេរ្តិ៍ឈ្មោះ ដែលច្បាប់នេះធ្លាប់បានប្រើប្រាស់ ចោទប្រកាន់នឹងចាប់អ្នកធ្លាប់
បានរិះគន់រដ្ឋាភិបាល ជាច្រើននាក់រួចមកហើយ។
2006 May - Parliament votes to abolish prison terms for defamation. The legislation had been used to jail some government critics.
ខែកក្តដា ឆ្នាំ២០០៦ តាម៉ុក ដែលជាមេដឹកនាំកំពូលមួយរូបក្នុងរបបវាលពិឃាតខ្មែរក្រហម ស្លាប់ក្នុងអាយុ ៨០ ឆ្នាំ។
2006 July - Ta Mok, one of the top leaders of the brutal Khmer Rouge regime, dies aged 80.
ខែកក្តដា ឆ្នាំ២០០៦ តាម៉ុក ដែលជាមេដឹកនាំកំពូលមួយរូបក្នុងរបបវាលពិឃាតខ្មែរក្រហម ស្លាប់ក្នុងអាយុ ៨០ ឆ្នាំ។
2006 July - Ta Mok, one of the top leaders of the brutal Khmer Rouge regime, dies aged 80.
ខែតុលា ឆ្នាំ២០០៦ គណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច ដែលជាសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចំរុះ ជាមួយគណបក្សប្រជាជនកម្ពុជា បណ្តេញសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ចេញពីព្រះប្រធាន គណបក្សហ៊្វុន ស៊ិនប៉ិច។
2006 October - Royalist Funcinpec party, a junior partner in the ruling coalition, drops Prince Norodom Ranariddh as its leader.
ខែមិនា ឆ្នាំ២០០៧ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ដែលកំពុងគង់នៅឯបរទេស ត្រូវបានតុលាការកម្ពុជាមួយកាត់ទោសកំបាំងមុខជាប់គុគ១៨ ខែ ដោយចោទប្រកាន់
ព្រះអង្គពីបទ លក់ទីស្នាក់ការគណបក្សហ៊្វុន ស៊ិនប៉ិច។ ព្រះអង្គក៏បដិសេធការចោទប្រកាន់នេះផងដែរ។
2007 March - Prince Norodom Ranariddh, who now lives
abroad, is sentenced in absentia to18 months in prison for selling the
Funcinpec party's headquarters. He denies the charge.
ការកាត់ទោសមេដឹកនាំខ្មែរក្រហម
Khmer Rouge trials
ខែកក្តដា ឆ្នាំ២០០៧ សាលក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិ ចាប់ផ្តើមស៊ើបសួរជន សង្ស័យមេដឹកនាំខ្មែរក្រហមមួយចំនួនអំពីការកាប់សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
2007 July - UN-backed court tribunals begin questioning suspects about allegations of genocide by the Khmer Rouge.
ខែកញ្ញា ឆ្នាំ២០០៧ មេដឹកនាំកំពូលមួយរូបរបស់ខ្មែរក្រហមឈ្មោះ នួន ជា ដែលជាបងធំទី២ ត្រូវបានចាប់ខ្លួន នឹងទទួលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
2007 September - Most senior surviving member of Khmer
Rouge, Nuon Chea - "Brother Number Two" - is arrested and charged with
crimes against humanity.
នួន ជា ឬ (ឡុង រិទ្ធិ)
ប្រភពរូបភាពពី Internet
ខែវិច្ឆិការ ឆ្នាំ២០០៧ សាលាក្តីខ្មែរក្រហមបើកសវនាការជាសាធារណះលើកទីមួយ
ចំពោះការស្នើរសុំនៅក្រៅឃុំរបស់អតីតមេគុគទួលស្លែង កាំង ហ្គិច អ៊ិវ ហៅ ឌុច។
2007 November - Genocide tribunal holds first public
hearing - a bail plea from a former prison chief, Khang Khek Ieu, who
was better known as Comrade Duch.
កាំង ហ្កិចអ៊ិវ ហៅឌុច ដែលមានអាយុ ៦៦ឆ្នាំ និងបានកាន់កាប់ជាមេគុកទួលស្លែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរ ក្រហម ត្រូវគេចោទប្រកាន់លើករណីបួន គឺបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទធ្វើមនុស្សឃាត និងការធ្វើទុក្ខទារុណកម្មទៅលើអ្នកទោស។
ខែគុម្ហះ ឆ្នាំ២០០៨ តុលាការកម្ពុជាកាត់ទោសដាក់គុគមនុស្ស២០នាក់ ដែលជាសមាជិកក្រុម ចលនា CFF ពីបទវាយប្រហារទៅលើការិយាល័យរបស់
លោក ហ៊ុន សែនកាលពីខេវិច្ឆិការ ឆ្នាំ២០០០។
ប្រភពរូបភាពពី Internet
លោក ហ៊ុន សែនកាលពីខេវិច្ឆិការ ឆ្នាំ២០០០។
2008 February - Cambodian court sentences 20 member of
small Cambodian Freedom Fighters group to prison for attack on prime
minister's office in November 2000.
