នៅក្នុងបរិវេណនៅវត្តព្រះកែវមរកត នៅទីក្រុងបាងកក យើងឃើញមានចម្លាក់ប្រាសាទអង្គរវត្ត ចម្លងខ្នាតតូចមួយដែលវិចិត្រករថៃ ធ្វើអំពីស៊ីម៉ង់ត៍ ។ ការជ្រើសរើសនូវចម្លាក់ប្រាសាទអង្គរវត្តនេះ មិនមែនជាការចៃដន្យ ឬតាមការនឹកឃើញរបស់អាជ្ញាធរថៃនោះទេ ដែលបានស្ថាបនាចម្លាក់នេះឡើង នៅចំបេះដូងនៃព្រះរាជាណាចក្ររបស់ខ្លួន ។
គួរឲ្យកត់សម្គាល់ថា រហូតដល់បច្ចុប្បន្ន អ្នកស្រាវជ្រាវមិនបានយកចិត្តទុកដាក់លើវត្តមានរបស់រូបចម្លាក់ខាងលើនេះ ទេ ដែលគេគ្រាន់តែចាត់ទុកថា ជាគ្រឿងលំអតុបតែងតែប៉ុណ្ណោះ ។ តើមូលហេតុអ្វីខ្លះ ដែលបានធ្វើឲ្យមានការបង្កើតរូបចម្លាក់នេះឡើង? ហើយនៅឆ្នាំណា ?
ប្រាសាទអង្គរខ្មែរ
ប្រាសាទអង្គរវត្តខ្នាតតូច មើលពីចម្ងាយ និងរូបភាពមើលជិត (ម.ត ១៩៧៨)
ដើម្បីយល់ពីបញ្ហានេះ គេត្រូវសិក្សាថា ហេតុអ្វីបានជាជនជាតិសៀមបែរជាចូលចិត្តប្រាសាទខ្មែរទៅវិញ ដោយឆ្លាក់ប្រាសាទនេះនៅចំកណ្ដាលបេះដូងនៃទីក្រុងបាងកក គឺវត្តព្រះកែវ ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រះបរមរាជវាំងថៃសព្វថ្ងៃ ។
វត្តមាននៃចម្លាក់អង្គរវត្តសប្បនិមិត្តខាងលើនេះ អាចនាំឲ្យយើងយល់បន្ថែមទៀតនៃមហិច្ឆតារបស់អ្នកនយោបាយថៃ ដែលស្នេហាជាតិជ្រុលនិយម ហើយនៅតែរក្សាគំនិតចង់បានទឹកដីខ្មែរមិនឈប់ឈរ ។
សូមរំលឹកថា សន្ធិសញ្ញាបង្កើតអាណាព្យាបាលបារាំងនៅកម្ពុជា ដែលមានឈ្មោះថា សន្ធិសញ្ញាមិត្តភាព និងពាណិជ្ជកម្មរវាងខ្មែរ និងបារាំង ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ។ តែទោះជាយ៉ាងនេះក្ដី ក៏គេនៅរង់ចាំដល់ខែកក្ដដា ឆ្នាំ១៨៦៧ ទើបថៃឈប់ជ្រៀតជ្រែកក្នុងប្រទេសកម្ពុជា ដោយប្រគល់ការត្រួតត្រាឲ្យអំណាចបារាំងទៅវិញ ។ ប៉ុន្តែពួកគេរក្សាសិទ្ធិកាន់កាប់ខេត្តពីរ គឺបាត់ដំបង និងសៀមរាប ដែលជាអតីតព្រះរាជវាំងនគរខ្មែរ ។
ប៉ុន្តែស្ថានភាពនេះបានប្រែប្រួលនៅឆ្នាំ ១៩០៤។នេះបើយោងតាមឯកសារប្រវត្តិសាស្ត្រ ។ ដោយហេតុថាតំបន់ខ្លះដែលស្ថិតនៅភាគខាងជើង តាមជួរភ្នំដងរែក ក្នុងស្រុកម្លូព្រៃទន្លេរពៅ និងខេត្តស្ទឹងត្រែង ត្រូវបានប្រគល់មកខ្មែរវិញ ហើយសំខាន់បំផុតនោះ គឺបន្ទាប់មកនៅឆ្នាំ១៩០៧ ទើបខេត្តនៅភាគពាយ័ព្យ គឺខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដែលពីមុនថៃបានកាន់កាប់ដោយខុសច្បាប់ ក៏ត្រូវបានប្រគល់សងមកព្រះរាជាណាចក្រកម្ពុជាវិញ ។
តែជាអកុសល ក្រោយមកទៀតខេត្តបាត់ដំបង និងសៀមរាប ត្រូវត្រួតត្រាដោយសៀមសារជាថ្មីម្ដងទៀត ដោយមិនបញ្ចូលតំបន់អង្គរទេ ។ ទាំងនេះក៏ដោយសារបារាំងបានចាញ់សង្គ្រាមនឹងជប៉ុន ។ នៅឆ្នាំ១៩៤៦ ទើបខេត្តទាំងនោះត្រូវបានប្រគល់សងខ្មែរវិញ បន្ទាប់ពីជប៉ុនបានចាញ់សង្គ្រាម ។
ដូច្នេះមិនយូរប៉ុន្មាន ក្រោយពីខេត្តទាំងនោះ ដោយក្នុងនោះមានប្រាសាទអង្គរវត្ត ដ៏សំខាន់ជាងគេអាជ្ញាធរសៀមក៏បានសាងសង់ប្រាសាទអង្គរវត្តខ្នាតតូច ខាងលើនេះ នៅលើទឹកដីរបស់ខ្លួនដើម្បីរំលឹកនូវការបាត់បង់ នៃប្រាសាទនេះ ដែលតំណាងឲ្យវប្បធម៌ អរិយធម៌ខ្មែរ នាសម័យមហានគរដ៏រុងរឿងថ្កើនថ្កាន ។ បើនិយាយម្យ៉ាងទៀត ការរក្សាអនុស្សាវរីយ៍នៃការកាន់កាប់ខេត្តសៀមរាប ដោយពួកគេផ្ទាល់មុនអាណាព្យាបាលបារាំង គឺហេតុផលនៃការកសាងកូនប្រាសាទអង្គរវត្តអំពីស៊ីម៉ង់នេះឡើង ។ ដូចនេះ ទង្វើនេះឆ្លុះបញ្ចាំងឲ្យឃើញនូវមហិច្ឆតាមិនស្រាកស្រាន្ដពីអាជ្ញា ថៃ ដែលចង់បានទឹកដីខ្មែរ ដែលគេសន្មតថា ជាទឹកដីរបស់ដូនតាខ្លួន ដោយសារតែអ្នកទាំងនោះ គឺជាជនវង្វេងប្រវត្តិសាស្ត្រ ៕ (ម.ត្រាណេ)