Friday, May 24, 2013

ស្រី

   "ស្រី" ជាពាក្យមួយព្យាង្គ យ៉ាងសាមញ្ញ ងាយស្រួលចាំ ងាយស្រួលអាន នឹងងាយយល់។ ក៏ប៉ុន្តែវា មានអត្ថន័យផ្សេងៗគ្នារាប់មិនអស់ បើសិនជាអ្នកប្រើប្រាស់ពាក្យនេះផ្សំជាមួយពាក្យដទៃទៀត ឧទាហរណ៍៖ ស្រីសាវ៉ា, ស្រីឆ្នាស់, ស្រីក្បត់, ស្រីខាតលក្ខណ៍, ស្រីឥតមារយាទ, ស្រីសំផឹង, ស្រីគ្រប់លក្ខណ៍, ស្រីរម្យទម, ស្រីបរិសុទ្ធ, ស្រីក្រមុំ ។ល។ រួចចុះពាក្យ "ស្រី" តែមួយព្យាង្គនេះមាន ន័យយ៉ាងណាទៅ? សូមប្រិយមិត្តអ្នកអានចំណាយពេលតែត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអាន ទុកជាការត្រិះរិះពិចារណា និងទុកជាចំណេះដឹងទូទៅមួយផងដែរត្បិតខ្ញុំយល់ថាប្រិយមិត្តអ្នកអានខ្លះពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការបើកសៀវភៅអានទោះជានៅផ្ទះឬកន្លែងធ្វើការក្តី​ ក៏ប៉ុន្តែអ្នក អាចអានតាមប្រព័ន្ធអ៊ិនធើណិតបានយ៉ាងស្រួល។

   នៅក្នុងសៀវភៅវចនានុក្រមសម្តេចសង្ឃជួន ណាត ត្រង់ទំព័រទី១១១៦ និង១១១៧ លោកពន្យល់ថា "ស្រី" ថា្នក់ជានាម  ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្រ្កឹត "ស្រី្ត" គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស និងពី ខ្ទើយ។ លោកបានដាក់ជាកាព្យផង ថា៖
-ស្រីប្រុសទាំងទ្វី     ជាគូមានពី-     បុរាណព្រេងនាយ     ស្រីជាប្រពន្ធ     ប្រុសទោះសម្ទាយ
បណ្ឌិតទាំងឡាយ     ឲ្យឈ្មោះថាប្តី។
-ស្ត្រីនិងបុរស     ក្នុងលោកទាំងអស់     ភរិយាស្វាមី     គឺប្តីប្រពន្ធ     ហ្នឹងឯងលោកស្តី
ជនក្នុងលោកីយ៍     ហៅបានតាមថ្នាក់។
-ប្តីជាអ្នករក     ទ្រព្យធនបានមក     ប្រពន្ធទុកដាក់     ចាស់ទុំបុរាណ     បានពោលបញ្ជាក់
ឲ្យនាងឲ្យអ្នក     ចងចាំគ្រប់ប្រាណ។
-សំណាបយោងដី     រីឯស្រីៗ     យោងប្រុសសាមាន្យ     ទោះមារយាទខ្សោយ     ក៏ដោយបើបាន     ស្រីមានសន្តាន     ខ្ជាប់ខ្ជួនមួនមាំ។
-តែងបានចម្រើន     ទ្រព្យាកើតកើន     ព្រោះស្រីថែទាំ     ចាត់ចែងទុកដាក់     ចេះលាក់សន្សំ
សង្វាតខិតខំ     រក្សាឲ្យគង់។