ខែមេសា ឆ្នាំ២០០៨ តុលាការសហរដ្ឋអាមេរិកកាត់ទោសមេដឹកនាំក្រុមចលនាសេរីភាព ជាតិកម្ពុជា CFF ឈ្មោះ ឈុន យ៉ាសិទ្ធ ពីបទបង្កើតគមរោងការវាយប្រហារមួយក្នុង
ឆ្នាំ២០០០។
2008 April - US court convicts Cambodian-born Cambodian Freedom Fighters leader Chhun Yasith of masterminding 2000 attack.
ឈុន យ៉ាសិទ្ធ
ប្រភពរូបភាពពី Internet
ខែកក្តដា ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា ប្រកាសអះអាងពីជ័យជំនះលើការបោះ
ឆ្នោតសភាជាតិ។ ក្នុងពេលនោះដែរ ក្រុមអ្នកសង្កេតការណ៍សហគមន៍អឺរ៉ុប
និយាយថា ការបោះឆ្នោតនោះពុំមានភាពត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិទេ។
2008 July - PM Hun Sen's ruling Cambodian People's
Party (CPP) claims victory in parliamentary elections. EU monitors say
the vote fell short of international standards
កងទ័ពកម្ពុជាឈរជើងយ៉ាងអង់អាចក្លាហាន ការពារបា្រសាទព្រះវិហារ និងទឹកដីខ្មែរ
ប្រភពរូបភាពពី Internet
ប្រភពរូបភាពពី Internet
ខែកក្តដា ឆ្នាំ២០០៨ កម្ពុជានិងថៃបញ្ជូនកងកម្លាំងទ័ពរៀងៗខ្លួនទៅកាន់តំបន់មាន
ជម្លោះជិត ប្រាសាទព្រះវិហារខ្មែរ បន្ទាប់ពីអង្គការបិតិកភ័ណ្ឌពិភពលោក សម្រេចដាក់បញ្ចូលប្រាសាទ ព្រះវិហារខ្មែរចូលក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោកជាផ្លូវការ ហើយការសម្រេចដាក់បញ្ចូលនេះ ធ្វើឲ្យមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីពួកក្រុមជ្រុល
និយមជាតិសៀម។
2008 July - Cambodia and Thailand move troops to
disputed land near ancient Preah Vihear temple after decision to list it
as UN World Heritage Site fans nationalist emotions on both sides.
កងកម្លាំងខែ្មរត្រៀមជានិច្ចក្នុងការវាយប្រហារតបតជាមូយពួកចោរឈ្លានពានសៀមឈាមថោក
ទ័ពសៀមដែលចូលឈ្លានពានទឹកដីខ្មែរ ហើយត្រូវបានកងទ័ពខ្មែរចាប់បាន
ប្រភពរូបភាពពី Internet
ខែគុម្ហះ ឆ្នាំ២០០៩ អតីតមេដឹកនាំខ្មែរក្រហមឈ្មោះ កាំង ហ្គិច អ៊ិវ ហៅ ឌុច
ដែលជាមេគុគទួលស្លែងក្នុងរបបប៉ុល ពត ត្រូវបានកាត់ទោសក្នុងរាជធានីភ្នំពេញ ដោយត្រូវបានចោទប្រកាន់ ពីបទទទួលខិសត្រូវក្នុងការធ្វើទារុណកម្ម នឹង សម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់ក្នុងគុគទួលស្លែង។
2009 February - Former Khmer Rouge leader Duch goes on
trial in Phnom Penh
on charges of presiding over the murder and torture
of thousands of people
as head of the notorious Tuol Sleng prison camp.
