"ស្រី" ជាពាក្យមួយព្យាង្គ យ៉ាងសាមញ្ញ ងាយស្រួលចាំ ងាយស្រួលអាន នឹងងាយយល់។ ក៏ប៉ុន្តែវា មានអត្ថន័យផ្សេងៗគ្នារាប់មិនអស់ បើសិនជាអ្នកប្រើប្រាស់ពាក្យនេះផ្សំជាមួយពាក្យដទៃទៀត ឧទាហរណ៍៖ ស្រីសាវ៉ា, ស្រីឆ្នាស់, ស្រីក្បត់, ស្រីខាតលក្ខណ៍, ស្រីឥតមារយាទ, ស្រីសំផឹង, ស្រីគ្រប់លក្ខណ៍, ស្រីរម្យទម, ស្រីបរិសុទ្ធ, ស្រីក្រមុំ ។ល។ រួចចុះពាក្យ "ស្រី" តែមួយព្យាង្គនេះមាន ន័យយ៉ាងណាទៅ? សូមប្រិយមិត្តអ្នកអានចំណាយពេលតែត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអាន ទុកជាការត្រិះរិះពិចារណា និងទុកជាចំណេះដឹងទូទៅមួយផងដែរត្បិតខ្ញុំយល់ថាប្រិយមិត្តអ្នកអានខ្លះពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការបើកសៀវភៅអានទោះជានៅផ្ទះឬកន្លែងធ្វើការក្តី ក៏ប៉ុន្តែអ្នក អាចអានតាមប្រព័ន្ធអ៊ិនធើណិតបានយ៉ាងស្រួល។
នៅក្នុងសៀវភៅវចនានុក្រមសម្តេចសង្ឃជួន ណាត ត្រង់ទំព័រទី១១១៦ និង១១១៧ លោកពន្យល់ថា "ស្រី" ថា្នក់ជានាម ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្រ្កឹត "ស្រី្ត" គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស និងពី ខ្ទើយ។ លោកបានដាក់ជាកាព្យផង ថា៖
-ស្រីប្រុសទាំងទ្វី ជាគូមានពី- បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ
បណ្ឌិតទាំងឡាយ ឲ្យឈ្មោះថាប្តី។
-ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្តីប្រពន្ធ ហ្នឹងឯងលោកស្តី
ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់។
-ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់
ឲ្យនាងឲ្យអ្នក ចងចាំគ្រប់ប្រាណ។
-សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ។
-តែងបានចម្រើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ
សង្វាតខិតខំ រក្សាឲ្យគង់។
រួចចុះកំណាព្យដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សារាធិបតី ព្រះបរមកោដ្ឋ
(ព្រះអង្គដួង) មានអត្ថន័យយ៉ាងដូចម្តេចដែរ ទាក់ទងនឹងពាក្យ "ស្រី"? សូមប្រិយមិត្ត អ្នកអានរីករាយដូចតទៅ៖
(ព្រះអង្គដួង) មានអត្ថន័យយ៉ាងដូចម្តេចដែរ ទាក់ទងនឹងពាក្យ "ស្រី"? សូមប្រិយមិត្ត អ្នកអានរីករាយដូចតទៅ៖
-នេះនឹងសម្តែង បរិយាយចារចែង ដើមបទអដ្ឋា-
ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា
មង្គលច្នេះពិត។
-ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត
មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ
គ្រប់រូបស្រីៗ។
-ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្តី
ឫករាបស្រគត់ ផ្គង់ផ្គត់សម្តី ការកេរ្តិ៍ខ្មាសស្រី
បរិសុទ្ធមែនមួន។
-លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន
អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន
មិនមានប្រមាទ។
-លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត
ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត
មិនមានស្ងៀមដៃ។
-លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ
ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ
ក៏រាប់តាមពិត។
-លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត
ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្តាប់ផ្គាប់ចិត្ត
ប្តីគ្រប់វេលា។
-លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា
តែនឹងអង្គប្តី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា
និត្យនៅរៀបរៀង។
-លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង
តាមពាក្យប្តីផ្តាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង
មិនឃ្លាតសត្យា។
-លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា
ទម្ងន់ចិត្តប្តី ទោះបីទុក្ខា ខ្សត់ក្រម្តេចម្តា
អាចទទួលប្រាណ។
-សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន
អ្វីមកផ្ទឹមផ្ទាល់ ឲ្យដល់នេះបាន ស្រីណាអាចធ្យាន
ចិត្តចាំរៀនយក៍។
-ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ
ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ
ធ្វើតាមពុំបាន។
-លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន
ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន
ចើកអាសមាយា។
-ក្តីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា
បើចិត្តចង់ស្រាប់ ចង់ស្តាប់ហាក់ជា ងាយដោយសោះសា
ចេះឯងដឹងឯង។
-ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង
ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្តែង ក្រដោយចិត្តល្បែង
ចំណង់តណ្ហា។
-អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍
ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា
សុចរិតប្រាកដ។
-ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអបអត់
ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់
ម្តេចៗតាមបាន។
-មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន
ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្តីធ្យាន
ម្តេចៗមិនថា។
-ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍
កាន់ក្តីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា
ចរិតសព្វថ្ងៃ។
-កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ
នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ
សោយសុខសួគ៌សិទ្ធ។
-សំដែងសេចក្តី ពីមង្គលស្រី ប្រសើរពេកពិត
គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត
តាមព្រះបាលី៕
ម្តេចៗតាមបាន។
-មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន
ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្តីធ្យាន
ម្តេចៗមិនថា។
-ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍
កាន់ក្តីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា
ចរិតសព្វថ្ងៃ។
-កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ
នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ
សោយសុខសួគ៌សិទ្ធ។
-សំដែងសេចក្តី ពីមង្គលស្រី ប្រសើរពេកពិត
គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត
តាមព្រះបាលី៕
*****
No comments:
Post a Comment