អត់ការងារធ្វើ ទៅជាធ្វើផ្តេសផ្តាសបែបនេះទៅវិញ!
Friday, September 7, 2012
Thursday, July 19, 2012
Saturday, July 7, 2012
Friday, June 29, 2012
Sunday, June 17, 2012
ចម្រៀងជួយជំរុញ
ប្រភពពីៈ សារព័ត៌មានកោះសន្តិភាព
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១០:៣០
បច្ចុប្បន្នក្នុងវិស័យសិល្បៈគេកត់សម្គាល់
ឃើញផ្នែកសិល្បៈចម្រៀងសម័យហាក់រីកដុះដាលជាងគេ
ដោយមានផលិកម្មជាច្រើនទាំងនៅក្នុងស្រុក
និងនៅបរទេសខិតខំប្រណាំងប្រជែងគ្នា
ជាពិសេសទាក់ទាញសំដៅស្រទាប់យុវវ័យ ។
តើភាពរីកចម្រើនសិល្បៈប្រភេទនេះក្នុងសង្គមខ្មែរ
ក្រៅពីចំណុចអវិជ្ជមានដែលគេមើលឃើញច្បាស់
គឺច្រើនតែលួចចម្លងពីបរទេស តើមានចំណុចអវិជ្ជមានអ្វីខ្លះទៀត ។
ការិយាល័យនិពន្ធកោះសន្តិភាពបានទទួលលិខិត
មួយច្បាប់ពីប្រិយមិត្តអ្នកអានដែលលោកចាប់អារម្មណ៍ចំពោះបទ
ចម្រៀងផលិតក្នុងពេលបច្ចុប្បន្ន
ហើយរិះគន់ចំពោះចំណុចអវិជ្ជមានក្នុងឧត្តមគតិឱ្យមានការកែ
លម្អតែប៉ុណ្ណោះ ។យើងសង្ឃឹមថាផលិតកម្ម អ្នកនិពន្ធ
និងអ្នកចម្រៀងដែលមានចំណែកពាក់ព័ន្ធ ឬចំពោះផលិតកម្ម
អ្នកនិពន្ធ
និងអ្នកចម្រៀងទូទៅនឹងទទួលយកការរិះគន់នេះជាជាងការក្រអឺត
ក្រទមមិនទទួលស្គាល់ភាពអវិជ្ជមានរបស់ខ្លួន
ហើយកែលម្អដើម្បីសង្គម ជាពិសេសយុវវ័យ
តាមរយៈការសាបព្រោះសិល្បៈចម្រៀងរបស់ខ្លួន ។
អត្ថបទប្រិយមិត្តអ្នកអានដាក់ចំណងជើងថា
«ចម្រៀងជួយជំរុញ» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម
។បច្ចុប្បន្ន
យើងសង្កេតឃើញថាចម្រៀងដែលអ្នកនិពន្ធសម័យនេះបាននិពន្ធ
រួមទាំងឈុតឆាកកាយវិការខារ៉ាអូខេផងនោះ
ហាក់មានភាពបញ្ច្រាសទិសគ្នា
ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជាគោលនយោបាយ
ភូមិ-ឃុំ មានសុវត្ថិភាពជាដើម
ដោយគេអាចសង្កេតតាមរយៈភាពភ្លើតភ្លើន សីលធម៌របស់យុវវ័យ
ចំនួនអ្នកធ្វើអត្តឃាត អំពើពាលាតាមដងផ្លូវ
ដែលយុវវ័យកម្ពុជាប្រព្រឹត្តនាពេលបច្ចុប្បន្ន ។
យើងសូមលើកឧទាហរណ៍នូវបទចម្រៀងមួយចំនួន
ដូចជាបទបេះដូងស្ទាវ បទចាំអូនអស់ចិត្តពីគេ
បទខ្លាចគេឈឺតែមិនខ្លាចបងឈឺចាប់ បទបើកលុយ បទសារាំងអូន
និងចម្រៀងដទៃផ្សេងទៀតជាច្រើន
គ្មានការច្នៃប្រឌិតជាលក្ខណៈជាតិសោះឡើយ
ក្រៅពីចម្លងទាំងស្រុងពីចម្រៀងបរទស ។ ចម្រៀងទាំងនោះទៀតសោត
ទាំងអត្ថន័យ និងការសម្តែងកាយវិការ
ពុំបានបង្ហាញពីការអប់រំអ្វីបន្តិចសោះឡើយ
ក្រៅពីបង្ហាញពីស្រីក្បត់ ប្រុសក្បត់ ស្នេហាបែកបាក់
ដែលនេះជាអ្វីដែលសង្គមខ្មែរកើតមាន ឬយ៉ាងណា ? បន្ថែមលើនេះ
ចម្រៀងទាំងអស់នេះ
តាមរយៈឈុតឆាកដែលអ្នកនិពន្ធបច្ចុប្បន្នបានផលិតឡើង
បានបង្ហាញពីភាពអសីលធម៌ ភ្លើតភ្លើន ពាលា កោងកាច
និងភាពស្អិតរមួតហួសប្រពៃណី
ការតុបតែងខ្លួនឆើតឆាយហួសហេតុរបស់យុវវ័យក្នុងវ័យសិក្សា
ដែលសង្គមកម្ពុជាពុំដែលឱ្យតម្លៃ ។
ទាំងនេះមិនត្រឹមតែអន្ទងអារម្មណ៍យុវវ័យឱ្យ
ភ្លើតភ្លើន និងធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះប៉ុណ្ណោះទេ
តែថែមទាំងអាចជំរុញយុវវ័យឱ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ
ដូចជា រំលោភ បាញ់បោះ បើកបរក្នុងឥរិយាបថគ្រោះថ្នាក់
ទោះជាដោយផ្ទាល់ ឬដោយប្រយោលក្តី ដែលអ្វីទាំងនេះ
សមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលកំពុងព្យាយាមលុបបំបាត់ ។
យើងសូមលើកជាចម្ងល់ដល់ស្ថាប័នពាក់ព័ន្ធ
ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា
តើក្រសួងមានបានពិនិត្យ និងពិចារណាឱ្យបានល្អិតល្អន់ឬទេ
មុននឹងអនុញ្ញាតឱ្យចម្រៀងបែបនេះចេញផ្សាយ?
ឬក៏ការអនុញ្ញានេះបានផ្តល់កម្រៃក្រៅផ្លូវការដល់
មន្ត្រីក្រសួង? តើចម្រៀងទាំងនេះគួរអនុញ្ញាតឱ្យចេញផ្សាយបន្ត
ឬយ៉ាងណា ?
ប្រិយមិត្តអ្នកអាន (ពីកោះសន្តិភាព)
ប្រិយមិត្តអ្នកអាន (ពីកោះសន្តិភាព)
Friday, June 15, 2012
ស្នាដៃឯករបស់កវីនិពន្ធ គង្គ ប៊ុនឈឿន
មិត្តអ្នកអានជាមេត្រី!
ក្នុងសង្គមខ្មែរបច្ចុប្បន្ន សិល្បៈបទចម្រៀងកំពុងមានប្រជាប្រិយភាព នឹងទទួលបានការគាំទ្រយ៉ាង ខ្លាំង ជាពិសេសក្នុងស្រទាប់យុវវ័យ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ បទចម្រៀងសម័យរបស់ ខ្មែរសព្វថ្ងៃស្ទើរតែទាំងអស់សុទ្ធតែចម្លងពីបរទេសទាំងសាច់ភ្លេង Melody និងទំនុកច្រៀង ឬក៏គ្រាន់ តែកែប្រែអត្ថន័យខ្លះៗតែប៉ុណ្ណោះ រីឯអត្ថន័យខ្លឹមសារទៀតសោតច្រើនតែបង្ហាញពីសេចក្តីសេ្នហា ភ្លើតភ្លើន ពុះកញ្ជ្រោល រត់តាមគ្នា រត់ចោលម៉ែឪ សម្លាប់ខ្លួនប្តូរផ្តាច់ដើម្បីស្នេហា តាមបែបយុវវ័យ សម័យថ្មីនេះ។
ការតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មីដែលផុសចេញពីបញ្ញាញាណខ្លួនឯងសុទ្ធសាធ ស្ទើរតែគ្មានអ្នកនិពន្ធខ្មែរណាក្នុងសម័យនេះ អាចធ្វើបានសោះឡើយ គឺភាគច្រើននៃអ្នកនិពន្ធបទ ចម្រៀងឥឡូវសុទ្ធតែចម្លងពីបទភ្លេងបរទេស មានសៀម ចិន កូរ៉េ បារាំង អង់គ្លេស រហូតដល់ Copy ទាំង ស្រុងពីយួនទៀត។ នេះវាហាក់ដូចជាបង្ហាញឲ្យឃើញថា របៀបឬក្បួនខ្នាតក្នុងការតាក់តែង និពន្ធបទចម្រៀងខ្មែរបច្ចុប្បន្នពឹងផ្អែកឬយកលំនាំទាំងស្រុងពីបទចម្រៀងនៃប្រទេសទាំងនោះដោយ ពុំបាន បង្ហាញនូវពណ៌សំបុរ អត្តសញ្ញាណជាតិខ្មែរសោះឡើយ ហើយវារឹតតែខុសគ្នា នឹងឃ្លាតចាកឆ្ងាយពីរបៀបឬក្បួនខ្នាតដែលកវីនិពន្ធខ្មែរយើងកាលពីជំនាន់មុនៗធ្លាប់មាននឹងបាននិពន្ធផងដែរ។
មានអ្នករិះគន់ អ្នកគាំទ្រ អ្នកមិនចូលចិត្ត បទចម្រៀងខ្មែរសម័យបច្ចុប្បន្នដែលត្រូវបានបកប្រែ កែកាឡៃពីបទបរទេស បានបញ្ចេញទស្សនៈខុសៗគ្នាទៅលើបញ្ហាមួយនេះ ដែលអ្នកខ្លះបាននិយាយមើលងាយមើលថោក រិះគន់ធ្ងន់ៗចំពោះអ្នកនិពន្ធត្បាញអាយមួយចង្កោម នេះរហូតគេប្រសិទ្ធនាមឲ្យថា កវីនិពន្ធ COPY ទៀតផង។ ចំណែកឯអ្នកដែលគាំទ្រ នឹងចូលចិត្តវិញបានស្រែកជំទាលទាំងងងើលទទឹងទិសតបតវិញថាអ្នកដែលចាំតែរិះគន់គេហ្នឹងធ្វើ
បានដូចគេឬនៅ? Sic!
នេះជាទស្សនៈរបស់ខ្ញុំផ្ទាល់ៈ ខ្ញុំធ្វើមិនបានដូចពួកអស់នោះទេ ពីព្រោះខ្ញុំប្រកាន់យកតែអ្វីដែលជា
ស្នាដៃដែលផុសចេញពីទេពកោសល្យ និងបញ្ញាញាណខ្លួនឯងពិតប្រាកដ។ តែខ្ញុំក៏សុំសួរវិញថា តើពួកអ្នកនិពន្ធខួរក្បាលកូពីទាំងអស់នោះអាចធ្វើបានដូចខ្ញុំដែរឬទេ?
ណ្ហើយ! ស្លេះរឿងនេះត្រឹមហ្នឹងសិនចុះ! តទៅនេះខ្ញុំសូមបង្ហាញជូនមិត្តអ្នកអាន នូវស្នាដៃដ៏ល្អឯកនៃបទចម្រៀងដែលជាការតាក់តែងនិពន្ធរបស់កវីនិពន្ធម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅ កំណាព្យស្នេហ៍មាស របស់លោកផ្ទាល់។ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយបន្ថែមទៅលើបទចម្រៀងទាំងនេះឡើយ ហើយមិត្តអ្នកអានអាចរកទិញ សៀវភៅយកមកអាននោះនឹងបានដឹងពីប្រវត្តិបទនិមួយៗជាក់ជាមិនខាន។

អារសាច់ជូនម្តាយ
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៦៨
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
១ សូមលើកម្រាមដប់ ខ្ចប់ទាំងលោហិត
ក្លិនឈាមនរកជីវិត ប្រឌិតដំបៅវាសនា
ដង្កូវក្នុងជ្រាំ រេរាំក្នុងទងបុប្ផា
លុបលាងខ្នោះឃ្នាងផ្កាស្លា ប្រហារជូនម៉ែទាំងអស់ ។
២ លោហិតកូនហូរ ថ្ងូរប្រាប់ផែនដី
លាហើយវណ្ណៈរាជសីហ៍ ដែលស្រីបណ្តុះឥតឈ្មោះ
ងូតលាងខ្ទុះឈាម លុបស្នាមស្នេហ៍ដែលរបួស
អារសាច់ជូនឈាមយ៉ាងស្មោះ ចំពោះទឹកដោះម្តាយថ្លៃ ។
៣ សូរសៀងអង្រឹង កូនដឹងទាំងអស់
ខ្លួនទាបមិនត្រូវឈោងខ្ពស់ ក្រែងគ្រោះទ្រូងស្រីទន្ទ្រាន
ស្នូរភ្លេងកែវស្រា ទាសាសម្រាប់គេមាន
ខ្លួនយើងបីដូចតិរច្ឆាន រស់បានតែនឹងទឹកភ្នែក.........
