ការពិតទៅនាយស្វិតខ្ញុំមិនមែនជាអ្នកចូលចិត្តផឹកទឹកត្នោតជូរទេហើយក៏កម្រផឹកដែរ ប៉ុន្តែបើ
ស្រាបៀរអាចជួយកំដរម្តងម្កាលបាន។ ថ្ងៃមួយជាថ្ងៃឈប់សម្រាកពីការងារ
និងហ្វេសប៊ុក ក៏ ព កូនស្រីសំណព្វបេះដូងចេញទៅ do shopping នាផ្សារក្បែរផ្ទះដោយដើរកាត់ផ្ទះអ្នកជិតខាង
ជាច្រើនហើយក៏បានមកដល់ផ្ទះអ៊ុំប្រុសម្នាក់ដែលគាត់ជាមនុស្សរស់រាយរាក់ទាក់ណាស់
ហើយចិត្តល្អទៀតផង។ បានខ្ញុំថាគាត់ចិត្តល្អពីព្រោះគាត់តែងតែអនុញ្ញាតឲ្យខ្ញុំចតឡាន
ដ៏កញ្ចាស់របស់ខ្ញុំក្នុងទីធ្លាផ្ទះរបស់គាត់ជានិច្ច។
អ៊ុំចំណាស់ដែលមានអាយុប្រហែលជិត៦០ប្លាយនោះ
បានស្រែកហៅខ្ញុំ៖
អេហ៍ អាអូន! រួចអត់ទៅធ្វើការទេអីថ្ងៃនេះ
បានជានៅពកូន? ហើយប្រុងទៅណាដែរ?
នាយស្វិតខ្ញុំក៏ឆ្លើយថា៖ បាទ អ៊ុំ
អត់ទៅទេថ្ងៃនេះ។ ខ្ញុំកំពុងនាំកូនទៅផ្សារម៉ាភ្លែត ទិញផ្កាឲ្យកូន។ (កូនរបស់ខ្ញុំចូលចិត្ត
flower ណាស់។
គាត់តបថា៖ យី អើ! ស្រឡាញ់កូនដល់ម្លឹង។
កូនចង់បានអី ក៏បានដូចចិត្ត។ ម៉ោះ ដាក់មួយ សិនទៅហ្អី អាអូន...........................ទឹកត្នោតជូរ។ អ៊ុំកំពុងនិយាយគ្នាអារឿងសន្លឹកឆ្នោតហ្នឹងណា៎
ហើយម៉ិញហ្នឹងក៏នាំគ្នានិយាយពីឈ្មោះអាអូនឯងដែរ។ អាអូនឯងគ្រាន់បើ ថាឲ្យចំៗ ឥឡូវចាញ់មែន។
អីយ៉ា! នាយស្វិតខ្ញុំដូចជាកំពុងល្បីពេញភូមិទេដឹង?
រស់នៅទីនេះជិត១០ឆ្នាំមកហើយ ស្គាល់អ្នកជិតខាងតែបី បួន ផ្ទះទេ។ ហេ ហេ ! តាមពិតខ្ញុំដឹងថាពួកគាត់កំពុងនិយាយពីអ្វីហើយ។
ភូមិមួយហ្នឹង CPP ចាញ់ឆ្នោតយ៉ាងស្ពឹកភត្រ្តា ហឹងសោតា នឹងទល់លាមកទៀតផង គឺថាចាញ់តាំងពីភូមិ
រហូតដល់ សង្កាត់ ឆ្លងដល់ខណ្ឌ នឹងអស់ម៉ាភ្នំពេញតែម្តង។
តែឥឡូវនាយស្វិតខ្ញុំសូមលើកយកតែបញ្ហាក្នុងភូមិនេះចុះ
ហើយក៏សូមជំរាបមិត្តអ្នកអាន ថានាយស្វិតខ្ញុំនេះមិនមែនជាអ្នកមានវិជ្ជាជីវៈខាងវិភាគ ឬអ្នកស៊ើបការណ៍អី
ក៏គ្មានដែរ ក៏ប៉ុន្តែនាយស្វិតខ្ញុំចូលចិត្តនិយាយការពិតប្រាប់ពិភពខាងក្រៅឲ្យដឹង នឹងជ្រាប។
ក្នុងឆ្នាំ២០១១ នារដូវវស្សាទឹកឡើងជន់លិចពីទន្លេ
លិចលង់ភូមិយ៉ាងធ្ងន់ធ្ងរណាស់។
