1- ក្របីអាហ្រ្វិក ៖ វាជាសត្វព្រៃដែលគ្រោះ ថ្នាក់បំផុតក្នុងចំណោមសត្វទាំងអស់នៅទ្វីបអាហ្រ្វិក ។ ពេលឃើញមនុស្ស ប្រៀបដូចវាជួបនឹងសត្រូវ។ វាប្រើស្នែងរបស់វាសម្រាប់វាយប្រហារមនុស្ស។ ប្រជាជនរស់នៅតំបន់អាហ្រ្វិកនិយាយថា ប្រសិនបើសត្វនេះរបួសដោយសារព្រានព្រៃហើយតែបើវាមិនងាប់ទេ វានឹងដេញបុកព្រានព្រៃនោះរហូតដល់ស្លាប់។
2- ខ្លាឃ្មុំស ៖ ជាសត្វដែលគួរឱ្យស្រឡាញ់ ដោយសារសម្បុររបស់វាពណ៌ស និងមានខ្លួនធំ ដែលមើលទៅមិនគួរឱ្យជឿថា វាជាសត្វសាហាវសោះ ។ មនុស្សជាច្រើនចង់បានវាមកចិញ្ចឹម ប៉ុន្តែវានឹងធ្វើឱ្យជីវិតរបស់អ្នកជួបគ្រោះថ្នាក់ព្រោះវាជា ពពួកសត្វស៊ីសាច់ជាអាហារ ហើយស៊ីអ្វីៗទាំងអស់នៅពេលវាស្រេកឃ្លាន ។
3- ដំរី ៖ ជាសត្វដែលត្រូវបានគេចាត់ទុកថា ជាមិត្ត និងមានប្រាជ្ញាផងដែរ។ ប៉ុន្តែតាមការពិត វាជាសត្វដែលមានគ្រោះថ្នាក់បំផុត ជាពិសេស បន្ទាប់ពីវាត្រូវមនុស្សធ្វើបាប។ មនុស្សគ្រប់រូបគួរតែទុកឱ្យសត្វនេះរស់នៅតែឯង បើពុំនោះទេ វានឹងផ្តល់គ្រោះថ្នាក់ដល់ខ្លួនមិនខាន៕
4- សត្វតោ ៖ វាជាប្រភេទសត្វដ៏គ្រោះថ្នាក់បំផុតក្នុងព្រៃអាចចាប់មនុស្ស ឬសត្វដទៃបានយ៉ាងងាយ ដោយសារវាមានក្រញ៉ាំក្រចក និងធ្មេញដ៏មុតស្រួច ។ ពេលដែលវាវាយប្រហារ មនុស្សឬសត្វម្តងៗ គឺពិបាកក្នុងការរត់គេចខ្លួនបំផុត ព្រោះវាជាសត្វដែលមានកម្លាំងខ្លាំង និងរត់លឿនដូចព្រួញ។
5- ត្រីឆ្លាមស ៖ ត្រូវបានគេដឹងថា ជាសត្វដែលគ្រោះថ្នាក់ជាងគេបំផុតនៅក្នុងដែនសមុទ្រ។ វាជាសត្វស៊ីសាច់និងស្រេកឈាម។ វាហែលលឿន និងអាចដឹងក្លិនឈាមក្នុងចម្ងាយរាប់ម៉ៃល៍ ។
No comments:
Post a Comment