រួចចុះកំណាព្យដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សារាធិបតី ព្រះបរមកោដ្ឋ
(ព្រះអង្គដួង) មានអត្ថន័យយ៉ាងដូចម្តេចដែរ ទាក់ទងនឹងពាក្យ "ស្រី"? សូមប្រិយមិត្ត អ្នកអានរីករាយដូចតទៅ៖
-នេះនឹងសម្តែង     បរិយាយចារចែង     ដើមបទអដ្ឋា-     
 ហិ ឋានេហិ        សុចរិតា          ឥត្ថីលក្ខណា     
                 មង្គលច្នេះពិត។
-ប្រែថាស្រីជា     កើតកបលក្ខណា     ដោយនូវសុចរិត
  មង្គលប្រាំបី     ឲ្យស្រីពិនិត្យ     ចាំយកជាក្រឹត្យ
               គ្រប់រូបស្រីៗ។
-ដើមបទព័ណ៌នា     លោកថាស្រីជា     សុចរិតភក្តី
 ឫករាបស្រគត់       ផ្គង់ផ្គត់សម្តី     ការកេរ្តិ៍ខ្មាសស្រី
                បរិសុទ្ធមែនមួន។
-លោកថាស្រីត្រង់     កាន់សុចរិតផ្គង់     គំនិតចេះស្ងួន
អស់ទ្រព្យសម្បត្តិ      ប្រយ័ត្នថែធួន     ទុកដាក់ខ្ជាប់ខ្ជួន
                 មិនមានប្រមាទ។
-លោកថាស្រីគាប់     កាន់សុចរិតខ្ជាប់     ឧស្សាហ៍សង្វាត
  ធ្វើការសន្សំ        តឿនខ្ញុំឲ្យឃ្មាត     ឲ្យខ្មីសង្វាត
                មិនមានស្ងៀមដៃ។
-លោកថាស្រីប្រាជ្ញ     សុចរិតអង់អាច     ចេះអធ្យាស្រ័យ
ញាតិព្រៀងទៅមក     រាប់រករួសវៃ        ទោះជនដទៃ
                  ក៏រាប់តាមពិត។
-លោកថាស្រីស្អាត     សុចរិតគ្មានឃ្លាត     មែនមានគំនិត
ចេះរៀបអាហារ        ភ្នាក់ងារស្រីពិត     រណ្តាប់ផ្គាប់ចិត្ត
                   ប្តីគ្រប់វេលា។
-លោកថាស្រីស្មោះ     កាន់សុចរិតឆ្ពោះ     ចាំចិត្តស្នេហា
  តែនឹងអង្គប្តី          ឥតបីរេរា        ស្ម័គ្រស្មោះស្មើជា
                    និត្យនៅរៀបរៀង។
-លោកថាស្រីស្លូត     សុចរិតរហូត     អបអត់ឥតល្អៀង
  តាមពាក្យប្តីផ្តាំ     ចងចាំទុកទៀង   ពោលពាក្យមិនឃ្លៀង
                 មិនឃ្លាតសត្យា។
-លោកថាស្រីស្មើ     សុចរិតស័រពើ     អាចរងធានា
   ទម្ងន់ចិត្តប្តី        ទោះបីទុក្ខា     ខ្សត់ក្រម្តេចម្តា
               អាចទទួលប្រាណ។
-សុចរិតប្រាំបី     ជាមង្គលស្រី     ប្រសើរក្រមាន
អ្វីមកផ្ទឹមផ្ទាល់    ឲ្យដល់នេះបាន   ស្រីណាអាចធ្យាន
              ចិត្តចាំរៀនយក៍។
-ទាំងប្រាំបីច្បាប់     ហៅស្រីមហាគាប់     លោកីយ៍កម្រ
ស្រីកាន់សុចរិត       ប្រព្រឹត្តល្អិតល្អ      ស្រីណាថាក្រ
                  ធ្វើតាមពុំបាន។
-លោកថាស្រីនោះ     ចិត្តអាក្រក់ស្មោះ     ស្អប់ដំបូន្មាន
ផ្សាដោយសារចិត្ត     ទុច្ចរិតសន្តាន       បង្ហិនធនធាន
                 ចើកអាសមាយា។
-ក្តីជួច្រើនកល     ក្រដឹងចេះដល់     លែបខាយពុតវា
បើចិត្តចង់ស្រាប់   ចង់ស្តាប់ហាក់ជា    ងាយដោយសោះសា
               ចេះឯងដឹងឯង។
-ឯត្រង់ច្បាប់ល្អ     តិចទេយល់ក្រ     កម្រក្រៃលែង
ក្រព្រោះមិនចង់     ប្រុងអង្គឲ្យស្តែង   ក្រដោយចិត្តល្បែង
                ចំណង់តណ្ហា។
-អំពើសុចរិត     អធ្យាស្រ័យចិត្ត     សម្អាតឧស្សាហ៍
ស្មើស្មោះស្លូតត្រង់   ផ្គត់ផ្គង់ក្រឹត្យា    ប្រាំបីនេះណា
               សុចរិតប្រាកដ។
-ឯសុចរិតស្រី     ផ្គត់ផ្គង់ស្វាមី     លោកឲ្យអបអត់
ឱនអៀនចិត្តទន់   ចេះគន់បែបបទ   តាមតែចិត្តពត់
              ម្តេចៗតាមបាន។
-មិនមានប្រកែក     មិនមានជជែក     ថាធ្វើមិនបាន
ទោះអៀនអន់អត់    សង្កត់ចិត្តប្រាណ   តាមចិត្តប្តីធ្យាន
                 ម្តេចៗមិនថា។
-ច្បាប់នេះគួរស្រី     នៅនាលោកីយ៍     ផ្ចង់ចិត្តឧស្សាហ៍
កាន់ក្តីសុចរិត        ជាក្រឹត្យថ្លៃថ្លា     ឲ្យខ្ជាប់ជាក់ជា
                 ចរិតសព្វថ្ងៃ។
-កាន់បានដូច្នោះ     នឹងឮកេរ្តិ៍ឈ្មោះ     ប្រសើរពេកក្រៃ
នឹងបានសាន្តសុខ    ចៀសទុក្ខចង្រៃ     ដល់បរលោកថ្លៃ
               សោយសុខសួគ៌សិទ្ធ។
-សំដែងសេចក្តី     ពីមង្គលស្រី     ប្រសើរពេកពិត
គ្រប់ទាំងប្រាំបី     ក្រឹត្យស្រីសុចរិត   ចែងចប់ភាសិត
               តាមព្រះបាលី៕