ទឹកលិច ចង់ស្រកទៅវិញ ទើបឃើញក្រុមចែកអំណោយនាំយកអំណោចដ៏ច្រើន
កំប៉ិកកំប៉ុកមកឲ្យ។ នាយស្វិតខ្ញុំនឹងក្រុមគ្រួសារក៏ចេះតែទទួលទៅ កុំឲ្យដាច់សទ្ធាគេ។
ដឹងអី ស្រាប់តែនាយស្វិតខ្ញុំមកដល់កន្លែងធ្វើការវិញ ក៏បើកគេហទំព័រនៃសារព័ត៌មានមួយអាន
ដែលនាយស្វិតខ្ញុំអានជារៀងរាល់ថ្ងៃ។ Website នោះផ្សាយថា លោកអភិបាល និងគណៈគ្រប់គ្រងខណ្ឌចុះចែកអំណោយដល់ជនរងគ្រោះពីទឹកជំនន់នាភូមិមួយនេះ
ដោយក្នុង
មួយគ្រួសារទទួលបាន អង្ករ ១០គីឡូ, ទឹកញ៉ាំអ៊ីវមួយយួរ, ទឹកត្រីមួយយួរ, ទឹកសុទ្ធ
Oral មួយដបចំណុះ១លីត្រកន្លះ, មីកញ្ចប់មួយកេះ
និងលុយមួយម៉ឺនរៀល។
អានចប់ នាយស្វិតខ្ញុំសើចចង់រហែកមាត់
ពីព្រោះគេចុះផ្សាយវាត្រឹមត្រូវពេក គឺត្រឹមត្រូវចង់ងាប់។ អង្ករ១០គីឡូវាត្រូវហើយ តែទឹកស៊ីអ៊ីវ
ទឹកត្រី បានតែម៉ាដបគត់ក្នុងមួយគ្រួសារ និងមី១០កញ្ចប់តែប៉ុណ្ណោះ លុយម៉ាម៉ឺនរៀលបានសាំងជិតពីរលីត្រដែរ។
ទឹកទន្លេស្រក់ទៅវិញផុតពីភូមិ តែទឹកក្នុងភូមិមិនទាន់ស្រកអស់
គឺនៅត្រឹមចង្កេះ ស្អុយពេញភូមិ ដោយសារអត់មានច្រកត្រូវបង្ហូរចេញ។ អ៊ុំស្រីម្នាក់ក្បែរផ្ទះខ្សឹបប្រាប់នាយស្វិតខ្ញុំថា
បូមចេញតាម
ណាទេបើមានតែមួយកន្លែងហ្នឹងដែលអាចបូមចេញបាន តែគេមិនបូមទេពីព្រោះវាប៉ះពាល់របង
ដីឡួត៍ឯកឧត្តមម៉ាក្បាលនៅកន្លែងនោះ។ ត្រូវហ្នឹងនាយស្វិតខ្ញុំមិនចេះទប់មាត់ផង
ខ្ញុំក៏និយាយរាងសម្លេងខ្លាំងៗថា អ៊ុំអើយ កុំបាច់ទៅថោកនឹងអាពួកអាត្មានិយមអស់ហ្នឹង។ វាមិនឲ្យវ៉ៃរបងដីឡួត៍ដើម្បីបូមក៏ហីទៅ។
ទឹកនេះវាគង់តែស្រកឯងទេ។ ហ្នឹងហើយសុខតែម្នាក់ឯង គេត្រាំទឹកស្អុយម៉ាភូមិ។ ឆ្នាំ២០១៣មកដល់ប្រុងជើងចេញទៅ
ទម្លាក់ហ្អែងគ្មានរង់ចាំ២៤ម៉ោងទាន់ទេ។
ស្រាប់តែអ៊ុំស្រីម្នាក់នោះរាងឆ្ងល់ហើយក៏សួរនាយស្វិតខ្ញុំថាទម្លាក់អីគេអានាង។ នាយស្វិតខ្ញុំ
បានឱកាសបន្ថែមក៏ស្រែកជំទាលបណ្តោយថាខែ៧ឆ្នាំ២០១៣នឹងបោះឆ្នោតទៀតហើយ។
អ៊ុំជឿខ្ញុំទៅ នាំគ្នាបោះទម្លាក់ចោលឲ្យអស់អាពួកមន្ត្រីណាមិនគិតសុខទុក្ខប្រជាជន។