ផ្តើមៈ កូនសូមអារសាច់ជូនម៉ែ!... អារសាច់ជូនម្តាយ...........
១ សូមលើកម្រាមដប់ ខ្ចប់ទាំងលោហិត
ក្លិនឈាមនរកជីវិត ប្រឌិតដំបៅវាសនា
ដង្កូវក្នុងជ្រាំ រេរាំក្នុងទងបុប្ផា
លុបលាងខ្នោះឃ្នាងផ្កាស្លា ប្រហារជូនម៉ែទាំងអស់ ។
២ លោហិតកូនហូរ ថ្ងូរប្រាប់ផែនដី
លាហើយវណ្ណៈរាជសីហ៍ ដែលស្រីបណ្តុះឥតឈ្មោះ
ងូតលាងខ្ទុះឈាម លុបស្នាមស្នេហ៍ដែលរបួស
អារសាច់ជូនឈាមយ៉ាងស្មោះ ចំពោះទឹកដោះម្តាយថ្លៃ ។
បន្ទរ បាតជើងអ្នកមាន លើស្ពានអ្នកក្រ
ម៉ែប្រាប់ឱ្យកូនត្រដរ តស៊ូយូរឆាប់គង់ផុតអវិចី
ស្នេហ៍ក្មេងចិត្តក្មេង ប្រឡែងតែទុក្ខរុករានរាល់ថ្ងៃ
ស៊ូអារសាច់ជូនម្តាយថ្លៃ លោកិយគង់មិនធរមាន ។
បន្ទរ បាតជើងអ្នកមាន លើស្ពានអ្នកក្រ
ម៉ែប្រាប់ឱ្យកូនត្រដរ តស៊ូយូរឆាប់គង់ផុតអវិចី
ស្នេហ៍ក្មេងចិត្តក្មេង ប្រឡែងតែទុក្ខរុករានរាល់ថ្ងៃ
ស៊ូអារសាច់ជូនម្តាយថ្លៃ លោកិយគង់មិនធរមាន ។
៣ សូរសៀងអង្រឹង កូនដឹងទាំងអស់
ខ្លួនទាបមិនត្រូវឈោងខ្ពស់ ក្រែងគ្រោះទ្រូងស្រីទន្ទ្រាន
ស្នូរភ្លេងកែវស្រា ទាសាសម្រាប់គេមាន
ខ្លួនយើងបីដូចតិរច្ឆាន រស់បានតែនឹងទឹកភ្នែក.........
ម្លប់ដូងទី១០
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
២ ដើមដូងទីដប់ ម្លប់គ្របមាត់ស្ទឹង បងឈរស្ងៀមធ្មឹង
ឈរចាំព្រលឹង ស្ងាត់ឈឹងលុះលង់រាត្រី
អូនភ្លេចវាចា ដែលបានសន្យាពីថ្ងៃ
ថាម៉ោងប្រាំបី ស្រីមកជួបបង ។
បន្ទរ ឥឡូវបាត់សូន្យ ដូនក្បូនរសាត់
ទឹកកួចសំណាត់ ហូរលឿនកន្លង
បុណ្យផ្កាវត្តពោធិ នៅមិនទាន់ឆ្លង
មិនគួរនួនល្អង បែ្រខ្នងសូន្យសោះ ។
៣ ភ្លេងការគ្រឹមៗ ពីទួលតាឯក ក្លាយពីខ្លងខែក
នារីពស់វែក បិទភ្នែករៀបការនឹងប្រុស
បងឈរមាត់ស្ទឹង ប្រឹងយំរងំក្នុងពោះ
លាស្រីស្រោមងោះ ឈ្មោះក្នុងជាខ្លា ។
១ មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ
លាយនឹងជំនោរ ថ្ងួចថ្ងូរផ្តាំទឹកជំនន់
រៃយំទ្រហ៊ឹង លាស្ទឹងកវីនិពន្ធ
សុរិយាទោរទន់ ពួនក្រោយផ្ទះស្រី ។

ស្ពានអូរតាគី
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
១ សម្រក់ទឹកខ្មៅ លើដំបៅចាស់
នឹកឡើងសែនខ្មាស ស្ពានអូរតាគី
កាលបងនិងអូនសាងក្បូនជីវី កាលបងនិងអូនសាងក្បូនជីវី
ក្រោមដើមគគីរ ក្នុងខ្ទមទុរគត ។

ផ្តើមៈ ឱស្ពានអូរតាគី បើអ្នកដឹងរឿងខ្ញុំ
សូមជួបលាក់ផង កុំប្រាប់អ្នកណាឱ្យសោះ!
សូមជួបលាក់ផង កុំប្រាប់អ្នកណាឱ្យសោះ!
១ សម្រក់ទឹកខ្មៅ លើដំបៅចាស់
នឹកឡើងសែនខ្មាស ស្ពានអូរតាគី
កាលបងនិងអូនសាងក្បូនជីវី កាលបងនិងអូនសាងក្បូនជីវី
ក្រោមដើមគគីរ ក្នុងខ្ទមទុរគត ។
២ អូនតាមម្តាយទៅ មង្គលបុរី
គ្មានផ្ញើសម្តី ឱ្យបងមួយម៉ាត់
បងជាកម្មកររថភ្លើងកម្សត់ បងជាកម្មកររថភ្លើងកម្សត់
លួចផ្ញើសំបុត្រ តាមអ្នករត់ពន្ធ ។
គ្មានផ្ញើសម្តី ឱ្យបងមួយម៉ាត់
បងជាកម្មកររថភ្លើងកម្សត់ បងជាកម្មកររថភ្លើងកម្សត់
លួចផ្ញើសំបុត្រ តាមអ្នករត់ពន្ធ ។
បន្ទរ ស្រាប់តែ អូនមានថ្មីហើយ
ជីវិតខ្ញុំអើយ ទុក្ខស្នេហ៍សែនធ្ងន់
ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ
មើលងាយរិះគន់ ថាបងក្រខ្លាំង ។
ជីវិតខ្ញុំអើយ ទុក្ខស្នេហ៍សែនធ្ងន់
ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ
មើលងាយរិះគន់ ថាបងក្រខ្លាំង ។
៣ ស្ពានអូរតាគី ស្ពានអូរតាកែ
ឱពពាលខែ និងស្រែបារាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង
ធ្វើជារនាំង បាំងស្នេហ៍នេះផង ។
ឱពពាលខែ និងស្រែបារាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង
ធ្វើជារនាំង បាំងស្នេហ៍នេះផង ។
រំដួលដងស្ទឹងសង្កែ
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៤
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
២ អូនដើររើសគ្រុំ ក្នុងស្ទឹងសង្កែ
ភក្ត្រដូចដួងខែ ថ្ពាល់ខួចមានស្នេហ៍ នេត្រាពណ្ណរាយ
ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ បងគន់មិនណាយ
ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ៍ ។
បន្ទរ វិចិត្រករអឺយ កុំបាច់គូរអី
នៅក្នុងលោកិយ ស្រីល្អគ្មានទេ
មានតែរំដួល ដងស្ទឹងសង្កែ
ដែលខ្ញុំលួចស្នេហ៍ ទោះរយឆ្នាំខែ ក៏នៅចាំចង ។
៣ ឥឡូវរដូវផ្ការីកវិលវិញ ទ្រូងសែនទោម្នេញ
ព្យុះកម្មបក់ដេញ បាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់ នៅក្នុងដបបង
លិខិតនួនល្អង បងទុកទ្រាប់ខ្នង ដេកស្លាប់ក្នុងផ្នូរ ។
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
១ មហាសង្ក្រាន ច្រានឆ្នាំមួយទៅ
ទ្រូងសែនហ្មងសៅ នឹកព្រួយក្រែងពៅ ឆាប់ភ្លេចរឿងដើម
រឿងបាត់ដំបង ចងទងដង្ហើម កាលជួបស្រីឆ្នើម
រដូវសន្សើម ផ្ការីកស្គុះស្គាយ ។

ចម្រៀងមរណៈ
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣ ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
សម្លេងចាប ប្រាប់ស្នេហ៍ចាស់
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ម៊ែរ ប៊ុន
ច្រៀងដោយៈ លោក អ៊ឹង ណារី
ឆ្នាំផលិតៈ ១៩៧២ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
រាហ៊ូចាប់ចន្ទ
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
ភ្លេងមច្ចុរាជ
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ម៊ែរ ប៊ុន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
បងដើរកាត់ភ្លៀង
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
ស្ពានឈើអភ័ព្វ
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
២ ឱវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ
ស្ទឹងសង្កែអើយ ម្តេចឡើយឫស្យា
គួចស្នេហ៍ខ្ញុំ ឱ្យលង់មរណា
គួចទាំងចិត្តឱ្យស្វិតដូចផ្កា ខ្លោចផ្សាឱរ៉ាមួរហ្មង ។
បន្ទរ គ្រាប់ខ្សាច់បាតបឹង រៀមប្រឹងរក្សា
ទុករោយធ្វើជាផ្កាស្លា រៀបការអូនហើយនឹងបង
ស្ពានឈើរៀមធ្វើឱ្យអូនឆ្លង
តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានគេវិញ ។
៣ បងឈឺកកឈាមដូចអ៊ុក សារ៉េន ឈឺហួសព្រំដែន
ស្រីចិត្តម៉ឺនសែននឹកសែនទោម្នេញ
បេះដូងមួយឲ្យគេដូរទិញ
ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់៕
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
និពន្ធបទភ្លេង និង ទំនុកច្រៀងៈ លោក គង្គ ប៊ុនឈឿន
ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
២ បងជាទេសចរ ជិះទូកដរអូន
គន់មើលផ្កាស្រពោន ដៃតូចស្រឡូនគាស់ទឹកបែកខ្ចាយ
កុលាប វត្តកែវ ល្អគន់មិនណាយ
ខ្ចីល្ហក់សក់ខ្មៅរំសាយ បងតែងចុតហ្មាយសុំស្នេហ៍ ។
បន្ទរ តែកម្មអាក្រក់ ដក់ត្រាំងដួងចិត្ត
ដូចមេឃងងឹត ព្រាត់ពីដួងខែ
កុលាបឆើតស្រស់ មានសម្ផស្សស្នេហ៍
ផលកម្មបំបែរ ឱ្យគនិយាយមិនរួច ។
៣ បងអារឈាមស្រោច ក្នុងស្ទឹងសង្កែ
ក្រោមពន្លឺដួងខែ ផ្សងឱ្យជួបស្នេហ៍កុលាបថ្ពាល់ខួច
កុលាប វត្តកែវនេត្រាមុតស្រួច
សូមឱ្យបាននិយាយរួច ឱ្យដឹងថាបងលួចស្នេហ៍៕

១ ភូមិវត្តកំផែងរៀមសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ
រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ
ស្ពានកម្សត់ក្បត់ស្នេហ៍ឧត្តម
ក្បត់រាត្រី ចន្ទ្រាទឹកឃ្មុំ តោយំសុំក្តីមេត្តា ។
រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ
ស្ពានកម្សត់ក្បត់ស្នេហ៍ឧត្តម
ក្បត់រាត្រី ចន្ទ្រាទឹកឃ្មុំ តោយំសុំក្តីមេត្តា ។
២ ឱវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ
ស្ទឹងសង្កែអើយ ម្តេចឡើយឫស្យា
គួចស្នេហ៍ខ្ញុំ ឱ្យលង់មរណា
គួចទាំងចិត្តឱ្យស្វិតដូចផ្កា ខ្លោចផ្សាឱរ៉ាមួរហ្មង ។
បន្ទរ គ្រាប់ខ្សាច់បាតបឹង រៀមប្រឹងរក្សា
ទុករោយធ្វើជាផ្កាស្លា រៀបការអូនហើយនឹងបង
ស្ពានឈើរៀមធ្វើឱ្យអូនឆ្លង
តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានគេវិញ ។
៣ បងឈឺកកឈាមដូចអ៊ុក សារ៉េន ឈឺហួសព្រំដែន
ស្រីចិត្តម៉ឺនសែននឹកសែនទោម្នេញ
បេះដូងមួយឲ្យគេដូរទិញ
ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់៕
ទំនួញហ្គីតាមាស
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
សម្រស់នាងចែវទូកដរ
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ?ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
១ ជិះទូកតាមស្ទឹង ប្រឹងលបមើលស្រី
ធម្មជាតិស្រស់ខៀវខ្ចី ក្តាំងងារព្រែកស្តី ព្រៃវាលអន្លក់
ស្ទឹងចាស់ ព្រែកហ្លួង ទ្រូងជាប់ជ័រឆក់
ក្រោមភ្លៀងរលឹមតក់ៗ ជួបផ្កាខ្ចីល្ហក់ ឆើតឆាយ ។
ធម្មជាតិស្រស់ខៀវខ្ចី ក្តាំងងារព្រែកស្តី ព្រៃវាលអន្លក់
ស្ទឹងចាស់ ព្រែកហ្លួង ទ្រូងជាប់ជ័រឆក់
ក្រោមភ្លៀងរលឹមតក់ៗ ជួបផ្កាខ្ចីល្ហក់ ឆើតឆាយ ។
២ បងជាទេសចរ ជិះទូកដរអូន
គន់មើលផ្កាស្រពោន ដៃតូចស្រឡូនគាស់ទឹកបែកខ្ចាយ
កុលាប វត្តកែវ ល្អគន់មិនណាយ
ខ្ចីល្ហក់សក់ខ្មៅរំសាយ បងតែងចុតហ្មាយសុំស្នេហ៍ ។
បន្ទរ តែកម្មអាក្រក់ ដក់ត្រាំងដួងចិត្ត
ដូចមេឃងងឹត ព្រាត់ពីដួងខែ
កុលាបឆើតស្រស់ មានសម្ផស្សស្នេហ៍
ផលកម្មបំបែរ ឱ្យគនិយាយមិនរួច ។
៣ បងអារឈាមស្រោច ក្នុងស្ទឹងសង្កែ
ក្រោមពន្លឺដួងខែ ផ្សងឱ្យជួបស្នេហ៍កុលាបថ្ពាល់ខួច
កុលាប វត្តកែវនេត្រាមុតស្រួច
សូមឱ្យបាននិយាយរួច ឱ្យដឹងថាបងលួចស្នេហ៍៕
ស្រណោះផ្កាក្ទម្ព
រូបភាពពីៈ Internet
សម្រួលតន្រ្តីៈ លោក ម៊ែរ ប៊ុន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
មេឃាភ្នំពេញ តារាបាត់ដំបង
រូបភាពថតដោយម្ចាស់ប្លក់ផ្ទាល់ ២៤ មិនា ២០១២
រូបភាពពីៈ Internet
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ លោក ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
អនុស្សាវរីយ៍ ខ្នងភ្នំសំពៅ
រូបភាពពីៈ វិគីភីឌា ខ្មែរ
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
កូនស្រីអ្នកនេសាទ
ទិដ្ឋភាពនា ភូមិបាក់ព្រា បច្ចុប្បន្ន
រូបភាពពីៈ chanbokeo.com
សម្រួលតន្រ្តីៈ លោក ម៊ែរ ប៊ុន
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៤ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
១ ឱ! ភូមិបាក់ព្រា នាពេលសុរិយារៀបលិច
រលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ពពករសាត់ កាត់មេឃនាពេលសាយ័ណ្ណ
ឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។
រលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ពពករសាត់ កាត់មេឃនាពេលសាយ័ណ្ណ
ឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។
២ ភូមិអ្នកនេសាទ អណ្តែតលើផ្ទៃជលសារ
ជំនោរសីហា កត់ត្រារឿងដើមទាំងអស់
កាលបងនិងអូន សាងក្បូនស្នេហាយ៉ាងស្មោះ
ឥឡូវរូបប្រុស បោះបង់ចោលអូនឯកា ។
ជំនោរសីហា កត់ត្រារឿងដើមទាំងអស់
កាលបងនិងអូន សាងក្បូនស្នេហាយ៉ាងស្មោះ
ឥឡូវរូបប្រុស បោះបង់ចោលអូនឯកា ។
បន្ទរ ធ្វើម្តេចរូបអូន ជាកូនស្រីអ្នកនេសាទ
ជាផ្កាមិនស្អាត ប្រឡាក់ជាប់កិ្លនមច្ឆា
បងស្គាល់ជាតិហើយ បោះផា្កចោលក្នុងជលសារ
នេះគឺវាសនា បុប្ផានៅភូមិបាក់ព្រា ។
ជាផ្កាមិនស្អាត ប្រឡាក់ជាប់កិ្លនមច្ឆា
បងស្គាល់ជាតិហើយ បោះផា្កចោលក្នុងជលសារ
នេះគឺវាសនា បុប្ផានៅភូមិបាក់ព្រា ។
៣ បាក់ព្រាព្រែកត្រប់ បង្កប់រឿងស្នេហ៍អ្នកក្រ
ដូចព្រាហ្មកេសរ ត្រូវប្ដីយកទៅប្រហារ
ចាំតាំងពីប្រាំង រហូតដល់ខែវស្សា
ក៏ប្រុសស្នេហា មិនឃើញយាត្រាវិលវិញ ៕
ដូចព្រាហ្មកេសរ ត្រូវប្ដីយកទៅប្រហារ
ចាំតាំងពីប្រាំង រហូតដល់ខែវស្សា
ក៏ប្រុសស្នេហា មិនឃើញយាត្រាវិលវិញ ៕
សែនឈឺចិត្ត
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា
ឆ្នាំផលិតៈ១៩៧៣ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
រសស្នេហ៍ឧត្តម
ដើមត្រែង
រូបភាពពីៈ chanbokeo.com
សម្រួលតន្រ្តីៈ លោក ហាស់ សាឡន
ច្រៀងដោយៈ អ្នកស្រី រស់ សេរីសុទ្ធា និង លោកស៊ីន ស៊ីសាមុត
ឆ្នាំផលិតៈ១៩៦៨ប្រភពរូបភាពនិងបទចម្រៀងពីៈ Youtube
នៅមានត
Monday, May 28, 2012
ប្រលោមលោករឿង
ម្ចាស់កែវភ្នែក
២
បណ្តាលចិត្ត
ម៉ោង ៥ ទៀបភ្លឺទៅហើយ...... សម្លេងមាន់រងាវឭសូរឲ្យទ្រហ៊ឹង ហើយអាកាសធាតុនាពេលជិតព្រឹក ព្រលឹមក៏ត្រជាក់ល្មម រីឯតាមវិថីនានា ក៏ចាប់ផ្តើមមានភាពមមាញឹកជាបណ្តើរៗ ដោយយានយន្ត ផ្សេងៗ កំពុងរត់ទៅមក ក្រោមការបញ្ជាដោយម្ចាស់វា ឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន។
នរៈប្រាស់ខ្លួនគេងបន្ទាប់ពីមុជទឹកជម្រះកាយហើយ តែកម្លោះយើងគេងមិនទាន់លក់នៅឡើយ ទេ។ គេកំពុងតែបង្ហើរអារម្មណ៍នឹកដល់រចនា នឹងគិតថា ប្រាប់ម្ចាស់បេះដូងគេអំពីការងាររបស់គេដែល ទើបតែប្រែប្រួលម្សិលម៉ិញនេះ។ គេយើងថែមទាំងយកដៃគងថ្ងាស គេងញញឹម សប្បាយរីករាយ តែម្នាក់ឯង នឹកដល់អនុស្សាវរីយ៍ក្នុងអតីតកាល នាថ្ងៃដំបូងដែលរូបគេបានឆ្លើយឆ្លងកិច្ចសន្ទនាជាមួយ រចនា ក្នុងឆ្នាំទីមួយនៅឯសាកលវិទ្យាល័យ......................
-"បែបអង់គ្លេសខ្លាំងហើយមើលទៅ.....ឃើញអានសុទ្ធតែ Cambodia Daily និង Phnom Penh Post...?" នរៈចាប់ផ្តើមពោលវាចាទៅកាន់និសិត្សរចនា ដែលក្នុងពេលនោះជាម៉ោងសម្រាក ហើយមាន សិស្សតែ ៥ - ៦ នាក់ប៉ុណ្ណោះកំពុងអង្គុយអានសៀវភៅក្នុងថ្នាក់រៀន រួមទាំងរចនាផងដែរ។
-"ចា៎ះ? អូហ៎.....អត់ទេ! គ្មានខ្លាំងអីទេ.....ខ្ញុំចេះតែអានទៅទេ..... ព្រោះចង់បានពាក្យថ្មីៗ។" នាងឆ្លើយតបទាំងភ្ញាក់ ដោយចោលកែវភ្នែកទាំងគូរមករកម្ចាស់សម្លេង នឹងមានទឹកមុខអៀនប្រៀន តាមនិស្ស័យធម្មជាតិជាស្រីក្រមុំ។
នរៈ -"ដូចគំនិតរបស់ខ្ញុំដែរ.....ចង់ចេះពាក្យថ្មីៗ.....មិនពិបាកទេ ឲ្យតែយើងឧស្សាហ៍អាន ទោះជាសៀវភៅក៏ដោយ កាសែតក៏ដោយ។ កាលពីឡើង Present (Present មានន័យថា ធ្វើបទបង្ហាញ ឬណែនាំ អ្វីមួយឲ្យអ្នកដ៏ទៃស្តាប់ ដឹងឭ ឬយល់) ខ្ញុំឃើញនិយាយអង់គ្លេសបានល្អ ណាស់..... ឲ្យឡើងរអិលតែម្តង។"
រចនា -"ច៎ាះ! មានណា៎..... ខ្ញុំនិយាយធម្មតាសោះហ្នឹង.....កាលណោះភ័យសឹងអី!"
នរៈ -"ដូចតែគ្នាហ្នឹង.....លើកទីមួយហើយដែលខ្ញុំឡើងអ៊ីចឹង.....ប៉ុន្តែឥឡូវដូចជាមិនសូវអី ប៉ុន្មានទេ។"
រចនា -"ថាមិនត្រូវដែរហ្នឹងណា៎ះ! មុនឡើងខំតាំងចិត្តកុំឲ្យភ័យ តែដល់ពេលឡើងនិយាយ ..... រកនឹកអត់ចង់ចេញ។"
នរៈ -"ហិ ហិ ហិ ..... តែបានពីរបីដងឡើងទៅស៊ាំហើយ.....ខ្ញុំក៏អ៊ីចឹងដែរ! Cause and Effect អ្ហា៎ អានសៀវភៅនេះដែរ? សៀវភៅហ្នឹងល្អតើ!"
រចនា -"ចា៎ះ.....អូហ៎ ធ្លាប់អានហ្អ៎? ខ្ញុំទើបតែទិញម្សិលម៉ិញហ្នឹង ..... គ្មានទាន់បានអានអីទេ!"