*****




Tuesday, May 21, 2013

ប្រពន្ធ

ប្រពន្ធជាស្រី          ប្រពន្ធគូប្តី          ប្តីគូប្រពន្ធ
ប្រពន្ធគ្រប់លក្ខណ៍  សាកសមមានមន្ត    ​​    ប្រពន្ធរម្យទម
ប្រពន្ធប្តីល្អ។

ប្រពន្ធ "នាម": ជាប់ចំពាក់, ចំពាក់ឆ្វាក់, ដែលចងរឹតរួត; ចំណងចង់ឆ្វាក់រឹតរួត, ស្ត្រីជាចំណងគូនឹងប្រុស។

កាព្យច្បាប់ស្រី​ ជាព្រះរាជនិពន្ធនៃ ព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សរាធិបតី​ ព្រះបរមកោដ្ឋ (ព្រះអង្គដួង) មានដូចតទៅ៖

មួយសោតព្រះពុទ្ធ          ទេស្នាចំហុត          ថារីភរិយា
មានប្រាំពីរស្មោះ          បួននោះចិត្តជា          បីនោះមោហា
ចិត្តខូចងាយដាយ។

ឯប្រពន្ធជា          ឯកឈ្មោះមាតា-          ភរិយាដូចម្តាយ
ឈឺឆ្អាលកូនខ្លួន     រែងស្ងួនមិនណាយ          មិននឹករសាយ
ចិត្តចាំអាណិត។

កូនទុក្ខទោសម្តេច          ខ្សត់ក្រច្រើនតិច          ខឹងខុសខូចចិត្ត
ព្រាត់ប្រាស់យូរលង់          ពុំបង់បែកចិត្ត          គង់ចាំចិត្តគិត
ឈឺឆ្អាលកូនស្មោះ។

ប្រពន្ធណាគាប់          ឈឺឆ្អាលប្តីខ្ជាប់          ចិត្តចាំកាន់កោះ
ដូចម្តាយស្រឡាញ់       កូនពេញពីពោះ          ហៅប្រពន្ធនោះ
ថ្លៃឥតផ្ទឹមដល់។

ប្រពន្ធជាទ្វី          ឈ្មោះហៅទាសី-          ភរិយាដូចកល់
ខ្ញុំនឹងអម្ចាស់        ប្រើណាស់ខ្វាយខ្វល់          អាចអត់ទប់ទល់
ទម្ងន់បម្រើ។