ទឹកក៏បានរីង គោកទៅ។ ក្រុមប្រឹក្សាសង្កាត់បានមកប្រកូកប្រកាសថានឹងធ្វើផ្លួវ
គឺចាក់ជាបេតុង។ នាយស្វិតខ្ញុំក៏ដូចជាអ្នកភូមិទាំងអស់នាំគ្នាសប្បាយចិត្តជាពន់ពេកណាស់
នឹងគិតថាលែងមាន
ភក់ជ្រាំប្រឡាក់ដៃជើង និងម៉ូតូឡានទៀតហើយ។
ហេស ហេស ហេស គោលនយោបាយនៃអភិវឌ្ឍន៍ជំហ៊ាន
កង់ហ្គូរូ អូហ៍ច្រឡំ គឺជំហ៊ានគីង្គគ់ ក្នុងការចាក់ផ្លូវបេតុង តាមមូលដ្ឋាន ៥០ បូក ៥០
គឺរាជរដ្ឋាភិបាលចេញពាក់កណ្តាល និងប្រជារាស្ត្រចេញពាក់កណ្តាល។ មានអីគេវាស់ក្បាលដីគិតជាម៉ែត្រ
មួយម៉ែត្រ១០០០០រៀល។ ហេងហើយដែលក្បាលនាយស្វិតខ្ញុំ អូហ៍គឺក្បាលដីរបស់នាយស្វិតខ្ញុំមានត្រឹមតែបួនម៉ែត្រ
ក៏អស់ត្រឹម៤០០០០ម៉ឺនរៀលទៅ។
ព្រឹកថ្ងៃបើកការដ្ឋានចាក់ផ្លូវបេតុងក៏មកដល់
ដោយមានការចូលជាអធិបតីភាពនៃលោកអភិបាល
ខណ្ឌទៀតផងហើយក៏មានការបើកច្រហធ្លុងឲ្យប្រជារាស្ត្រសាកសួរដែរតែគួរឲ្យស្តាយដែលនាយ
ស្វិតខ្ញុំគ្មានពេលចូលរួមនឹងគេ គ្រាន់តែឭតាមអ្នកភូមិប្រាប់ថា យើងជាប្រជាជនមានសិទ្ធិតវ៉ា
បើសិនជាក្រុមហ៊ុនធ្វើផ្លួវ ធ្វើមិនត្រឹមត្រូវតាមស្តង់ដេក អូហ៍គឺស្តង់ដារ។ បើកការដ្ឋានថ្ងៃចន្ទ
ថ្ងៃអាទិត្យសប្តាហ៍បន្ទាប់បានចាប់ធ្វើ។ នេះគឺហៅថាជំហ៊ានគីង្គគ់ មែន!
ព្រឹកប្រហែលម៉ោង៧ ឬ ៨ ក៏មានកម្មករប្រហែលជិត១០នាក់
រួមនឹងត្រាក់ទ័រឈូសឆាយផ្លូវ និងមានអារ៉ូឡូកិនបង្ហាប់ដីមកធ្វើសកម្មភាពដ៏គួរឲ្យកោតសរសើរណាស់។
នាយស្វិតក៏អត់បាននៅមើលយូរដែរពីព្រោះត្រូវដល់ម៉ោងទៅសាលាហើយ ....ក៏ជិះចេញទៅ។
ពេលថ្ងៃត្រង់ ត្រឡប់ពីសាលាដល់ផ្ទះវិញ
នាយស្វិតខ្ញុំបានឃើញផ្លូវត្រូវបានគេឈូសឆាយស្អាត ធំទូលាយ។ ចូលដល់ក្នុងផ្ទះភា្លម កូនស្រីសំណព្វលើសពីបេះដូងរបស់នាយស្វិតខ្ញុំ
បានចង្អុលបង្ហាញដោយនិយាយថា ប៉ាប៉ា គេឈូសមុខទះ (ផ្ទះ) យើងខ្ទេច។ ខ្នាញ់កូនពេក ក៏លើកកូនព
ហើយតបទៅកូនស្រីថា មិនអីទេកូន ឲ្យគេឈូសទៅ គេធ្វើផ្លូវ្យស្អាតតើ។
ឭសម្លេងដឹងថានាយស្វិតខ្ញុំមកដល់ផ្ទះវិញហើយ
ម្តាយក្មេកនាយស្វិតរបស់ខ្ញុំស្ទុះចេញពីផ្ទះបាយ ហើយនិយាយមកកាន់នាយស្វិតខ្ញុំថា ហ៊ឹ!
