ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ប្រភពពី www.khmer.rfi.fr
អាស៊ាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ខែសីហាឆ្នាំ១៩៦៧ ដោយប្រទេសថៃ
ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និង ហ្វីលីពីន មានគោលដៅពីរសំខាន់ៗ
កាលសម័យនោះ។
គោលដៅទីមួយ គឺរំងាប់ភាពតានតឹងរវាងបណ្តាប្រទេសស្ថាបនិកទាំងប្រាំ។ សូមជំរាបថា កាលណោះប្រទេសម៉ាឡេស៊ីមានទំនាស់ជាមួយប្រទេសឥណ្ឌូណេស៊ី ជុំវិញកោះប័រណេអូ(Bornéo) ហើយនៅឆ្នាំ១៩៦៣ដែនដីប៉ែកខាងជើងនៃកោះ នេះ គឺដែនដីកាលីម៉ង់តង់(Kalimantan) បានប្រកាសផ្តាច់ខ្លួនទៅនៅក្រោម ការគ្រប់គ្រងនៃប្រទេសម៉ាឡេស៊ី ជាហេតុបានធ្វើឲ្យប្រទេសឥណ្ឌូណេស៊ីខឹងច្រឡោតតោតតូងនិងជាហេតុបាន ធ្វើឱសង្គ្រាមហៀបតែនឹងផ្ទុះឡើងទៀតផងរវាងប្រទេសភាគីជម្លោះទាំង ពីរ។
ម្យ៉ាងវិញទៀត កាលសម័យនោះ ក៏មានដែរភាពតានតឹងរវាងម៉ាឡេស៊ីនិងសិង្ហបុរី ពីព្រោះសិង្ហបុរីក្រោមការដឹកនាំរបស់លោកលី គាន់យូ (Lee Kuan Yew) បានសម្រេចដើរចេញពីសហព័ន្ធរួមម៉ាឡេស៊ី។ ក្រៅពីនេះ ម៉ាឡេស៊ីក៏មានទំនាស់ជាមួយហ្វីលីពីនដែរជុំវិញដែនដីសាបាហ៍(Sabah) ដែលឋិតនៅប៉ែកខាងជើងនៃកោះប័រណេអូ (Bornéo)ពីព្រោះសាបាហ៍បាន ប្រកាសដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់ប្រទេសម៉ាឡេស៊ី។
គឺភាពរកាំរកូសទាំងអស់នេះហើយ ដែលបានជំរុញឲ្យប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ីនិងហ្វីលីពីន បង្កើតអាស៊ាន(ASEAN)ឡើងនៅឆ្នាំ១៩៦៧ ដើម្បីងាយស្រួលជជែកគ្នានិងដើម្បីជៀសវាងកុំឲ្យមានសង្គ្រាមផ្ទុះ ឡើង។ នេះជាគោលដៅទីមួយ។
រីឯគោលដៅទីពីរនៃការបង្កើតអាស៊ានកាលសម័យនោះ គឺរួបរួមគ្នាទប់ទល់នឹងមនោគមវិជ្ជាកុម្មុយនិស្តដែលកំពុងវាយលុកចូល មកដល់អាស៊ីអាគ្នេយ៍តាមរយៈសង្គ្រាមនៅវៀតណាម។
កាលសម័យនោះ សង្គ្រាមវៀតណាមបានផ្តើមរីករាលដាលចូលទៅដល់ប្រទេសកម្ពុជានិងឡាវ។ ទន្ទឹមជាមួយគ្នានោះដែរ ទ័ពព្រៃកុម្មុយនិស្តមានសកម្មភាពខ្លាំងក្លា នៅប្រទេសភូមា ថៃ និងហ្វីលីពីន។ រីឯនៅប្រទេសឥណ្ឌូណេស៊ីវិញ ឧត្តមសេនីយ៍ស៊ូហារតូ(Suharto) បានវាយបង្ក្រាបក្នុងថ្លុកឈាមពួកសកម្មជនបក្សកុម្មុយនិស្ត ជាហេតុបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងតិច៥០០ ០០០នាក់។
និយាយរួម អាស៊ានត្រូវបានបង្កើតឡើង ដើម្បីខ្ទប់ឥទ្ធិពលកុម្មុយនិស្ត ហើយបើគេពិនិត្យមើលផែនទីតំបន់សម័យនោះ ឃើញថា ប្រទេសស្ថាបនិកទាំងប្រាំ ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន បានបង្កើតជាខ្សែក្រវាត់មួយព័ទ្ធជុំវិញឥណ្ឌូចិនដែល ជាជង្រុកនៃមនោគមវិជ្ជានិងបដិវត្តន៍កុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍។
ដោយឡែក អាស៊ានក៏ជាអង្គការតំបន់មួយដែលត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងជាយថាហេតុពីសំណាក់ប្រទេសចិន កុម្មុយនិស្តដែរ ចិនកុម្មុយនិស្តដែលកាលណោះកំពុងផ្តើមធ្វើបដិវត្តន៍វប្បធម៌និងបាន ផ្តល់អាវុធទៅឱ្យវៀតណាមខាងជើងរបស់ហូ ជីមីន (Ho Chi Minh) ។