មិនមានទំនេរ          ទោះម្ចាស់វាយជេរ          អត់ឱនស័រពើ
តាមតែបង្គាប់          ប្រញាប់ចង់ធ្វើ          ចិត្តពុំសើវ៉ើ
ចៀសវាងក្រោធា។

ប្រពន្ធណាអត់          ឱនអង្គអំណត់          ខ្លាចប្តីអាត្មា
ដូចខ្ញុំនឹងម្ចាស់          ខ្លាចណាស់ធានា          ប្រពន្ធនោះជា
ប្រសើរសុខសូន្យ។

ប្រពន្ធជាត្រី          ឈ្មោះភគិនី-          ភរិយាដូចប្អូន
ស្រឡាញ់បងពិត      លំអិតលំអូន          ទទួលដំបូន-
មានមាត់ពាក្យបង។

ផ្តាច់ផ្តួលតែមួយ      នឹងចងជាត្រួយ          ចិត្តចាំបំណង
ពំនាក់ពំនឹង          ពាក់ពឹងប៉ុនប៉ង          តែនឹងអង្គបង
ឥតម៉ៃទីទៃ។

ប្រពន្ធណាចូល          នឹងប្តីមួយមូល-          ចិត្តជាប់អាល័យ
ដូចប្អូននឹងបង          ចាំចងអាស្រ័យ          ប្រពន្ធនោះថ្លៃ
មធ្យមពេកពិត។

ប្រពន្ធចត្វា          ឈ្មោះហៅសខា-          ភរិយាដូចមិត្រ-
សំឡាញ់ស្រឡាញ់     អស់អញពេកពិត         ស្មើខ្លួនស្មើចិត្ត
ស្ម័គ្រស្មោះចិន្តា។

បើមិត្រទៅបាត់          ស្ងប់ស្ងួតមុខមាត់          ទុក្ខទន់ទយា
ឃើញមុខមកបាន       ចិត្តក្សាន្តសោះសា          ស្រស់ស្រួលភក្ត្រា
និរទុក្ខសោកសៅ។

ប្រពន្ធណាចិត្ត          ស្រឡាញ់ប្តីពិត          គ្មានក្នុងគ្មានក្រៅ
ដូចមិត្រនឹងមិត្រ          ចងចិត្តជាប់នៅ          ប្រពន្ធនោះហៅ
ឧត្តមក្រមាន។

សម្តែងភរិយា          ទាំងបួនសឹងជា          ក្រស្រីធ្វើបាន
បើស្រីណាគិត          ផ្ចង់ចិត្តសន្តាន          ស្រឡាញ់ប្តីប្រាណ
ដូចធម៌ទេស្នា។

លោកថាស្រីនោះ      ឮកេរ្តិ៍ពីរោះ          ទូទៅនានា
បើអស់ជីវិត          នៅឋិតសួគ៌ា          ចៀសចាកចតុរា-
បាយបាបទុក្ខភ័យ។

ប្រពន្ធពុំជា          ឈ្មោះវធកា-          ភរិយាដូចនៃ
សត្រូវចាំចង        ទោសផងសព្វថ្ងៃ          ប្រពន្ធចង្រៃ
ប្តីមានតែទុក្ខ។

បើប្តីខុសចិត្ត          វាគ្មានអាណិត          ខេរខឹងច្រអុក
ចាំចងទោសប្តី          ស្រដីកិកកុក          ឲ្យមាត់ឲ្យមុខ
វាសវាងវ្ហោះវ្ហើយ។

សុខទុក្ខសាំទាំ          វាមើលបំណាំ          នៅស្ងៀមព្រងើយ
ពុំជួយទុក្ខភ័យ          ដោះដៃកន្តើយ          ស្លាប់ដោយរស់ដោយ
គ្មានចិត្តមេត្រី។

ចោរីភរិយា          ប្រពន្ធពុំជា          លបលួចទ្រព្យប្តី
គ្មានចិត្តករុណា       មេត្តាប្រណី          របស់ទ្រព្យអ្វី
លក់ចាយអស់ធួន។

