ប្រភពពីៈ សារព័ត៌មានកោះសន្តិភាព
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១០:៣០
បច្ចុប្បន្នក្នុងវិស័យសិល្បៈគេកត់សម្គាល់
ឃើញផ្នែកសិល្បៈចម្រៀងសម័យហាក់រីកដុះដាលជាងគេ
ដោយមានផលិកម្មជាច្រើនទាំងនៅក្នុងស្រុក
និងនៅបរទេសខិតខំប្រណាំងប្រជែងគ្នា
ជាពិសេសទាក់ទាញសំដៅស្រទាប់យុវវ័យ ។
តើភាពរីកចម្រើនសិល្បៈប្រភេទនេះក្នុងសង្គមខ្មែរ
ក្រៅពីចំណុចអវិជ្ជមានដែលគេមើលឃើញច្បាស់
គឺច្រើនតែលួចចម្លងពីបរទេស តើមានចំណុចអវិជ្ជមានអ្វីខ្លះទៀត ។
ការិយាល័យនិពន្ធកោះសន្តិភាពបានទទួលលិខិត
មួយច្បាប់ពីប្រិយមិត្តអ្នកអានដែលលោកចាប់អារម្មណ៍ចំពោះបទ
ចម្រៀងផលិតក្នុងពេលបច្ចុប្បន្ន
ហើយរិះគន់ចំពោះចំណុចអវិជ្ជមានក្នុងឧត្តមគតិឱ្យមានការកែ
លម្អតែប៉ុណ្ណោះ ។យើងសង្ឃឹមថាផលិតកម្ម អ្នកនិពន្ធ
និងអ្នកចម្រៀងដែលមានចំណែកពាក់ព័ន្ធ ឬចំពោះផលិតកម្ម
អ្នកនិពន្ធ
និងអ្នកចម្រៀងទូទៅនឹងទទួលយកការរិះគន់នេះជាជាងការក្រអឺត
ក្រទមមិនទទួលស្គាល់ភាពអវិជ្ជមានរបស់ខ្លួន
ហើយកែលម្អដើម្បីសង្គម ជាពិសេសយុវវ័យ
តាមរយៈការសាបព្រោះសិល្បៈចម្រៀងរបស់ខ្លួន ។
អត្ថបទប្រិយមិត្តអ្នកអានដាក់ចំណងជើងថា
«ចម្រៀងជួយជំរុញ» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម
។បច្ចុប្បន្ន
យើងសង្កេតឃើញថាចម្រៀងដែលអ្នកនិពន្ធសម័យនេះបាននិពន្ធ
រួមទាំងឈុតឆាកកាយវិការខារ៉ាអូខេផងនោះ
ហាក់មានភាពបញ្ច្រាសទិសគ្នា
ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជាគោលនយោបាយ
ភូមិ-ឃុំ មានសុវត្ថិភាពជាដើម
ដោយគេអាចសង្កេតតាមរយៈភាពភ្លើតភ្លើន សីលធម៌របស់យុវវ័យ
ចំនួនអ្នកធ្វើអត្តឃាត អំពើពាលាតាមដងផ្លូវ
ដែលយុវវ័យកម្ពុជាប្រព្រឹត្តនាពេលបច្ចុប្បន្ន ។
យើងសូមលើកឧទាហរណ៍នូវបទចម្រៀងមួយចំនួន
ដូចជាបទបេះដូងស្ទាវ បទចាំអូនអស់ចិត្តពីគេ
បទខ្លាចគេឈឺតែមិនខ្លាចបងឈឺចាប់ បទបើកលុយ បទសារាំងអូន
និងចម្រៀងដទៃផ្សេងទៀតជាច្រើន
គ្មានការច្នៃប្រឌិតជាលក្ខណៈជាតិសោះឡើយ
ក្រៅពីចម្លងទាំងស្រុងពីចម្រៀងបរទស ។ ចម្រៀងទាំងនោះទៀតសោត
ទាំងអត្ថន័យ និងការសម្តែងកាយវិការ
ពុំបានបង្ហាញពីការអប់រំអ្វីបន្តិចសោះឡើយ
ក្រៅពីបង្ហាញពីស្រីក្បត់ ប្រុសក្បត់ ស្នេហាបែកបាក់
ដែលនេះជាអ្វីដែលសង្គមខ្មែរកើតមាន ឬយ៉ាងណា ? បន្ថែមលើនេះ
ចម្រៀងទាំងអស់នេះ
តាមរយៈឈុតឆាកដែលអ្នកនិពន្ធបច្ចុប្បន្នបានផលិតឡើង
បានបង្ហាញពីភាពអសីលធម៌ ភ្លើតភ្លើន ពាលា កោងកាច
និងភាពស្អិតរមួតហួសប្រពៃណី
ការតុបតែងខ្លួនឆើតឆាយហួសហេតុរបស់យុវវ័យក្នុងវ័យសិក្សា
ដែលសង្គមកម្ពុជាពុំដែលឱ្យតម្លៃ ។
ទាំងនេះមិនត្រឹមតែអន្ទងអារម្មណ៍យុវវ័យឱ្យ
ភ្លើតភ្លើន និងធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះប៉ុណ្ណោះទេ
តែថែមទាំងអាចជំរុញយុវវ័យឱ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ
ដូចជា រំលោភ បាញ់បោះ បើកបរក្នុងឥរិយាបថគ្រោះថ្នាក់
ទោះជាដោយផ្ទាល់ ឬដោយប្រយោលក្តី ដែលអ្វីទាំងនេះ
សមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលកំពុងព្យាយាមលុបបំបាត់ ។
យើងសូមលើកជាចម្ងល់ដល់ស្ថាប័នពាក់ព័ន្ធ
ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា
តើក្រសួងមានបានពិនិត្យ និងពិចារណាឱ្យបានល្អិតល្អន់ឬទេ
មុននឹងអនុញ្ញាតឱ្យចម្រៀងបែបនេះចេញផ្សាយ?
ឬក៏ការអនុញ្ញានេះបានផ្តល់កម្រៃក្រៅផ្លូវការដល់
មន្ត្រីក្រសួង? តើចម្រៀងទាំងនេះគួរអនុញ្ញាតឱ្យចេញផ្សាយបន្ត
ឬយ៉ាងណា ?
ប្រិយមិត្តអ្នកអាន (ពីកោះសន្តិភាព)
ប្រិយមិត្តអ្នកអាន (ពីកោះសន្តិភាព)
No comments:
Post a Comment