នរៈ -"ខ្ញុំអានជិតចប់ហើយ..... ហើយ..... !" សម្លេងទូរស័ព្ទបន្លឺឡើងតិចៗល្មមអាចស្តាប់ឭតែម្នាក់
ឯង ចេញពីកាបូបដាក់សៀវភៅរបស់និសិត្សរចនា ធ្វើឲ្យបង្អាក់ការសន្ទនារបស់ពួកគេទាំងពីរ។
-"អត់អីទេ..... ខ្ញុំមិនរំខានទេ!" នរៈពោលវាចាដោយលើកដៃជាសញ្ញាបង្ហាញពីសុជីវធម៌ ផ្តល់សិទ្ធ ដល់គូសន្ទនាលើកទូរស័ព្ទ ហើយរូបគេក៏ដើរចេញមកកាន់តុរបស់ខ្លួន។ តុនរៈស្ថិតនៅជួរទី៦ នៅខាងក្រោយតុរចនារំលងតែ៣ជួរប៉ុណ្ណោះដែលល្មមអាចឲ្យនិសិត្សនរៈយើងស្តាប់ឭរចនា

និយាយឆ្លើយឆ្លងជាមួយអ្នកដែលនៅខាងខ្សែម្ខាងតាមទូរស័ព្ទបាន។
-"អាឡូ ម៉ាក់? ..... ចា៎ះ.....? ចុះឥឡូវយ៉ាងម៉េចហើយម៉ាក់? .....ចា៎ះ.....ចា៎ះម៉ាក់!" និយាយមិនទាន់ចប់ស្រួលបួលផង មាណវីស្ទុះក្រោកឈរ ប្រមូលសម្ភារៈសិក្សាដាក់ក្នុងកាបូប យ៉ាងប្រញ៉ាប់ប្រញ៉ាល ហើយងាកនិយាយទៅកាន់នរៈទាំងទឹកមុខភ័យព្រួយឥតឧបមា។
-"ខ្ញុំសូមពឹងមួយណា៎! .....ជួយប្រាប់ Teacher ផង.....ខ្ញុំសុំចេញទៅមុនម៉ោងហើយ ព្រោះប្អូនស្រីខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះកំពុងនៅឯមន្ទីពេទ្យកាល់ម៉ែតឯណោះ .....សន្លប់អត់ទាន់ ដឹងខ្លួនទេ.....Ok?" ចប់ប្រយោគមិនទាន់ ស្រស់ស្រីបោះជំហានដើរទៅវឹង ធ្វើឲ្យនរៈឈរសម្លឹង នាងពីក្រោយដោយអត់ដឹងថាត្រូវឆ្លើយតបយ៉ាងម៉េច បើនាងដើរទៅយ៉ាងលឿនស្លេវ រកតែគេឆ្លើយ យល់ព្រមមិនទាន់។
នរៈឈរទ្រឹង សម្លឹងមើលរចនាដើររហូតចេញផុតពីថ្នាក់រៀន រីឯមិត្តរួមថ្នាក់ផ្សេងទៀតដែល កំពុងអានសៀវភៅនៅក្បែរនោះនាំគ្នាមើលមកនរៈធ្វើភ្នែកឡិងឡង់ៗដូចមនុស្សទើបតែងើបពីសន្លប់។ តាមពិតនរៈចង់ប្រាប់រចនាថានាងភ្លេចសៀវភៅមួយក្បាលហើយ គឺសៀវភៅ Cause and Effect ដែលនាងទើបតែទិញ។ នាយយើងបានច្រឡំកាន់សៀវភៅនេះមកក្នុងពេលដែលគេបានដើរចេញ ពីតុរចនា ខណៈទូរស័ព្ទនាងរោទិ៍។
បុរសយើងអង្គុយចុះ បើកសៀវភៅចំទំព័រទី១ ឃើញមានពាក្យពេចន៍ដែលសរសេរដោយប៊ិច ពណ៌ខៀវនៅចុងទំព័រខាងស្តាំផ្នែកខាងលើបង្អស់ "Bought on 18th March 2006" (បានទិញនៅថ្ងៃ១៨ ខែមិនា ឆ្នាំ២០០៦) នឹងមានហត្ថាលេខានៅពីខាងក្រោមប្រយោគមួយនេះ រួមទាំងមានពាក្យថា "រចនា" នៅខាងក្រោមហត្ថាលេខានោះទៀតផង។ នរៈអានពាក្យ "រចនា" ខ្សឹបៗសឹងតែមិនហើប បបូរមាត់ ថែមទាំងញញឹមតែម្នាក់ឯង ដោយបង្ហើរអារម្មណ៍ទៅរកម្ចាស់ឈ្មោះ .....ចិត្តមួយនឹកដល់ វង់ភក្រ្តដ៏សរលោងម៉ដ្តខៃ រីឯចិត្តមួយផ្សេងទៀតនឹកព្រួយបារម្ហដល់ញ្ញាតិសន្តានរបស់នាងដែល បានជួបគ្រោះអកុសលមុននេះបន្តិច។
ថ្វីត្បិតតែពួកគេទាំងពីរនាក់រៀនថ្នាក់ជាមួយគ្នាមែន តែនេះជាលើកដំបូងហើយដែលនរៈមាន ឱកាសបានប្រាស្រ័យទាក់ទងឆ្លើយឆ្លងពាក្យសម្តី ស្តីវាចាជាមួយរចនា ហើយបុរសយើង ក៏មិននឹកស្មានថា នាងមានភាពរួសរាយរាក់ទាក់ ចូលចិត្តរាប់អានអ្នកផងទាំងពួងដូច្នេះឡើយ។ កន្លងមកនរៈតែងគិតថា នារីមានសម្រស់ស្រស់ស្អាត ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ច្រើនមានចរិតវាយឬក ឆ្មើងឆ្មៃ រាប់អានរាក់ទាក់តែជាមួយអ្នកមានដូចគ្នាតែប៉ុណ្ណោះ ហើយអ្វីដែល បណ្តាលឲ្យកម្លោះយើងហ៊ានដាច់ចិត្តនិយាយប្រទាក់ពាក្យសម្តីជាមួយនាងក្នុងថ្ងៃនេះ ក៏ព្រោះតែ ប៉ុន្មានថ្ងៃមុននេះនាពេលព្រឹក ខណៈនរៈកំពុងអង្គុយញ៉ាំអាហាររួមតុជាមួយមិត្តភ័ក្តដ៏ទៃទៀតក្នុង អាហារដ្ឋាននៃសាកលវិទ្យាល័យ ក៏ស្រាប់តែមិត្តម្នាក់ឈ្មោះដារិទ្ធដែលកំពុងតែរួមតុជាមួយនរៈ សុខៗ បែរជាមានអាការៈវិលមុខ ទន់ដៃទន់ជើង អង្គុយទប់ខ្លួនមិននឹង ហើយដួលផ្ងាក្រោយមួយ រំពេច។ ភាពឆោឡោក៏បានកើតឡើង! ទាំងនរៈ និងមិត្តភ័ក្តដ៏ទៃទៀតស្ទុះព្រមគ្នាទៅលើកត្រកង ដារិទ្ធ ខ្លះជួយច្របាច់ដៃជើង ខ្លះជួយយកប្រេងកូឡាមកញីថ្ងាសនិងសៀតថ្កា រីឯនរៈជួយរឹតទ្រូង ដោយរាងកាយទាំងមូលរបស់ដារិទ្ធត្រូវបានទ្រដោយដៃឆ្វេងរបស់នរៈ។
ដោយមិនបង្អង់យូរ នរៈចាប់លើកបីដារិទ្ធហើយពោលវាចាទៅកាន់មិត្តភ័ក្តទាំងអាការៈភ័យព្រួយ និងស្លន់ស្លោរកថាមិនត្រូវ។
-"ឆាប់ដឹកគាត់យកទៅមន្ទីរពេទ្យតែម្តងទៅ.....ព្រោះមើលទៅមិនស្រួលទេ!" គេបីអ្នកជំងឺដារិទ្ធដើរ យ៉ាងញាប់ជើងហាក់គ្មានធ្ងន់ឬហត់អ្វីបន្តិចសោះ រីឯមិត្តភ័ក្តដ៏ទៃទៀតក៏រួមដំណើរមកជាមួយដែរ។
-"ទៅ.....ដារ៉េត.....យកម៉ូតូរបស់ឯងសិនម៏! ឌុបយកទៅពេទ្យលោកសង្ឃ.....នៅជិតនេះទេ!" នរៈនិយាយទៅកាន់ដារ៉េតដែលជាមិត្តរួមថ្នាក់ជាមួយគ្នា ហើយក៏ជាមិត្តដ៏ជិតស្និទរបស់ដារិទ្ធដែរ។ ក៏លឿនដូចចិត្ត ដារ៉េតស្ទុះរត់ទៅមុន សំដៅទៅកន្លែងទទួលផ្ញើកង់ម៉ូតូ។
ម៉ោង២រសៀលថ្ងៃដដែល នៅឯមន្ទីរពេទ្យលោកសង្ឃ..........
-"ដារ៉េត.....ដារិទ្ធយ៉ាងម៉េចហើយ?" នរៈនិយាយខ្សឹបៗទៅកាន់ដារ៉េតដែលកំពុងអង្គុយលើកៅអី ជ័រដ៏កញ្ចាស់មួយក្បែរគ្រែអ្នកជំងឺដារិទ្ធ។
-"គាត់បានធូរច្រើនហើយ.....លោកគ្រូពេទ្យប្រាប់ថាគាត់គ្មានជំងឺអ្វីធ្ងន់ធ្ងរទេ.....គឺដោយសារតែ គាត់ខ្សោយ អស់កម្លាំង សម្រាកមិនបានគ្រប់គ្រាន់ហើយថែមទាំងខ្វះជាតិស្ករទៀតផង។" ដារ៉េតឆ្លើយតបនរៈទាំងសម្លឹងមើលទឹកសេរ៉ូមនៅក្នុងប្លោកដែលព្យួរជាប់នឹងបង្គោលឈើមួយប៉ុនក ដៃមនុស្សចាស់ចងឱបភ្ជាប់ទៅនឹងជើងគ្រែក្បាលដំណេកខាងស្តាំ។
ដារិទ្ធមានរូបរាងស្គម ស្តើង ខ្ពស់ នឹងមានអត្តចរិតដូចស្រីអ៊ីចឹង ប៉ុន្តែគេជាមនុស្សរួសរាយ ចិត្តល្អ ហើយថែមទាំងរៀនពូកែទៀតផង។ គ្រួសាររបស់គេក៏មិនជាធូរធារប៉ុន្មានឡើយ។ ដារ៉េតនិងដារិទ្ធ នៅផ្ទះជិតគ្នា និងជាមិត្តជិតស្និទនឹងគ្នាតាំងពីតូចៗម្លេះ។ សឹងតែគ្រប់ពេលទាំងអស់ ពួកគេទាំងពីរ តែងតែទៅណាជាមួយគ្នាដួចលលកញីឈ្មោលអ៊ីចឹង។
ដោយឃើញមានចំណីអាហារជាច្រើនដូចជា ក្រូចពោធិសាត់ ផ្លែប៉ោម ដូងខ្ចីពីរបីផ្លែ រួមទាំងទឹកដោះគោឆៅពីរឡូ និងទឹកបរិសិទ្ធចំណុះមួយលីត្រកន្លះមួយយួរ នៅលើគ្រែក្បែរចុងជើង អ្នកជំងឺដារិទ្ធ នរៈក៏សួរដារ៉េត.....
-"របស់របច្រើនម្លេះ.....ឪពុកម្តាយដារិទ្ធបានដឹងហើយឬ?"
-"ពួកគាត់បានដឹងហើយ.....គឺខ្ញុំបានទូរស័ទ្ទប្រាប់គាត់តាំងពីនៅក្នុងឡានតាមផ្លូវមកម្លេះ! ពួកគាត់ ភ័យព្រួយខ្លាំងណាស់ តែមុនឯងមកដល់អម្បាញ់ម៉ិញ ខ្ញុំក៏បានចុចទៅជម្រាបម្តងទៀត ប្រាប់ពីស្ថានភាពរបស់ដារិទ្ធ ហើយគាត់ថានៅតាមផ្លូវ មកដល់កំពង់ចម្លងអ្នកលឿងហើយ!"
-"បើអ៊ីចឹងគាត់ទាំងពីរអត់នៅភ្នំពេញទេឬឥឡូវហ្នឹង?" នរៈសួរភ្លាម។
-"ម៉ាក់ប៉ាដារិទ្ធបានទៅចូលរួមពិធីមង្គលការបងប្អូននៅឯខេត្រព្រៃវែងតាំងពីម្សិលម្ង៉ៃម្លេះ.....ហើយ ចំណីអាហារ រួមទាំងថ្នាំពេទ្យមួយថង់នេះទៀត គឺរចនាជាអ្នកទិញមកជូនទេ!"