អយ្យាភរិយា          ប្រពន្ធពុំជា          តម្កើងតែខ្លួន
ចេះតែប្រើប្តី          ឥតបីមានស្ងួន          ធ្វើឫកណាំនួន
ទុកប្តីដូចខ្ញុំ។

ប្រពន្ធទាំងបី          ធ្លាក់ទៅអវចី          រងទុក្ខដំណំ
ក្នុងខ្ទះភ្លើងក្តៅ       យូរនៅក្រៀមក្រំ          ព្រោះចិត្តខ្លួនធំ
ជាងប្តីអាត្មា។

ឯប្រពន្ធបួន-          មុខនោះគួរស្ងួន          យកជាភរិយា
នឹងកើតរបស់          កេរ្តិ៍យសសក្តា          ថ្កើងពូជពង្សា
សោយសុខថេរឋិត។

សម្តែងបរិយាយ          ភរិយាទាំងឡាយ          ប្រាំពីរចរិត
ទាំងជួទាំងជា          ពណ៌នាពោលពិត          ចែងចប់ពិនិត្យ
តាមអត្ថគាថា។

(វចនានុក្រមសម្តេចសង្ឃជួន ណាត ត្រង់ទំព័រ៤៨២ និង ៤៨៣)



Saturday, April 6, 2013

ប្តី

   តើអ្នកជាមនុស្សប្រុសឬ? តើអ្នកជាប្តីឬ? តើអ្នកបាន នឹងបំពេញកាតព្វកិច្ចជាប្តីល្អម្នាក់ហើយឬនៅ? សូមមនុស្សប្រុសទាំងឡាយដែលបាននឹងកំពុងធ្វើជាប្តី ចំណាយពេលត្រឹមតែប៉ុន្មានាទីប៉ុណ្ណោះ
ដើម្បីអានអ្វីដែលខ្ញុំសូមចែករំលែកជូននៅខាងក្រោមនេះផង។ វាគឺជាការពន្យល់ អំពីពាក្យ "ប្តី" ដោយសម្តេចសង្ឃរាជ​ ជួន ណាត ក្នុងសៀវភៅវចនានុក្រមក្នុងទំព័រ៤៦៨ និង ៤៦៩ ថែមទាំងមាន អមដោយបទកំណាព្យដែលជាព្រះរាជនិព្ធដោយព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សារាធិបតី ព្រះមរមកោដ្ឋ (ព្រះអង្គដួង)។

"ប្តី" មានថ្នាក់ជា នាម: "ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្ត្រីជាភរិយា, ប្រុសជាគូគ្នានឹង ស្រីជាប្រពន្ធ: មានប្តីប្រពន្ធ  គឺស្រីមានប្រុសជាប្តី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ។ ប្តីសី ក្លាយមកពីពាក្យ ប្តីស្រី ឬ ប្តីសិរី គឺប្តីស្រីសួស្តី​ ឬប្តីរបស់ស្រី។

   កតមេហិ          បញ្ចគតី-          ហិ សាមិកា          ភរិយា ស-           ង្គហាធម្មា          ប្រែតាមអត្ថា- ធិប្បាយបាលី។

ថាប្រុសឯណា     នឹងមានភរិយា     លោកឲ្យចេះក្តី     ទាំងប្រាំចំពោះ     សង្រ្គោះចិត្តស្រី     ប្រពន្ធប្រក្រតី     ដូចធម៌សម្តែង។

បើប្តីឯណា     ពុំកាន់កិរិយា     ទាំងប្រាំនេះឯង     ហៅប្តីទុជ៌ន     ជួលន់ក្រៃលែង     ចេះតែកំហែង     ចិត្តប្រពន្ធពិត។

បើប្តីកាន់ច្បាប់     ទាំងប្រាំនេះខ្ចាប់     ហៅប្តីសុចរិត     បម្រុងភរិយា     ដោយនាក្រមក្រឹត្យ     ប្រសើរពេកពិត     ឥតអ្វីផ្ទឹមឡើយ។

អស់ប្រុសទាំងឡាយ     ចូរចាំអធិប្បាយ     ច្បាប់នេះជាត្រើយ     ទុកគ្រប់ប្រុសប្រាណ     កុំមានកន្តើយ     មានប្រពន្ធហើយ     ជាសុខសម្រាន្ត។