មិនដឹងជាពូម្នាក់ហ្នឹងជាមេការ ឬមកពីខាងសង្កាត់ទេ គាត់មកនិយាយហាក់ដូចជាដៀមដាមឲ្យផ្ទះយើង។
គាត់ប្រាប់អ្នកបើកត្រាក់ទ័រឈូសនោះ
ថាឈូសទៅកុំចាំបាច់ខ្វល់ប៉ះក្បាលដីអាណាអី
បើមាន
អ្នកណាមិនសុខចិត្ត ឲ្យទៅប្តឹងអា សម រង្ស៊ី ទៅ។
អុញ! វាទៅជាពន្យុះឯងឲ្យទៅប្តឹង សម
រង្ស៊ី ឯណាណោះទៅវិញ អាសូរតែឯងហាមឃាត់ ឬក៏ប្រឆាំងមិនឲ្យឈូសទៅ មិនថាទេ។ ហេស ហេស ហេស ប៉ះអាស្វិតដូចខ្ញុំផង
មានទៅទប់មាត់បានឯណា។ ដាក់កូនចុះពីដើមទ្រូង នាយស្វិតខ្ញុំដើរចេញទៅក្រៅផ្ទះនិយាយ
របៀបជេរ
អស់ម៉ាទំហឹងបំពង់ក។
“ម៉ាក់ឯងថ្ងៃក្រោយកុំបណ្តោយឲ្យឱកាសបែបនេះកន្លងផុតទៅ...
ម៉ាស៊ីនថតអាតូចក៏មាន
អាធំក៏មាន។ ថតអាម៉ាក្បាលហ្នឹងឲ្យបាន ...គឺមិនបាច់និយាយច្រើន គឺថតទៅ ថតទុកឲ្យខ្ញុំ។
កាលពីប្រជុំបើកការដ្ឋានឭហើយតើ។ លោកអភិបាលខណ្ឌបានប្រាប់ថា ប្រជាជនមានសិទ្ធិតវ៉ា ឬប្រឆាំងក្នុងករណីណាដែលក្រុមហ៊ុនម៉ៅការនេះធ្វើមិនត្រឹមត្រូវ
ពីព្រោះនេះជាលុយរបស់យើងពាក់កណ្តាល រឿងអីគេមិននិយាយតបត មិនប្រឆាំងតវ៉ាស្អីផង អ្នកឯងមកស្រែកក្តែងៗដូចឆ្កែឆ្កួត
ថាបើមានអ្នកណាមិនពេញចិត្ត ឲ្យទៅប្តឹង សម រង្ស៊ី ឯណោះទៅវិញ។ លោកឯងកុំចាំបាច់ពន្យុះអី................រឿង សម រង្ស៊ី ជារឿងរបស់គាត់ តែរឿងលោកឯងឈ្លើយ សម្តីពាល ចរិតឆ្កែឆ្កួត ជារឿងរបស់លោកឯងផ្សេង។
ស្អែកបើមានមុខម្នាក់ហ្នឹង ឬអ្នកណាក៏ដោយឲ្យតែចេញសម្តីពាល ឈ្លើយ ឆ្កួតបែបនេះ ម៉ាក់ឯងថតឲ្យបានឲ្យខ្ញុំ។
កុំខ្លាច!