-"Wow! That's great! That's very kind of her! When did she leave here?" នរៈឆ្លើយឆ្លងទៅកាន់ដារ៉េតជា ភាសាអង់គ្លេស ដែលមានន័យថា៖ អស្ចារ្យណាស់! ពិតជាប្រពៃណាស់! នាងចំជាចិត្តល្អមែន! ហើយចុះនាងចាកចេញពីទីនេះតាំងពីអង្កាល?
-"Almost an hour ago! She'll be back soon!" ដារ៉េតក៏ប្រទាក់ក្រឡាជាភាសាអង់គ្លេសវិញដែល មានន័យថា៖ រចនាបានចេញទៅជិតមួយម៉ោងហើយ ហើយថានាងនឹងត្រឡប់មកវិញឆាប់ៗទេ។
-"Oh, well! Why didn't you get in the car at that time?" ដារ៉េតបន្តការជជែគ្នាខ្សឹបៗដោយសួរនរៈ ទាំងអាការៈងឿងឆ្ងល់ជាភាសាអង់គ្លេសដដែល មានន័យថា៖ អូហ៏.....ហើយចុះពេលនោះម៉េចក៏ ឯងមិនឡើងជិះឡានមកជាមួយគ្នា?
នរៈនៅស្ងៀម តែញញឹមលាក់កំណួច ហើយបោះជំហានទៅរកចំណីអាហារដែលរចនាទិញជូន អ្នកជំងឺដារិទ្ធ រួចដាក់ក្រូចពោធិសាត់មួយឡួ ទឹកដោះគោឆៅមួយឡួដែលកម្លោះយើងបានទិញមក ដែរ ទុកនៅក្បែរនោះជាមួយគ្នា។ នរៈយកដៃស្តាំអង្អែលដបទឹកសុទ្ធមួយដែលមាននៅសល់ទឹក ប្រហែលពាក់កណ្តាល នឹកទៅដល់ព្រឹត្តការណ៍កាលពីព្រឹកម៉ិញ គឺខណៈពេលដែលដារ៉េតបើកម៉ូតូ ឌុបដារិទ្ធដោយមាននរៈជិះពីក្រោយទប់ខ្លួនអ្នកជំងឺ និងរួមដំណើរដោយមិត្តភ័ក្តជិះម៉ូតូបី បួនគ្រឿង ផ្សេងទៀត។
.....គ្រាន់តែមកដល់ខ្លោងទ្វាសាលាចេញមកកាន់ផ្លូវធំ ម៉ូតូដារ៉េតក៏ឈប់ង៉ក់ ស្ទើរតែជ្រុលទៅបុក រថយន្ត Toyota Corolla ពណ៌សមួយគ្រឿង ដែលពេលនោះក៏កំពុងបត់ចូលមកក្នុងសាលាដោយ បញ្រ្ចាសគ្នានឹងក្រុមម៉ូតូរួមដំណើរដឹកដារិទ្ធទៅកាន់មន្ទីរពេទ្យ។ ដោយសារដារ៉េតបើកម៉ូតូហើយ បញ្ឈប់ទាំងប្រថុចញ៉ុច មិនឲ្យសញ្ញាអ្វីដល់នរៈបានដឹងជាមុន បណ្តាលឲ្យនរៈទប់ខ្លួនស្ទើរតែមិន ជាប់ ប៊ិះរបូតអ្នកជំងឺធ្លាក់ពីលើម៉ូតូ។ នៅពេលដែលម៉ូតូឈប់ភ្លាមៗ ម៉ូតូក៏ផ្អៀងរកកលចង់ដួលទៅ ខាងស្តាំ នរៈក៏រហ័សទម្លាក់ជើងខាងស្តាំជាន់លើដីជួយទប់...ដៃឆ្វេងរបស់គេទ្រក្បាលដារិទ្ធ រីឯ ដៃស្តាំឱបចង្កេះជាប់។រវល់តែខំទប់ម៉ូតូកុំឲ្យដួលជាពិសេសអ្នកជំងឺដារិទ្ធកុំឲ្យធ្លាក់នរៈមិន បានចាប់អារម្មណ៍ថានៅខាងមុខជារថយន្តនរណាឡើយ។ ស្រាប់តែកម្លោះយើងមានអាម្មណ៍ថា ក្លិនដ៏ក្រអូប ប្រហើរស្រទន់ រសាត់មកប៉ះនឹងច្រមុះរបស់គេ និងឭសម្លេងសួរក្នុងលក្ខណៈភ័យ និងភ្ញាក់ផ្អើល.....
-"ដារ៉េត.....រួចចុះដារិទ្ធយ៉ាងម៉េចហ្នឹង?" អ្នកបើកឡានសួរពីចម្ងាយបន្ទាប់ពីចុះចេញពីរថយន្ត ដើរមកកាន់ដារ៉េតដែលកំពុងតែឈរជ្រែងជើងទាំងសងខាង គូទហើបចេញពីកែប ដៃទាំងពីរប្រឹង ទប់ចង្កូតម៉ូតូកំឲ្យដួល។
-"គាត់ប្រហែលជាខ្យល់គ .....តែក៏មិនទាន់ដឹងច្បាស់ដែរ!" ដារ៉េតឆ្លើយតប។
-"អ៊ីចឹង? .....ម៏យកគាត់ដាក់ចូលឡានមក៏.....ខ្ញុំជួយជូនគាត់ទៅ!"
ដោយមិនចាំបាច់មាននរណាប្រាប់ទាន់ នរៈលើកបីដារិទ្ធវឹង រីឯដារ៉េតស្ទុះចុះពីលើម៉ូតូ ដាក់ចន្ទុល សឹងតែមិនជាប់ មកជួយទ្រអ្នកជំងឺចូលរថយន្ត ដោយដារ៉េតចូលទៅក្នុងឡានមុន អង្គុយនៅផ្នែក ខាងក្រោយ ចំណែកឯនរៈនិងមិត្តភ័ក្តពីរ បីនាកទៀតជួយទ្រក្បាល និងខ្លួនដារិទ្ធចូលក្នុងរថយន្ត ថ្នមៗ ដោយមានដារ៉េតចាំទទួលបីត្រកងបន្តនៅខាងក្នុងជាស្រេច។
នរៈសឹងតែមិនចង់ដើរចេញពីមាត់ទ្វាររថយន្តទេ គេចង់នៅឈរស្រូបក្លិនដ៏ក្រអូបត្រជាក់ដែល ភាយចេញពីក្នុងឡាន។ ក្លិនដ៏ក្រអូបនេះធ្វើឲ្យអារម្មណ៍កម្លោះនរៈស្ទើរតែវង្វេងវង្វាន់ទៅហើយ។ ដោយគិតថាខ្លួនជាប្រុស ថែមទាំងមិនមែនជាមិត្តជិតស្និទ សូម្បីតែនិយាយឆ្លើយឆ្លងគ្នាជាមួយម្ចាស់ រថយន្តក៏មិនដែលផងនោះ នរៈក៏ថយចេញពីទ្វារឡានបន្ទាប់ពីដាក់ដារិទ្ធឲ្យដេក ទម្រេតស្រួលបួល នៅលើភ្លៅដារ៉េត រួចងាកនិយាយប្រាប់មិត្តភ័ក្តពីរនាក់ដែលបានជួយលើកដារិទ្ធដាក់ចូលរថយន្ត មានស្រីម្នាក់ និងប្រុសម្នាក់រួមដំណើរជាមួយដារ៉េត និងម្ចាស់រថយន្តដ៏ស្រស់សោភារចនា ដឹកអ្នក ជំងឺទៅកាន់មន្ទីរពេទ្យ។
-"Excuse me! Does anybody have Rachna's phone number?" នរៈបិទសៀវភៅ Cause and Effect រួចងាកសួរមិត្តរួមថ្នាក់ដែលនៅជួរតុម្ខាងនៃខាងស្តាំដៃជាភាសាអង់គ្លេសថាតើមាននរណាស្គាល់ លេខទូរស័ព្ទរបស់រចនាដែរឬទេ។
-"Yes, I do. Let me search it on my mobile phone!" វាសនាដែលជាប្រធានថ្នាក់ឆ្លើយតបវិញថាគាត់ មាន.....គាត់សុំឆែកមើលក្នុងទូរស័ព្ទរបស់គាត់សិន។

សូមរង់ចាំអានវគ្គបន្ត
ឈាមខ្មែរ
Thursday, May 10, 2012
បទចម្រៀងសម័យដើមដែលខ្ញុំចូលចិត្តស្តាប់ នឹង ពេញចិត្តបំផុត
ស្ទើរតែគ្រប់ពេលដែលខ្ញុំចាប់ផ្តើមច្រៀងខារ៉ាអូខេ ខ្ញុំតែងតែច្រៀងបទនេះមុនគេ! និយាយរាងអួតបន្តិចចុះ! ខ្ញុំច្រៀងបទនេះពិរោះគ្រាន់បើ ពីព្រោះសម្លេងរបស់ខ្ញុំហាក់ដូចជាស៊ីសមគ្នានឹងបទមួយនេះណាស់!
ហិ ហិ ហិ!!!!
"សោភានីមាសបង" ពិតជាបទចម្រៀងដែលតែងតែធ្វើឲ្យខ្ញុំស្ទើរតែស្រក់ទឹកភ្នែកគ្រប់ពេលដែលខ្ញុំស្តាប់ ពីព្រោះខ្ញុំនឹកអាណិតតួអង្គប្រុសជាពន់ពេក!
Wednesday, May 9, 2012
ប្រលោមលោករឿង
សួស្តីប្រិយមិត្តអ្នកអានជាទីមេត្រី!
ជាបឋមខ្ញុំសូមទោសទុកជាមុន រាល់កំហុសខុសឆ្គងដោយអចេតនាផ្នែកអក្ខរាវិរុទ្ធនៃខេមរៈភាសា ជាពិសេសខ្លឹមសារ អត្ថន័យ អត្ថរូប និងអត្ថរស ដែលមាននៅក្នុងប្រលោមលោកដ៏ថ្មីសន្លាងមួយនេះ។ ខ្ញុំមិនមែនជាកវីឬអ្នកនិពន្ធអាជីពឡើយ។ ការតែងនិពន្ធគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ក្នុងពេលទំនេរពីការងារតែប៉ុណ្ណោះ ហើយនេះជាស្នាដៃទី២របស់ខ្ញុំផ្នែកប្រលោមលោក បន្ទាប់ពីប្រលោមលោកខ្នាតខ្លីមួយ "រឿង រាត្រីពណ៌ក្រហម"។
គ្រប់ឈុតឆាក ខ្លឹមសារ អត្ថន័យ ទីកន្លែង នាមតួអង្គ គឺបង្កើតឡើងទៅតាមការស្រមើស្រមៃរបស់
ខ្ញុំតែប៉ុណ្ណោះ! អត្ថន័យក្នុងប្រលោមលោកនេះ ពុំមានចេតនាបង្ហាញពីរឿងរ៉ាវ នៃជីវិតរបស់បុគ្គលណាម្នាក់ឡើយ ហើយបើមានឈ្មោះ ឬផ្នែកណាមួយនៃប្រលោមលោកនេះ មានភាពដូច ឬស្រដៀងទៅនឹងបុគ្គលណាមួយ ទាំងនោះគ្រាន់តែការចៃដន្យប៉ុណ្ណោះ!
