កម្រងអត្ថបទចម្រៀងមួយចំនួនខាងក្រោមនេះ មិនមែនជារឿងថ្មីថ្មោង
ព្រោះត្រូវលោក ឃួន សែប បានប្រមែប្រមូលចងក្រងម្តងរួចហើយ (Cf. ឃួន
សែប, កំណាព្យស្រាវជ្រាវ, កម្ពុជសុរិយា, ១៩៧៤) ក៏ប៉ុន្តែដោយសារ
តែបទចម្រៀងដ៏កម្រទាំងនោះហាក់ដូចជាត្រូវបានគេបំភ្លេចចោលបាត់ទៅហើយ
ទើបបានជាផ្សព្វផ្សាយឡើងវិញ ដើម្បីទុកជាឯកសារស្រាវជ្រាវតទៅអនាគត ។
យើងត្រូវយល់ថា បទចម្រៀងទាំងនោះ
ដែលត្រូវបានតែងឡើងនោះស្ថិតក្នុងបរិបទសង្គមមួយ
ដែលបរិយាកាសមានភាពខុសប្លែងពីសង្គមសព្វថ្ងៃបន្តិច ព្រោះថា
សង្គមខ្មែរនាជំនាន់នោះ គឺជាសង្គមប្រពៃណីនិយម
ហើយកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ។
ដូច្នេះតាមរយៈបទចម្រៀងទាំងនេះ
យើងអាចស្វែងយល់អំពីដំណើរទូទៅនៃជីវិតប្រចាំថ្ងៃដូចជាសេចក្តីស្នេហា
រវាងកម្លោះក្រមុំ និងការអប់រំជាដើម ។ ហើយអ្វីដែលគួរឲ្យសរសើរនោះ
គឺអ្នកនិពន្ធបុរាណ
ថែមទាំងពណ៌នាអំពីធម្មជាតិដែលប្រកបដោយភាពប៉ិនប្រសប់ថែមទៀតផង ។
គឺសម្ព័ទ្ធភាពដ៏ស្អិតរមួតរវាងមនុស្ស និងមនុស្ស
ហើយនិងបរិស្ថាន
ដែលជាហេតុផលចម្បងដែលធ្វើឲ្យយើងវាយតម្លៃយ៉ាងខ្ពស់នូវវណ្ណកម្ម
ទាំងនេះ ។ បើនិយាយម្យ៉ាងទៀត គោលដៅនៃបទចម្រៀងទាំងនោះ
ដែលតែងឡើងដោយមិនធ្វើឲ្យយើងប្រាសចាកពីអ្វីដែលជាជាតិពិតនោះ
គឺជាការធ្វើឲ្យយើងមានសុឆន្ទៈមានការដុះខាត់ជម្រះនូវរាល់អំពើអ
វិជ្ជទាំងឡាយ
និងមានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និតជាមួយមនុស្សដទៃទៀត ។
ម្យ៉ាងវិញទៀត ទេពកោសល្យដ៏ខ្ពស់របស់អ្នកកវីបណ្ឌិតនាជំនាន់ដើម
គឺការយកធម្មជាតិ ដូចជាបក្សីបក្សា និងរុក្ខជាតិជាដើម
ចងក្រងជាកំណាព្យឡើង ឬធ្វើជាទំនុកច្រៀង
ដើម្បីបំពេរអារម្មណ៍តាមរយៈអត្ថន័យនៃដំណើរជីវិតយើងម្នាក់ៗ ។
ដូចនេះតាមរយៈអត្ថបទកុមាររេវ, បទបុកស្រូវ, បទបំពេរ,
បទអាឡេ, បទផាត់ផាយ, បទស្វាយចន្ទី, ស្វាយក្នុងវត្ត, បទស៊ីនួន
និងបទកញ្ចាញ់ចេក
បញ្ជាក់ឲ្យយើងយល់អំពីជម្រៅនៃទស្សនៈរបស់មនុស្សខ្មែរនាសម័យដើម
យ៉ាងប្រាកដ ។
១- បទកញ្ចាញ់ចេក
២- បទកុមាររេវ
៣- បទបុកស្រូវ
៤- បទអាឡេ
៥- បទបំពេ
៦- បទផាត់ផាយ
៧- បទស្វាយចន្ទី
៨- ស្វាយក្នុងវត្ត
៩- បទស៊ីនួន
សូមរំលឹកឡើងវិញផងដែរថា មានហេតុផលជាច្រើនដែលនាំឲ្យយើងយល់ច្រឡំថា
បទចម្រៀងប្រជាប្រិយទាំងនោះ យ៉ាងតិចណាស់ឋិតនៅក្នុងអម្លុងស.វទី
១៨-១៩ ដែរ ៕
(ម.ត្រាណេ)
ប្រភពពី http://www.cen.com.kh/culture/detail_culturecustom/MDQ3MWI1NmIzNGY
No comments:
Post a Comment