Saturday, October 31, 2015

លោកអ៊ុំ ដារ៉ា ស្ដេចវីយូឡុង
លោកអ៊ុំ ដារ៉ា ជាតន្រ្ដីករនឹងជាកវីនិពន្ធបទភ្លេងនិងទំនុកច្រៀងក្នុងទសវត្សរ៍ឆ្នាំ៦០-៧០ នាសម័យតន្ត្រីមាស ។ បទចម្រៀងដ៏ល្បីល្បាញមួយចំនួនដែលលោកបាននិពន្ធគឺ ៖

១. លលកញីឈ្មោល ច្រៀងដោយលោក មាស ហុកសេង


២. រូបអូនហ្នឹងហើយ ច្រៀងដោយ
លោក ស៊ិន ស៊ីសាមុត
៣. ឈប់ស្រឡាញ់អូនទៅ ច្រៀងដោយអ្នកស្រីរស់ សិរីសុទ្ធា
៤. អស់សង្ឃឹម ច្រៀងដោយ

លោកស៊ិន ស៊ីសាមុត
និងបទចម្រៀងជាច្រើនផ្សេងទៀត

នៅក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានភ្នំពេញប៉ុស្ត៍ បានចុះផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ លោកអ៊ុំ ដារ៉ា បានប្រសាសន៍ថា " អ្នកនិពន្ធបច្ចុប្បន្នមិនមែនជាអ្នកនិពន្ធពិតទេ។ គេចម្លងតែស្នាដៃរបស់សិល្បករដទៃហ្នឹង ។ បើចង់តែងនិពន្ធ
បទចម្រៀងឲ្យមានរសជាតិ និងមានអត្ថរូប ត្រូវចេះសរសេរ
ឲ្យចេញនូវទិដ្ឋភាពពិតៗដែលពេលយើងបានស្តាប់ ហើយដូច
បានឃើញរូបពិត មានរសជាតិស្មើនឹងម្ហូបអាហារដែលបានភ្លក្ស ។ បើនិពន្ធបទថ្មី ត្រូវតែជាបទថ្មី ពាក្យពេចន៍ថ្មី ភ្លេងថ្មី មិនត្រូវចម្លងពីគេទេ នោះទើបជាអ្នកនិពន្ធ ។ លោកបានផ្តាំផ្ញើដល់កូនចៅជំនាន់ក្រោយថា ៖ " ចូររៀនបង្កើតអ្វីដែលជារបស់ខ្លួន ។ "

សព្វថ្ងៃលោកតាមានអាយុ៧៧ឆ្នាំហើយ ៕