ខ្ញុំដែលជាអ្នកសរសេររឿងនេះ សូមធានាអះអាងថា វាគឺជាប្រលោមលោកដែលប្រសូត្រឡើងចេញពីគំនិត និងវិចារណញ្ញាណរបស់ខ្ញុំដ៏ពិតប្រាកដ ដោយពុំបានលួចចម្លង យកលំនាំ បកប្រែ កែសម្រួល ពីស្នាដៃរបស់នរណាម្នាក់សោះឡើយ។
ខ្ញុំពេញចិត្តទទួលយកជានិច្ចរាល់ការរិះគន់ កែលម្អ ពីប្រិយមិត្តអ្នកអានទាំងអស់។
ឈាមខ្មែរ
ម្ចាស់កែវភ្នែក
១
ការងារថ្មី
ស្ថិតក្រោមកំដៅថ្ងៃដ៏ស្ងួតហែង ស្ងប់ខ្យល់ សូម្បីតែស្លឹកឈើក៏មិនកំរើកផង មានតែម៉ូតូ និងរថយន្ត រត់បញ្រា្ចសទិសគ្នាទៅមក បញ្ចេញសំលេងឡើងទ្រហ៊ឹង លាយឡំសំលេងស៊ីផ្លេមិនដាច់សូរ យុវជន ម្នាក់អាយុប្រហែល ២៥ឆ្នាំ មានទឹកមុខហត់នឿយ ញើសជោគពេញខ្លួន ស្ថិតក្នុងសម្លៀកបំពាក់ជា និស្សិត កំពុងបណ្តើរម៉ូតូ ដើរយ៉ាងញាប់ជើងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតមកលិច ឆ្ពោះទៅកាន់សាលារៀនរបស់គេ។
-"ម៉េចហើយអាអូន បណ្តើរទៅហើយម៉ូតូ? អូហ៎....បែកកង់....ប្រឡងផង....ដូចគេទើបតែចូលទេ
អាអូនស្រូតតិចទៅ!" អ៊ុំប្រុសម្នាក់ដែលជាអ្នកទទួលខុសត្រូវថែរក្សាកង់ម៉ូតូក្នុងបរិវេណសាលា ស្រែកសួរយុវកម្លោះយើងពីចម្ងាយ។ ដោយមិនបានត្រៀមចំលើយទុកជាមុន ណាមួយដោយសារ ហត់នឿយនិងប្រញាប់រួសរាន់ទៅប្រឡងផង យុវជនយើងមិនបានឆ្លើយតបឡើយ គេគ្រាន់តែ ញញឹមដោយសម្លឹងនាឡិកាដែលពាក់នៅលើដៃរបស់គេនិងទទួលយកសំបុត្រផ្ញើម៉ូតូ ខណៈ
អ៊ុំប្រុសម្នាក់នោះចាប់បណ្តើរម៉ូតូរបស់យុវជនយើងយកទៅទុក។ កម្លោះយើងដើរផងរត់ផងសំដៅ
ទៅថ្នាក់រៀន ហើយមើលនាឡិកា ឃើញថាយឺត៩នាទីហើយ។
-"Hi! You have been late, Norak!" លោកគ្រូអនុរក្សម្នាក់ដែលឈរនៅខាងក្រៅមាត់ទ្វាបន្ទប់ប្រឡង សួរយុវកម្លោះយើងព្រមទាំងឆ្លៀតមើលនាឡិការបស់គាត់បណ្តើរ។ នរៈលើកដៃសំពះលោកគ្រូព្រមទាំង ឆ្លើយប្រាប់ពីមូលហេតុដែលខ្លួនមកយឺត។
-"I'm sorry for being late, teacher! My motorbike's had a flat tyre and
I had to walk it from The Pediatric Hospital." នរៈនិយាយសុំទោសយ៉ាងសុភាពទៅ
កាន់លោកគ្រូដោយប្រាប់ថាម៉ូតូរបស់គេ បែកកង់ហើយគេត្រូវបណ្តើរវាតាំងពីមន្ទីពេទ្យកុមារ
មកម្លេះ។ លោកគ្រូអនុរក្សញញឹមទទួលការដោះសាររបស់កម្លោះយើង ហើយតបថាមិនជាថ្វីទេ ការប្រឡងទើបតែចាប់ផ្តើមប៉ុណ្ណោះ។
-"That's alright! We've just started!"
អង្គុយលើបង់ថ្មមួយក្រោមដើមឈើដែលមានម្លប់យ៉ាងត្រជាក់ល្ហឹម វាយោបក់មកល្ហើយត្រសៀកៗ នរៈកំពុងអានសៀវភៅវេយ្យាករណ៍ភាសាអង់គ្លេសយ៉ាងយកចិត្តទុកដាក់ ជាការរម្លឹកឡើងវិញខ្លះៗ មុនការប្រឡងម៉ោងទីពីរឈានចូលមកដល់។ សម្លេងដ៏ស្រួយស្រទន់មួយបង្ហើរចេញពីក្រោយខ្នង
នរៈធ្វើឲ្យគេភ្ញាក់កន្ត្រាក់អារម្មណ៍ចេញពីភាពជក់ស្លុងលើមេរៀន។
-"បងហេតុអីក៏មកយឺតមេ្លះថ្ងៃនេះ ដឹងថាជាថ្ងៃប្រឡងដែរ?" នរៈបិទសៀវភៅកាន់ជាប់នៅដៃខាង ស្តាំ ហើយក្រោកឈរបែរទៅរកម្ចាស់សម្លេងទាំងញញឹមពព្រាយនិងសុភាពរាបសា។
-"ដោយសារតែម៉ូតូបែកកង់ហ្នឹងណា៎ បានជាមកយឺត! ហើយចុះអូនធ្វើបានចប់សព្វគ្រប់ទេ?" នរៈតបសម្តីទៅកាន់ស្រស់ស្រីដោយទឹកមុខស្រស់ស្រាយថែមទាំងសួរអំពីការប្រឡងដែលទើបតែ បញ្ចប់ម៉ោងទីមួយមុននេះបន្តិច។
-"Well, everything's been completely done!" ឆោមឆវីឆ្លើយតបទៅកាន់អ្នកកម្លោះយើងដោយបញ្ជាក់ ថាអ្វីៗគ្រប់យ៉ាងធ្វើហើយទាំងអស់។ ពួកគេអង្គុយជជែកគ្នារំលឹកមេរៀនខ្លះៗសម្រាប់ការប្រឡងក្នុង ម៉ោងក្រោយនេះទៀតប្រកបដោយភាពថ្លៃថ្នូរនិងស្និទស្នាលក្នុងលក្ខណៈមិត្តរួមថ្នាក់ជាមួយគ្នា។
រចនាជានារីមានសម្រស់ផូរផង់ សំបុរសរបៀបកូនកាត់ចិន កំពស់សមល្មម ភ្នែករាងតូចតឹងបន្តិច តែច្រមុះស្រូចលក្ខណៈនារីអាស៊ី មានភាពវាងវៃ ស្វាហាប់ រួសរាយ ចរិតថ្លៃថ្នូរ និងចិត្តល្អទៀតផង។ នាងជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ នៃគ្រួសារមួយដែលជាអ្នកជំនួញនិង មន្ត្រី រាជការ។ អាចនិយាយបានថា នាងគឺជាកូនស្រីអ្នកមានក្នុងត្រកូលអភិជនមួយក្នុងរាជធានីភ្នំពេញ។
រចនានិងនរៈសុទ្ធតែជានិសិត្សឆ្នាំទី៣ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសកលវិទ្យាល័យជាមួយគ្នា។ ពួកគេបានចាប់ផ្តើមស្គាល់គ្នាតាំងពីឆ្នាំទី១មកម្លេះ ហើយចំណងមិត្តភាពរបស់ពួកគេទាំងពីរក៏លើស ពីភាពជាមិត្តរួមថ្នាក់ផងដែរ តែពួកគេតែងតែគោរពឲ្យតំលៃគ្នាទៅវិញទៅមក ហើយក៏មិនដែលប្រព្រឹត្តអ្វីឲ្យខុសជ្រុលជ្រួសពីគន្លងប្រពៃណីខ្មែរយើងឡើយ។ ថ្វីត្បិតតែរចនាជាកូន អ្នកមានមន្រ្តីធំមែន តែនាងពុំដែលមានភាពក្រអឺតក្រទម អួតអាង ឆ្មើងឆ្មៃ វាយឬកឡើយ។ ផ្ទុយទៅវិញ នាងមានចរិតសុភាព ថ្លៃថ្នូរ ចិត្តល្អដែលជានិស្ស័យធម្មជាតិរបស់នាងតាំងពីកំណើតនិង គួបផ្សំនឹងចំណេះដឹងដ៏ជ្រៅជ្រះរបស់នាងផង។ មិត្តរួមថ្នាក់ទាំងអស់គោរព រាប់អាន នឹងកោតសរសើ នាងជានិច្ច។ ជារឿយៗ នាងតែងតែចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការទិញសៀវភៅ និងសម្ភារៈសិក្សា ផ្សេងៗជូនមិត្តណាដែលមានការខ្វះខាត ហើយនាងពុំដែលគិតពីគុណស្រ័យឬសំណងអ្វីឡើយ។ ហើយអ្វីដែលកាន់តែល្អជាងនេះទៀតនោះ រចនាគឺជាបុគ្គលិកស្ម័គ្រចិត្ត ធ្វើការឲ្យអង្គការជួយកុមារកំព្រា និងជនក្រីក្រមួយដោយពុំទទួលកំរ៉ៃអ្វីទាំងអស់។
បើនិយាយពីឪពុកម្តាយរបស់នាងវិញ ពួកគាត់គឺជាអ្នកមានគុណពោរពេញដោយព្រហ្មវិហារធម៌ ចំពោះកូនគ្រប់ៗរូប។ ពួកគាត់ក៏មានចរិតនិស្ស័យដូចរចនាដែរ។ លោកស្រីដួង រាជនី និងលោកចន្ទ ចំណាប់ មានកូនតែបីនាក់ប៉ុណ្ណោះ គឺស្រីពីរ និងប្រុសមួយ ហើយរចនាជាកូនស្រីបងគេ។ លោកទាំងពីរតែងតែធ្វើបុណ្យដាក់ទានដល់ជនក្រីក្រ ឧបត្ថមថវិកា គ្រឿងបរិភោគ និងសម្ភារៈ
ប្រើប្រាស់ផ្សេងៗជូនដល់អង្គការ សមាគមសប្បុរសធម៌ និងគ្រួសារក្រីក្រនានាពុំសូវដាច់ឡើយ។ ទាំងម្តាយ ទាំងឪពុករបស់រចនាសុទ្ធតែជាអ្នកជំនួញ ដែលមានភាពវៃឆ្លាត ចំណេះដឹងខ្ពង់ខ្ពស់ខាង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពួកគាត់ក៏ជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលដោយកាន់មុខតំណែងគួរសមផងដែរ។
រីឯនរៈវិញ គេនិងក្រុមគ្រួសាររបស់គេមិនមែនជាអ្នកភ្នំពេញឡើយ។ នរៈមានស្រុកកំណើត នៅឯខែត្រកំពង់ស្ពឺ ហើយក៏ធំដឹងក្តីនៅទីនោះដែរ។ ពួកគេបានផ្លាស់មករស់នៅក្នុងរាជធានីភ្នំពេញ បានជិត៦ឆ្នាំហើយ។ កាលពីនៅឯខែត្រកំពុងស្ពឺ នរៈនិងក្រុមគ្រួសារជាអ្នកប្រកបរបរកសិកម្ម ធ្វើស្រែ ចំការ ហើយគ្រួសារនរៈមានដីស្រែត្រឹមតែជាងមួយហិកតាប៉ុណ្ណោះ។ របរធ្វើស្រែចំការរបស់ពួកគេតែមួយមុខ មិនអាចឲ្យជីវភាពរស់នៅបានធូរធារឡើយ ទោះបីគ្រួសារនរៈមានតែសមាជិកបួននាក់ក៏ដោយ។ កាលណោះនរៈត្រូវជួយការងារឪពុកម្តាយតាំងពីគេមានអាយុ១០ឆ្នាំម្លេះ តែនរៈមិនដែលចោលការសិក្សាឡើយ ជាពិសេសឪពុកម្តាយនរៈតែងតែជួយជ្រោមជ្រែង ជំរុញកូនៗ ឲ្យខិតខំរៀនសូត្របានចេះដឹងជ្រៅជ្រះ ទោះជាលោកទាំងពីរត្រូវទទួលការលំបាកសព្វបែបយ៉ាងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារក៏ដោយ។
នៅពេលនរៈប្រលងបាក់ឌុបជាប់ក្នុងឆ្នាំ២០០៤ ឪពុកម្តាយនរៈពុំទាន់មានលទ្ធភាពឲ្យនរៈបន្តការ
សិក្សាថ្នាក់មហាវិទ្យាល័យភ្លាមឡើយ ហើយពេលនោះនរៈត្រូវបង្ខំចិត្តដាក់ពាក្យចូលបំរើការងារជា
សន្តិសុខឯកជនឲ្យក្រុមហ៊ុនមួយក្នុងទីរួមខេត្តកំពង់ស្ពឺដោយទទួលប្រាក់បៀវត្សមិនដល់មួយរយដុល្លាផង
ក្នុងមួយខែ។ ប៉ុន្តែបា្រក់នោះក៏អាចជួយសម្រាលបន្ទុកការខ្វះខាតគ្រួសារបានមួយចំនួនធំដែរ!