ស្អែកឡើងពេលនាយស្វិតខ្ញុំត្រឡប់ពីរៀនដូចសព្វដង
ឃើញថាគេចាក់បេតុងជិតដល់មុខផ្ទះ
របស់នាយស្វិតខ្ញុំហើយ។ ដើរចូលដល់ក្នុងផ្ទះ នាយស្វិតខ្ញុំក៏សួរប្រពន្ធនឹងម៉ែក្មេកថា
អត់មានអ្នកណាមកដៀមដាមទៀតទេឬ? ម្តាយក្មេករបស់នាយស្វិតខ្ញុំឆ្លើយថា អាពូម្នាក់ហ្នឹងមក
តែអត់និយាយអីទេ។ តែអ៊ុំប្រធានក្រុមខាងក្រោយផ្ទះយើងបានមកប្រាប់ថា ម៉ែអាអូនអើយ ប្រាប់អាអូនផងថាកុំនិយាយតបតអីជាមួយអាមួយហ្នឹង អាហ្នឹងវាតែអ៊ីចឹង
អាហ្នឹងវានៅ
ខាងសង្កាត់។ នាយស្វិតខ្ញុំក៏ឆ្លើយតប របៀបដាក់ផ្លែឲ្យអ៊ុំម្នាក់ហ្នឹងថា មិនឲ្យតបតយ៉ាងម៉េច.........
នេះខ្ញុំគឺមនុស្ស
ហើយអ្នករាល់គ្នាក៏ជាមនុស្សដែរ រីឯអាពូម្នាក់ហ្នឹងក៏ជាមនុស្សដែរ រឿងអីអ្នកឯងមកច្រង៉េងច្រង៉ាង
ឡប់អាចម៍ឆ្កែបែបនេះទៅវិញ។ សូម្បីតែធ្វើផ្លូវនេះ ក៏ខុសដែរ គឺខុសត្រង់អត់មានដាក់ ចម្រឹងឬស្សី
ឬដែក។ រួចចុះអត់មានអ្នកណាគេនិយាយតវ៉ាអីទេឬ? ធ្វើផ្លូវចាក់បេតុង គ្រាន់តែបង្ហាប់ថ្ម
និងដី ហើយចាក់បេតុងតែម្តងបែបនេះ វាគ្មានជាប់បានយូរទេ។ ម៉ែក្មេកនាយស្វិតរបស់ខ្ញុំតបថា អ៊ុំខាងក្រោយផ្ទះយើងគាត់និយាយថា គេធ្វើតែអ៊ីចឹឯង
ផ្លូវចាក់បេតុងនោះ។
ហេស ហេស ហេស និយាយទៅប្រធានភូមិ
ប្រធានក្រុមនៃភូមិនាយស្វិតរបស់ខ្ញុំនេះ ប្រកាន់បក្សពួកសម្បើមណាស់។ បើមានគេពីក្រសួងមន្ទីរ
សុខាភិបាល មកចាក់ថ្នាំបង្ការឲ្យកុមារ គឺពួកគាត់មិនដែលមកប្រាប់គ្រួសាររបស់នាយស្វិតខ្ញុំទេ។
អត់បញ្ហា! I don’t care។ ម៉ាក់អ៊ុំនាយស្វិតខ្ញុំជាពេទ្យនៅខាងស្រុកកំណើតប្រពន្ធ
ចាក់ឲ្យម៉ាកំផ្លេ។
នាយស្វិតខ្ញុំតែងតែប្រាប់អ្នកផ្ទះថា កុំទៅខ្វល់.......កុំទៅអាក់អន់ចិត្តអី...........អ្នកណាមិនមកហៅ
ក៏ហីទៅ........អ្នកណាមិនចែកអំណោយឲ្យ ក៏ហីទៅ! សព្វថ្ងៃយើងមិនមែនរស់ដោយសារ
ពួកវាឲ្យអំណោចមុនបោះឆ្នោតនេះទេ។ ឲ្យតែពួកមូលដ្ឋានមានចរិតបែបនេះ បោះឆ្នោត
ឆ្នាំ២០១៣នេះ ចាំតែដេកបង្ហូរទឹកនោមទៅ។
មែន! ម៉ាភូមិ CNRP ម៉ៅខ្ទេច
លេចធ្លោដល់សង្កាត់ ស្កាត់ឈ្នះដល់ខណ្ឌ ប្រកាន់យកជ័យពេញម៉ាភ្នំពេញទៀត។
ឈាមខ្មែរ
១៩ សីហា ២០១៣