គុគទួលស្លែង ដើមខែមករា ឆ្នាំ១៩៧៩
ប្រភពរូបភាពពី www.tuolsleng.com
ខែវិច្ឆិការ ឆ្នាំ២០០៩ រដ្ឋសភាជាតិកម្ពុជាដកហូតអភ័យឯកសិទ្ធរបស់លោក សម រង្ស៊ី។
ក្នុងពេលនោះដែរ ជម្លោះការទូតជាមួយប្រទេសថៃកាន់តែតានតឹងឡើង បន្ទាប់ពីកម្ពុជា
បដិសេធ ធ្វើបត្យាប័នអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅឲ្យប្រទេសថៃ ហើយបែរជារាជរដ្ឋាភិបាលកម្ពុជាប្រកាសតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាតា្រ ជាទីប្រឹក្សាផ្នែក សេដ្ឋកិច្ចរបស់កម្ពុជាជំនួសវិញ។
2009 November - Parliament strips opposition leader Sam Rainsy of immunity. He is later charged but fails to appear in court.
Diplomatic spat with Thailand, after Cambodia refuses to
extradite ex-Thai prime minister Thaksin Shinawatra and appoints him as
an economic adviser instead.
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង សម្តេចហ៊ុន សែន
ប្រភពរូបភាពពី Internet
ខែធ្នូ ឆ្នាំ២០០៩ ប្រទេសចិនបង្កើនជំនួយឲ្យប្រទេសកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជាជួយ
ចាប់បញ្ជូនជនជាតិអ៊ុយហ្គ័រ ចំនួន២០ នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ។
2009 December - China increases aid after praising Cambodia for sending 20 Uighur asylum-seekers back to China.
ខែកក្តដា ឆ្នាំ២០១០ អតីតមេគុគទួលស្លែងក្នុងរបបខ្មែរក្រហម ឈ្មោះ កាំងហ្គិច អ៊ីវ ហៅ ឌុច ត្រូវបានសាលាក្តីខ្មែរក្រហមកាត់ទោសជាប់គុគ ៣៥ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
2010 July - Former Khmer Rouge prison chief Comrade Duch is found guilty of crimes against humanity and given 35-year jail sentence.
ខែសីហា ឆ្នាំ២០១០ ចំណងការទូតរវាងប្រទេសខ្មែរ និង ថៃ បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសពីការលាលែងតំណែងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចេញពីទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
2010 August - Diplomatic ties with Thailand resumed
after Cambodian government announces resignation of ex-Thai prime
minister Thaksin Shinawatra as its economic adviser.
ខែកញ្ញា ឆ្នាំ២០១០ ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅ ប្រទេស ត្រូវបានតុលាការកម្ពុជា កាត់ទោសជាប់គុគ១០ឆ្នាំ ពីបទផ្សព្វផ្សាយនឹងប្រើប្រាសផែនទី ខុសច្បាប់ ដោយអះអាងថាប្រទេសកម្ពុជា បាត់បង់ទឹកដីទៅខាងប្រទេសវៀតណាម។
2010 September - Exiled opposition leader Sam Rainsy is
sentenced in absentia to 10 years in jail after being found guilty of
manipulating a map to suggest Cambodia is losing land to Vietnam.
ខែមករា ឆ្នាំ២០១១ ជម្លោះតានតឹងរវាងប្រទេសខ្មែរ ជាមួយសៀម កើនឡើងជាថ្មីម្តងទៀត ខណះដែលកម្ពុជានាំយកការចោទប្រកាន់ចារកម្មទៅលើជនជាតិសៀម២រូប ដែលត្រូវបាន អាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ចូលតំបន់ព្រំដែនដែលមានជម្លោះ រវាងប្រទេសទាំងពី កាលពីខែធ្នូ។
2011 January - Thai-Cambodian tensions rise as Cambodia
brings espionage charges against two Thai citizens arrested after
crossing the countries' disputed border in December.
ខែគុម្ហះ ឆ្នាំ២០១១ កងទ័ពខ្មែរ និង សៀមផ្ទុះអាវុធដាក់គ្នានៅតាមបណ្តោយព្រំដែន
ដែលមានជម្លោះជិតប្រាសាទព្រះវិហារកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវឲ្យអង្គការសហប្រជាជាតិ បញ្ជូនកងរក្សាសន្តិភាពមកកាន់តំបន់មានជំលោះ។
2011 February - Thai and Cambodian forces exchange fire
across the disputed border area near the Preah Vihear temple. PM Hun
Sen calls for the UN to send in peacekeepers.
(Y)
ប្រភព កាលប្រវត្តិ នៃ ព្រឹត្តិការណ៍សំខាន់ក្នុងប្រទេសកម្ពុជា ដកស្រង់ចេញពី BBC website
បកប្រែ នឹង កែសម្រួលក្រៅផ្លូវការ ដោយម្ចាស់ប្លក់ផ្ទាល់ (ឈាមខ្មែរ)
No comments:
Post a Comment