លទ្ធផលប្រឡងឆមាសលើកទីមួយបានបង្ហាញថា នរៈនិងរចនាសុទ្ធតែទទួលបានលទ្ធផលល្អដូចគ្នា។ ថ្ងៃអាទិត្យនេះចំថ្ងៃដាច់ខែ នរៈត្រូវទៅធ្វើការមុនមួយម៉ោងដើម្បីចូលរួមប្រជុំប្រចាំខែនៅឯកន្លែងធ្វើការ នឹងបើកប្រាក់ខែ។ នរៈមានតួនាទីជាអ្នកគិតលុយក្នុងក្លឹបកម្សាន្តមួយ។ គេទទួលបានប្រាក់ខែ១៣០ដុល្លាប៉ុណ្ណោះក្នុង មួយខែ រួមផ្សំប្រាក់ធិប (Tip មានន័យថា លុយដែលភ្ញៀវអោយដល់បុគ្គលិកទុកជាការតបស្នងនូវការបំរើរបស់បុគ្គលិកដល់ពួកគេ ដែលភាសាខ្មែរយើងតែងហៅ លុយធិប ឬទឹកតែ)។ តាមពិតនរៈពុំសូវពេញចិត្តការងារនេះប៉ុន្មានទេ តែដោយសារមានពេលវេលាអំណោយ ផលដល់ការសិក្សាររបស់គេនៅឯសាកលវិទ្យាល័យ និងចំណូលបានគួរសមផង ទើបគេសម្រេចចិត្តធ្វើការនៅទីនោះជាបណ្តោះអាសន្នសិនទៅ។

-".............. ដូចេ្នះចាប់ពីស្អែកទៅនរៈត្រូវផ្លាស់ទៅធ្វើជាជំនួយការផ្ទាល់របស់ខ្ញុំនៅក្នុងOffice ហើយតំណែងចាស់របស់នរៈនឹងមានអ្នកថ្មីមកជំនួសក្នុងយប់នេះតែម្តង ហើយនរៈត្រូវជួយ ណែនាំ បង្ហាត់បង្ហាញអ្នកថ្មីខ្លះៗផងដើម្បីឲ្យគេយល់សិនដែរ។" លោកតារា ដែលជា Manager (អ្នកគ្រប់គ្រងបុគ្គលិក)នៅក្នុងក្លឹបដឹកនាំការប្រជុំនេះ។ មកដល់ចំនុចនេះកម្លោះនរៈមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំងពីព្រោះអ្នកកម្លោះយើងពិតជាមិនបានដឹងជាមុនសោះថាលោកតារាតំឡើងតំណែងរបស់គេ ដោយមិនបានឲ្យរូបគេនិងអ្នករាល់គ្នាបានដឹងជាមុន។ តាមពិតលោកតារាមានបំណងយកនរៈធ្វើជា ជំនួយការរបស់គាត់យូរមកហើយ តែលោកខ្លាចមានការជំទាស់ពីបុគ្គលិកផ្សេងៗទៀត ពីព្រោះនរៈទើបតែចូលមកធ្វើការនៅទីនេះបានប៉ុន្មានខែប៉ុណ្ណោះ ម្យ៉ាងវិញទៀតលោកតារាក៏ទើប តែទទួលបានការយល់ព្រមពីថៅកែធំនៅសង្ហិបុរីផងដែរ។ លោកតារាជ្រើសរើសយកនរៈ ព្រោះនរៈ យល់ដឹងភាសាអង់គ្លេសបានល្អ អាចទំនាក់ទំនងជាភាសានេះជាមួយថៅកែធំបាន និងមានអត្តចរិត គួរឲ្យទុកចិត្តទៀតផង។
ពោលពីបុរសសង្ហានរៈយើងវិញ គេសប្បាយនឹងពេញចិត្តតំណែងថ្មីនេះណាស់ ពីព្រោះគេនឹងត្រូវនៅក្នុង Office ឆ្ងាយពីភាពអ៊ូអរ ជាពិសេសផ្សែងបារីដែលបុរសយើងមិនចូលចិត្ត ទាល់តែសោះ។ អរផង ភ័យផង និយាយលាយឡំដោយក្តីរំភើប បន្ទាប់ពីលោកតារាអនុញ្ញាតិឲ្យមាន ការបញ្ចេញយោបល់ម្នាក់ម្តង។
-"ខ្ញុំ....សូមអរគុណបងតារា......នឹងសូមអរគុណ....ហ្អឺ...មិត្តរួមការងារទាំងអស់ ដែលគាំទ្រ នឹងលើក ទឹកចិត្តដល់រូបខ្ញុំ ហើយខ្ញុំនឹងខិតខំបន្ថែមទៀតក្នុងការរួមសហការការងារជាមួយមិត្តរួមការងារទាំង អស់ដើម្បីឲ្យក្លឹបយើងកាន់តែមានអតិថិជនច្រើននឹងរីកចំរើនទៅមុខទៀត។" សម្លេងទះដៃអបអរសាទលាន់ឭប្រាវៗជាមួយស្នាមញញឹមពេញចិត្តពីបុគ្គលិកទាំងអស់ចំពោះនរៈ។ មិត្តរួមការងារទាំងអស់គោរពស្រឡាញ់ រាប់អាននរៈគ្រប់ៗគ្នា ពីព្រោះនរៈមានចរិតរួសរាយ នឹងចេះយល់អាធ្យាស័្រយចំពោះមិត្តរួមការងារទាំងអស់។ រីឯលោកតារាវិញក៏សប្បាយចិត្តណាស់ ដែរ ដែលនរៈពេញចិត្តមុខតំណែងថ្មីដែលគាត់ប្រគល់ឲ្យ នឹងគិតថានឹងបានធូរដៃធូរជើងច្រើនពេល បាននរៈជួយសម្រាល។
យប់នេះក៏ដូចជាយប់សព្វដងដែរ នរៈចេញពីធ្វើការមកដល់ផ្ទះវិញនៅម៉ោងប្រហែល៣ទៀបភ្លឺ ហើយ ម្តាយរបស់គេតែងតែអង្គុយរង់ចាំផ្លូវកូនប្រុសរបស់គាត់ជានិច្ច។ មិនទាន់ទាំងដាក់ចន្ទុលម៉ូតូស្រួលបួលផង កម្លោះនរៈវាចាទៅកាន់អ្នកមានគុណរបស់ខ្លួនទាំងអាការៈសប្បាយជាពន់ពេក។
-"ម៉ែ....ខ្ញុំបានផ្លាស់មុខតំណែងហើយ និងប្រាក់ខែក៏បានច្រើនជាងមុនដែរ។"
-"ហ្អ៎! ..បើអញ្ចឹងកូនទៅធ្វើអីវិញទៅ ហើយនៅកន្លែងណាដែរកូន?" ម្តាយនរៈសួរក្នុងភាពភ្ញាក់ផ្អើលដោយគាត់ពុំបានដឹងពីស្ថានការណ៍ពិតប្រាកដ។
-"ខ្ញុំនៅធ្វើការកន្លែងដដែលហ្នឹងណា៎ម៉ែ... គ្រាន់តែខ្ញុំឈប់ធ្វើជាអ្នកគិតលុយទៀតហើយ ព្រោះបងតារាឲ្យខ្ញុំធ្វើជាជំនួយការផ្ទាល់របស់គាត់វិញ។"
-"ហ៊ឹ! បើអញ្ចឹងនៅកន្លែងដដែលទេ......វាក៏ល្អម្យ៉ាងដែរកូន! តែដូចម៉ែធ្លាប់បា្រប់កូនហើយ ម៉ែមិនចង់ឲ្យកូនឯងធ្វើការពេលយប់សោះ ជាពិសេសកូនជិះម៉ូតូតាំងពីកន្លែងធ្វើការរហូតដល់ផ្ទះ យប់ៗដូចេ្នះ ម៉ែតែងតែនឹកភ័យព្រួយបារម្ភពីសុវត្តិភាពកូនខ្លាំងណាស់! បើអាចរកការងារពេលថ្ងៃធ្វើបាន កូនគួរតែឈប់ធ្វើការពេលយប់ទៅហ្អី....កូន?" នេះជាលើកទីរាប់ ភ្លេចហើយដែលម្តាយនរៈដាស់តឿន នឹងទទូចឲ្យកូនកម្លោះតែមួយរបស់គាត់ ឈប់ធ្វើការពេលយប់ ពីព្រោះគាត់ខ្លាចមានរឿងរ៉ាវ ឬគ្រោះថ្នាក់អកុសលជាយថាហេតុណាមួយកើតឡើងចំពោះកូនគាត់ ជាពិសេសអំពើប្លន់ បាញ់ប្រហារ សម្លាប់មនុស្សស្រស់ៗ ពីពពួកសង្គមងងិតដែលបានបាញ់សម្លាប់មនុស្ស ប្លន់យកម៉ូតូ ឬសម្ភារៈមានតម្លៃផ្សេងៗ
ពីជនស្លូតត្រង់ដោយមិនរើសមុខសោះឡើយ។
-"ខ្ញុំក៏មានក្តីបារម្ហនឹងតែងតែប្រុងប្រយ័ត្នដែរម៉ែ.....ហើយខ្ញុំក៏ចង់ផ្លាស់ប្តូរការងារដែរ ប៉ុន្តែជាទូទៅការងារពេលថ្ងៃតម្រូវឲ្យយើងធ្វើការពេញមួយថ្ងៃ.....ឯខ្ញុំត្រូវរៀនពេលរសៀល ពីព្រោះនៅសាលារបស់ខ្ញុំរៀននោះមិនអនុញ្ញាតឲ្យសិស្សផ្លាស់ប្តូរវេនរៀនស្រេចតែចិត្តឡើយ។" នរៈឆ្លើយតបទៅកាន់អ្នកមានគុណបណ្តើរ ស្រាយថង់នំបុ័ងសាច់ និងទឹកក្រឡុកបណ្តើរ ដែលជារើយៗកម្លោះនរៈទិញអាហារទាំងនេះពីកន្លែងមួយតាមបណ្តោយមហាវិថីព្រះមុនីវង្ស នៅម្តុំអតីតពេទ្យចិន យកមកផ្ញើអ្នកផ្ទះជានិច្ច។
-"តែកូនអាចធ្វើជាគ្រូបង្រៀនដូចមុនទៅ.....រកបង្រៀននៅសាលាណាដែលអាចឲ្យកូនបង្រៀនបានដោយ
មិនជាន់ម៉ោងកូនរៀនណា៎!"
-"ខ្ញុំក៏គិតឃើញដូចេ្នះដែរ តែខ្ញុំគិតចាំរៀនឲ្យចប់ចុងចប់ដើមសិន ពីព្រោះ.....!"
-" រួចចុះកូនឯងរៀនចប់អង្កាលទៅ?" ម្តាយនរៈនិយាយកាត់សម្តីកូន។
-"នៅតែមួយឆ្នាំទៀតទេម៉ែ.....ហើយពេលដែលខ្ញុំរៀនចប់បានសញ្ញាប័ត្រ វាក៏រឹតតែងាយស្រួលស្វែងរកការងារផងដែរ។"
-"ហ៊ឹ.....ម៉ែចេះតែបារម្ហ.....ការដែលកូនធ្វើដំណើរពេលព្រលប់យប់ជ្រៅយ៉ាងនេះ.....ម្យ៉ាងទៀតកូនក៏ពុំបានគេងគ្រប់គ្រាន់.....!"