មែនទែនទៅ នៅឆ្នាំ១៩៦៧ ការទប់ទល់នឹងមនោគមវិជ្ជាកុម្មុយនិស្ត មិនមែនជាគោលដៅផ្លូវការដែលចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ ប្រទេសស្ថានិកអាស៊ានទាំង៥ទេ។ គោលដៅជាផ្លូវការដែលបានចែង គឺបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌រវាងបណ្តា ប្រទេសសមាជិកនិង«បង្កើតតំបន់សន្តិភាពមួយដែលមានមូលដ្ឋាននៅលើ សេរីភាពនិងអព្យាក្រឹតភាព»។
ទោះជាយ៉ាងណាក៏ដោយ គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៧៦ ទើបឃើញបណ្តាប្រទេសសមាជិកអាស៊ានប្រញាប់រួសរាន់ផ្តល់សន្ទុះថ្មីដល់ អង្គការតំបន់មួយនេះ។ ជាក់ស្តែង នាឱកាសជំនួបកំពូលអាស៊ាននៅបាលី(Bali)ឆ្នាំ១៩៧៦ ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី
ហ្វីលីពីន និងឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិង សហប្រតិបតិបត្តិការមួយ ដើម្បីពង្រឹងសាមគ្គីភាពរវាងគ្នា នៅចំពោះមុខការគំរាមកំហែងនៃបណ្តាប្រទេសកុម្មុយនិស្ត។ នៅឆ្នាំ១៩៧៦ដដែលនោះ អគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយរបស់អាស៊ានត្រូវបានបង្កើតឡើងនៅ ហ្សាការតា(Jakarta)ប្រទេសឥណ្ឌូណេស៊ី។
មានមូលហេតុមួយសំខាន់ដែលបានជំរុញឱ្យប្រទេសស្ថាបនិកទាំងប្រាំ ផ្តល់សន្ទុះថ្មីដល់អង្គការអាស៊ាន នោះគឺនៅខែមេសាឆ្នាំ១៩៧៥ កងទ័ពកុម្មុយនិស្តវៀតណាមខាងជើងបានចូលកាន់កាប់ទីក្រុងសៃហ្គុង (Saigon) កងយោធាកុម្មុយនិស្តខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា និងចលនាកុម្មុយនិស្តប៉ាថេតឡាវ(Pathet Lao)បានឈ្នះសង្គ្រាម នៅប្រទេសឡាវ។
បន្ទាប់មកទៀតនៅឆ្នាំ១៩៧៩ អាស៊ានបានប្រកាន់ជំហរនយោបាយច្បាស់ជាងមុន ក្រោយពីប្រទេសវៀតណាមគាំទ្រដោយសហភាពសូវៀត បានចូលឈ្លានពានប្រទេសកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហមដែលរណបចិនកុម្មុយនិស្ត។ ជំហរនយោបាយរបស់អាស៊ានកាលណោះ គឺឋិតនៅខាងសហរដ្ឋអាមេរិក និងនៅខាងចិនដែលបានជួយគាំទ្រខ្មែរក្រហមក្នុងសង្គ្រាមប្រឆាំងនឹង របបហេង សំរិននៅកម្ពុជាដែលទ្រទ្រង់ដោយវៀតណាម និងសហភាពសូវៀត។ គឺនៅក្នុងបរិបទនេះហើយ ដែលប្រទេសថៃបានបើកដៃឱ្យខ្មែរក្រហមប្រើប្រាស់ទឹកដីរបស់គេទុក ធ្វើជាសមរភូមិក្រោយ។ ទន្ទឹមនេះ អាស៊ានបានធ្វើការគាបសង្កត់តាមផ្លូវទូតដើម្បីបង្ខំឱ្យវៀតណាមដក ទ័ពចេញពីកម្ពុជា។
ក្រោយមកទៀតគឺចាប់ពីដើមទសវត្សរ៍៩០ទៅ ទើបអាស៊ានបានបោះជំហានចូលក្នុងសករាជថ្មី ពីព្រោះសង្គ្រាមត្រជាក់បានចប់ បានផ្លាស់ប្តូរអស់រលីងបរិបទភូមិសាស្រ្តនយោបាយនៃអាស៊ីអាគ្នេយ៍ និងបានធ្វើឱ្យបណ្តាប្រទេសទាំងអស់ក្នុងតំបន់លែងជាសត្រូវនឹង គ្នាទៀតហើយ។ ចាប់ពីពេលនោះមក អាស៊ានបានសម្រេចបើកទ្វារទទួលបណ្តាប្រទេសមួយចំនួនដែលនៅក្នុង អតីតកាលជាសត្រូវរបស់ខ្លួន។ អាស៊ានបានទទួលយកប្រទេសវៀតណាមនៅឆ្នាំ១៩៩៥ រួចហើយប្រទេសឡាវនិងភូមានៅឆ្នាំ១៩៩៧និងនៅចុងបញ្ចប់ ប្រទេសកម្ពុជានៅឆ្នាំ១៩៩៩៕

No comments:
Post a Comment