មួយគឺហៅប្តី     ឲ្យប្រើស្រដី     នឹងប្រពន្ធមាន     ពាក្យទន់ពីរោះ     ស្មើស្មោះដោយក្សាន្ត     សរសើររាប់អាន     តាមស័ព្ទវាចា។

មួយគឺប្រពន្ធ     ខុសឆ្គងស្រាសធ្ងន់     កុំជេរផ្តាសា     ទាត់ធាក់ដៀលដំ     ដូចខ្ញុំអាត្មា     កុំស្តីដើមថា  ឲ្យឭសាយស័ព្ទ។

មួយគឺបានធន     ប្រគល់ប្រពន្ធ     ទុកដាក់រណ្តាប់     ទាំងគ្រឿងអាហារ     ជាការស្រីផ្គាប់     រៀបចំសម្រាប់     ថែទាំរក្សា។

មួយគឺកុំផ្ចង់     កុំខំតែប-     ង្កើតកូនហើយថា     ប្រពន្ធសុខចិត្ត     ឲ្យគិតប្រាថ្នា     រួសរកទ្រព្យា     សម្រាប់ឲ្យផង។

មួយគឺឲ្យចាប់     ស្រឡាញ់ឲ្យខ្ជាប់     កុំជិនណាយហោង     បើមានប្រពន្ធ     ទៀតកុំប៉ុនប៉ង     ស្រឡាញ់ស្នេហ៍ស្នង     ឲ្យស្មើមុខឡើយ។

សម្តែងសេចក្តី     គ្រប់ប្រាំវិថី     ចែងចប់ស្រេចហើយ     ឲ្យអស់ប្រុសផង     ចាំចងជាត្រើយ     ផ្ចង់កុំកន្តើយ     ចោលច្បាប់បុរាណ។

បើប្រុសឯណា     ពុំផ្ចង់ចិន្តា     ដូចធម៌ទូន្មាន     នៅនឹងភរិយា     គ្មានជាសុខសាន្ត     ហិនហោចធនធាន     ទាស់ទែងលែងគ្នា។

ឯវិស័យចិត្ត     អស់ស្រីផងពិត     មានប្តីប្រាថ្នា     អំពើទាំងប្រាំ     នេះចាំចិន្តា     គ្រប់ចិត្តភរិយា     នៅនាលោកិយ។

បើខ្វះអំពើ     ណាមួយហើយតើ     ប្រពន្ធថាប្តី     ចិត្តពុំត្រូវត្រង់     ពុំគង់មេត្រី     តូចចិត្តស្វាមី     អាក់អន់ពុំស្មោះ។

លោកឲ្យប្រុសផង     គន់គិតស្ងួនគ្រង     ផ្ចង់ចិត្តសង្រ្គោះ     ប្រពន្ធឲ្យពិត     ដោយក្រឹត្យប្រាំនោះ     ប្រពន្ធក៏ស្មោះ     ចិត្តចូលមូលឯង។

កុំគិតតែយក     ប្រពន្ធបានមក     គ្រាន់ឱបប្រលែង     បង្កើតតែកូន     សោះសូន្យធនធេង     លោកឲ្យគិតក្រែង     ដំណៀលនិន្ទា។

ធម្មតាជាប្តី     បានទ្រព្យធនអ្វី     ឬយសសក្តា     តែងនៅសុខសឹង     ទីពឹងផងគ្នា     ព្រោះដ្បិតភរិយា     កាន់ក្តីសុចរិត។

អំពើច្នេះហោង     ឲ្យអស់ប្រុសផង     ចងចាំក្នុងចិត្ត     តាមធម៌ទូន្មាន     គ្រប់ប្រាណប្រុសពិត     ទុកជាក្រមក្រឹត្យ     ច្បាប់ច្បាស់តទៅ។

អង្គអញរចនា     សេចក្តីកាព្យា     តាមច្បាប់ទុកនៅ     ក្នុងព្រះបាលី     សេចក្តីជា្រលជ្រៅ     ពុំហ៊ានសៅដៅ     លើកលេងងាយដាយ។