-"កុំព្រួយបារម្ហពេកម៉ែ.....ខ្ញុំចេះប្រយ័ត្នប្រយែងហើយ.....ម៉ែពិសាសិនទៅ នឹងអាលចូលសំរានវិញ។ ម៉ែ.....នេះជាប្រាក់ខែរបស់ខ្ញុំ.....ខែនេះគេចែកលុយធិបបានរាងគួរសម ហើយចាប់ពីខែក្រោយទៅប្រាក់ខែខ្ញុំក៏ឡើងដែរ តែខ្ញុំមិនទាន់ដឹងថានឹងបានប៉ុន្មានទេ.....ម៉ែ!" នរៈរូតកាបូបស្ពាយយកស្រោមសំបុត្រដែលប្រាក់ខែរបស់គេនៅក្នុងនោះ ហុយឲ្យអ្នកម្តាយ ដែលនេះជាទង្វើកម្លោះយើងធ្វើគ្រប់ពេលដែលនាយយើងបើកប្រាក់ខែ។ បឺតទឹកក្រឡុកបណ្តើរ ដៃទទួលយកប្រាក់ពីកូនបណ្តើរ ម្តាយនរៈតបទៅកាន់កូនដោយសំឡេងគ្រលៗ ពីព្រោះទឹកក្រឡុកខ្លះស្ថិតនៅក្នុងមាត់របស់គាត់នៅឡើយ។
-"ពីរបីថ្ងៃមុន នារីប្រាប់ម៉ែថា ត្រូវដល់ថ្ងៃបង់ថ្លៃសាលាទៀតហើយ .....ម៉ែគិតថានឹងយកលុយនេះទៅបង្គ្រប់ បង់ឲ្យវាឲ្យហើយតែម្តងទៅ។ រួចចុះកូនមិនយកខ្លះទុកចាយទេហ្អី?"
-"មិនអីទេម៉ែ.....ខ្ញុំនៅមានខ្លះទុកគ្រាន់ចាយហើយ.....ហើយពេលដែលខ្ញុំអត់លុយក៏គង់តែមករកម៉ែ
តែដដែលហ្នឹង!" នរៈនិយាយទាំងសើចរលាក់តិចៗ។
-"ស្រេចតែចិត្តកូនចុះអ៊ីចឹង!"

សូមរក្សាសិទ្ធិគ្រប់យ៉ាង
ឈាមខ្មែរ
Tuesday, April 17, 2012
ជនល្បីៗមួយចំនួនដែលធ្លាប់បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា
Angelina Jolie
សិល្បៈការិនីហូលីវូដដ៏ល្បីរូបនេះបានមកកាន់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ក្នុងពេលថត ភាពយន្តរឿង Tomb Raider។ ពេលនោះហើយដែលធ្វើឲ្យនាងដក់ចិត្តជាប់អារម្មណ៍ ស្រឡាញ់មាតុភូមិ កម្ពុជា នឹងបានទទួលចិញ្ចឹមកុមារាខែ្មរមួយរូបឈ្មោះ Maddox (ឈ្មោះដែលនាងដាក់ឲ្យ) ក្នុងឆ្នាំ២០០២ ថែមទាំងបង្កើតគំរោងមួយឈ្មោះ Maddox Jolie Project ក្នុងឆ្នាំ២០០៣ ដោយក្រោយមកត្រូវបានប្តូរទៅ ជា មូលនិធិ ម៉ាដុកស៍ ជូលី ភិត (Maddox Jolie-Pitt Foundation) ក្នុងឆ្នាំ២០០៧។ មូលនិធិនេះបង្កើតឡើងក្នុង គោលបំណងជួយដល់ជនក្រីក្រ ការពារធនធានធម្មជាតិ នឹងអភិរក្សសត្វព្រៃ នៅក្នុងខេត្របាត់ដំបង។
ជូលី និង ម៉ាដុកស៍ (កូនខ្មែរ)
Jackie Chan
ពុំមានខ្សែភាពយន្តណាមួយដែលលោកបានសម្តែង ឬថតក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែតារាចិន និងហូលីវូដដែលពូកែខាងក្បាច់គុណគុងហ្វូនិងតៃជិរូបនេះធ្លាប់បានមកកាន់ប្រទេសកម្ពុជាបីដងរួច មកហើយដោយដំណើរទស្សនកិច្ចចុងក្រោយរបស់លោកគឺកាលពីឆ្នាំ២០០៩ក្នុងនាមជាឯកអគ្គរដ្ឋទូត
សុច្ឆនទៈរបស់UNICEF។
ជាទូទៅទស្សនិកជន ខ្មែរនិយមហៅឈ្មោះគាត់ថា ឈិន ឡុង។ លោកឈិន ឡុង មានក្តីរំភើប សប្បាយរីករាយក្រៃលែង នឹងកោតសសើរចំពោះទឹកចិត្តប្រជាជនខ្មែរដែលបានគាំទ្រនឹងស្វាគមន៍
រូបលោកយ៉ាងកក់ក្តៅរាក់ទាក់ កំឡុងពេលលោកមកបំពេញទស្សកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា
នាពេលកន្លងមក។លោកធ្លាប់បាននិយាយថាលោកកំពុងមានគំរោងថតខ្សែភាពយន្តមួយក្នុងកម្ពុជាផងដែរ។

លោកឈិន ឡុង (Jackie Chan) ឆ្លើយតបទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបសំដែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០០៤
ប្រភរូបភាពពី (AP Photo/Isabelle Lesser)
លោកឈិន ឡុង កំពុងបំពេញទស្សនកិច្ចក្នុងមជ្ឈមណ្ឌលបោសសំអាតមីនក្នុងខេត្រសៀមរាប
កាលពីថ្ងៃអង្គារ៍ ទី២៧ ខែមេសា ឆ្នាំ២០០៤
ប្រភរូបភាពពី (AP Photo/Isabelle Lesser)
Queen Sofia of Spain
ព្រះមហាក្សត្រីយានីអេស្ប៉ាញ សូហ្វីយ៉ា បានមកបំពេញព្រះរាជកិច្ចផ្លូវរដ្ឋ តបតាមព្រះរាជអញ្ជើញ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហ មុនី កាលពីខែគុម្ហះ ឆ្នាំ២០០៨។ ព្រះរាជទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែគុម្ហះ ឆ្នាំ២០០៨។
ព្រះរាជទស្សនកិច្ច របស់ព្រះអង្គ គឺ ក្នុងគោលបំណងរឹត ចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងព្រះរាជដំណើរទស្សកិច្ចនោះ ព្រះអង្គ បានយាងទស្សនាប្រាសាទអង្គរវត្ត ភូមិជនបទមួយចំនួនក្នុងខេត្តបាត់ដំបង និងចំការមីនរបស់ មជ្ឈមណ្ឌលបោសសំអាតមីន CMAC ផងដែរ។
ព្រះមហាក្សត្រីយានី សូហ្វីយ៉ា ក្នុងពេលមកបំពេញព្រះរាជទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក
ប្រភពរូបភាពពី Internet
ព្រះមហាក្សត្រីយានី សូហ្វីយ៉ា កំពុងទតសកម្មភាពនានា ក្នុងមជ្ឈមណ្ឌលបោសសំអាតមីន CMAC
ប្រភពរូបភាពពី Internet
ព្រះមហាក្សត្រីយានី សូហ្វីយ៉ា និងឧបនាយករដ្ឋមន្រ្តី គង់ សំអុល ស្ថិតក្នុងភូមិមួយ នៃខេត្តសៀមរាប
ប្រភពរូបភាពពី (AP Photo/Heng Sinith)
Ricky Martin
តារាចំរៀងប៉ុបអាមេរិកឡាទីនរូបនេះបានមកបំពេញទស្សនកិច្ចក្នុងដែនដីសុវណ្ណភូមិកម្ពុជាកាលពី កំឡុងខែមិនា ឆ្នាំ២០០៨។ លោក Ricky Martin បានមកប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងការជួយដូរមនុស្សក្នុងប្រទេសកម្ពុជា។ លោកបានជួបជាមួយជនរងគ្រោះជាច្រើន ក្នុងខេត្រសៀមរាប។
លោកRicky Martin (គាត់ជាជនជាតិPuerto Rico, រូបខាងស្តាំ) កំពុងសួរសុខទុក្ខជនរងគ្រោះក្នុងមជ្ឈមណ្ឌលមួយនៅក្នុងខេត្រសៀមរាប
កាលពីថ្ងៃ២៩ ខែមិនា ឆ្នាំ២០០៨
ប្រភពរូបភាពពី (AP Photo/Heng Sinith)
ប្រភពរូបភាពពី http://www.hindustantimes.com
Hillary Clinton
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រីហ៊ីល ឡារីគ្លីនតុនបានមកបំពេញទស្សនកិច្ចក្នុង ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០ តបតាមការអញ្ជើញរបស់ភាគីកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោកស្រីគ្លីនតុន ក្នុងគោលបំណងរឹតចំណងសហប្រតិបត្តិការទ្វេភាគីរវាង ប្រទេសទាំងពីរ នឹងពិភាក្សាការងារមួយចំនួនដែលទាក់ទងការសុំលប់បំណុលដែលកម្ពុជាជំពាក់ កាលពីជំនាន់លន់ ណុល។ ប្រាក់បំណុលកម្ពុជា ជំពាក់អាមេរិកនោះត្រូវបានគេដឹងថា
មានប្រមាណ៣០០លានដុល្លារ ដែលរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់
ណុល បានខ្ចីមកប្រើប្រាស់ក្នុងសង្គ្រាមនាដើម
ទសវត្សទី៧០។
ទសវត្សទី៧០។
លោកស្រីកំពុងជួបសម្តែងការសួរសុខទុក្ខជនរងគ្រោះពីការជួញដូរ និងរំលោភបំពានផ្លូវភេទក្នុងមជ្ឈមណ្ឌលមួយដែលស្ថិតក្នុងខេត្រសៀមរាប
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០
ប្រភពរូបភាពពី (AP Photo/Heng Sinith)
ប្រភពរូបភាពពី (AP Photo/Evan Vucci, Pool)
ប្រភពរូបភាពពី (AP Photo/Evan Vucci, Pool)
ប្រភពរូបភាពពី (AP Photo/Evan Vucci, Pool)
Charlie Chaplin
សាក់ឡូ ជាឈ្មោះដែលប្រិយមិត្រទស្សនិកជនខែ្មរស្គាល់ជាទូទៅ! លោកឆាលី ចាព្លីន ហៅសាក់ ឡូ ធ្លាប់បានមកលេងស្រុកខ្មែរក្នុងឆ្នាំ១៩៣៦។
ភាពយន្តបែបកំប្លែងគរបស់លោកសាក់ ឡូ មានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងទសវត្សរ៍១៩៣០ និង ១៩៤០។
លោកសាក់ ឡូ ក្នុងឈុតមួយក្នុងខ្សែភាពយន្តរបស់លោក រឿង City Lights នា ឆ្នាំ១៩៣១
Jacqueline Kennedy
ដោយសារតែយល់សុបិនឃើញបា្រសាទអង្គរវត្តនាយប់មួយ ទើបបណ្តាលចិត្តលោកស្រីភរិយា លោកប្រធានាធិបតី John F. Kennedy មកទស្សនាព្រះរាជាណាចក្រកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ១៩៦៧។ ដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនោះត្រូវបានទទួលគាវរកិច្ចយ៉ាងកក់ក្តៅបំផុតដោយ សម្តេចព្រះនរោត្តម សីហនុ។
សម្តេចនរោត្តម សីហនុ ទទួលស្វាគមន៍ លោកស្រី នាវិមានរដ្ឋចំការមន (កាលសម័យនោះ)
ប្រភពរូបភាពពី http://www.devata.org
លោកស្រីកំពុងទស្សានាបា្រសាទបាយ័ន នឹងស្តាប់ការរៀបរាប់អំពីប្រវត្តិប្រាសាទ
ដោយបុរាណវិទូឈ្មោះ Bernard Philippe Groslier នាពេលនោះ
ប្រភពរូបភាពពី http://www.devata.org
លោកស្រីកំពុងទទួលទានអាហារពេលល្ងាចជាមួយព្រះអង្គម្ចាស់ នរោត្តម សីហនុ រួមជាមួយព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ និងលោកនាយករដ្ឋមន្រ្តី សឺន សាន (រូបនៅខាងឆ្វេងបំផុត)
ប្រភពរូបភាពពី http://www.devata.org
លោកស្រី Jacqueline Kennedy កំពុងទស្សនាការសម្តែងរបាំរបស់ក្រុមរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង ជាមួយព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សេរីវឌ្ឍនា (រូបអង្គុយកណ្តាល) និងសម្តេចនរោត្តម សីហនុ នាខែវិច្ឆិកា ឆ្នាំ១៩៦៧។
ប្រភពរូបភាពពី http://www.devata.org
សា្រវជ្រាវ នឹង ចងក្រងដោយ ម្ចាស់ប្លក់
Subscribe to:
Posts (Atom)