ឧស្សាហ៍ខំប្រុង     ប្រែរករើសក្នុង     គម្ពីរនិកាយ     អដ្ឋកថា     ដីកាបរិយាយ     និបាតទាំងឡាយ     មកផ្សំស្រដី។

ជាច្បាប់ទុកត     ដំណឹងតំណ     ដំណើរស្រ្តី     ឲ្យជាក់ប្រាកដ     ដោយបទបាលី     គ្រាន់អស់ប្រុសស្រី     រើសរៀនរកផ្លូវ។

ច្បាប់នេះប្រសើរ     ដំណឹងដំណើរ     ទំនងនេះកូវ     ជាច្បាប់ប្រាកដ     ដោយបទត្រឹមត្រូវ     គួរយើងឥឡូវ     ប្រតិបត្តិរក្សា។

គួររៀនឲ្យស្ទាត់     ឲ្យចាំរត់មាត់     ដាក់ក្នុងចិន្តា     គ្រាន់នឹងប្រិតប្រៀន     បង្រៀនអាត្មា     តាមដោយគាថា     នេះឯងតទៅ។

ចែងចប់អភិប្រាយ     ដោយអត្ថបរិយាយ     សូរេចថ្ងៃសៅរ៍     ប្រាំបីរោចឯង     នាខែមាឃនៅ     ឆ្នាំរកាត្រូវ     នព្វស័កស្រេចហោង៕

*****   



Wednesday, December 5, 2012

ភាពយន្តខ្មែរ សម័យដើម

រឿង មួយម៉ឺនអាល័យ


មួយម៉ឺនអាល័យ ២


មួយម៉ឺនអាល័យ ៣


មួយម៉ឺនអាល័យ ៤


មួយម៉ឺនអាល័យ ៥


មួយម៉ឺនអាល័យ ៦


មួយម៉ឺនអាល័យ បញ្ចប់ 
 

Monday, December 3, 2012

ភាពយន្តខ្មែរ សម័យដើម

រឿង សុវណ្ណហង្ស

  
សុវណ្ណហង្ស ២


សុវណ្ណហង្ស ៣

 
សុវណ្ណហង្ស ៤

 
សុវណ្ណហង្ស ៥


សុវណ្ណហង្ស ៦
  
សុវណ្ណហង្ស ៧
  
សុវណ្ណហង្ស (បញ្ចប់)


Thursday, November 29, 2012

ឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ

ផ្លូវឡើងឆ្ពោះទៅកំពូលបូកគោ

Road to the top of Bokor
ផ្លូវកោង កាច់កុង ជាងផ្លូវទៅ កោះកុង        



The statue of Grandma Mao is seen in the distance. រូបសំណាក់ លោកយាយ ម៉ៅ មើលពីចម្ងាយ 
រូបសំណាក់ លោកយាយ ម៉ៅ The statue of Grandma Mao
ឮគេថា នេះជាដំណាក់ខ្លា It is called Damnak Kla
ឮគេថា នេះជាថ្មដំរី It is called Elephant Rock.
ត្រួតពិនិត្រសំបុត្រ Ticket Inspecting Counter
សណ្ឋាគារ ឋានសួគ៌ បូកគោ មើលពីចម្ងាយ Thansour Bokor hotel is seen in the distance.
នេះហើយជាសណ្ឋាគារ ឋានសួគ៌ បូកគោ ដែលល្បីតៗគ្នា ថា ឡូយ ស្អាត អស្ចារ្យ ស្អីគេនោះ។          
Thansour Bokor Hotel
នោះជាអាគារកាស៊ីណូចាស់ ដែលត្រូវបានគេកំពុងនឹងជួសជុល កែលម្អ ដាក់ឲ្យប្រើប្រាស់ឡើងវិញ។
The old building of casino has been under renovation. It is heard to be reused after renovation.

អាគារកាស៊ីណូចាស់ មើលពីខាងក្រោយ។
It is seen behind.
ទេសភាពនៅខាងក្រោយអាគារកាស៊ីណូចាស់ មើលពីជាន់លើបំផុតនៃអាគារ។
The attractiveness is seen from the top of the building of casino.

Friday, September 7, 2012

អត់ការងារធ្វើ ទៅជាធ្វើផ្តេសផ្តាសបែបនេះទៅវិញ!