Tuesday, April 17, 2012

ជនល្បីៗមួយចំនួនដែលធ្លាប់បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា

Angelina Jolie
   សិល្បៈការិនីហូលីវូដដ៏ល្បីរូបនេះបានមកកាន់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ក្នុងពេលថត   ភាពយន្តរឿង ​Tomb Raider។ ពេលនោះហើយដែលធ្វើឲ្យនាងដក់ចិត្តជាប់អារម្មណ៍​ ស្រឡាញ់មាតុភូមិ កម្ពុជា នឹងបានទទួលចិញ្ចឹមកុមារាខែ្មរមួយរូបឈ្មោះ Maddox (ឈ្មោះដែលនាងដាក់ឲ្យ) ក្នុងឆ្នាំ២០០២ ថែមទាំងបង្កើតគំរោងមួយឈ្មោះ Maddox Jolie Project ក្នុងឆ្នាំ២០០៣  ដោយក្រោយមកត្រូវបានប្តូរទៅ ជា មូលនិធិ ម៉ាដុកស៍ ជូលី ភិត (Maddox Jolie-Pitt Foundation) ក្នុងឆ្នាំ២០០៧។ មូលនិធិនេះបង្កើតឡើងក្នុង គោលបំណងជួយដល់ជនក្រីក្រ ការពារធនធានធម្មជាតិ នឹងអភិរក្សសត្វព្រៃ នៅក្នុងខេត្របាត់ដំបង។
ជូលី និង ម៉ាដុកស៍ (កូនខ្មែរ)

Jackie Chan
   ពុំមានខ្សែភាពយន្តណាមួយដែលលោកបានសម្តែង ឬថតក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែតារាចិន និងហូលីវូដដែលពូកែខាងក្បាច់គុណគុងហ្វូនិងតៃជិរូបនេះធ្លាប់បានមកកាន់ប្រទេសកម្ពុជាបីដងរួច  មកហើយដោយដំណើរទស្សនកិច្ចចុងក្រោយរបស់លោកគឺកាលពីឆ្នាំ២០០៩ក្នុងនាមជាឯកអគ្គរដ្ឋទូត
សុច្ឆនទៈរបស់UNICEF។​
   ជាទូទៅទស្សនិកជន ខ្មែរនិយមហៅឈ្មោះគាត់ថា ឈិន ឡុង។ លោកឈិន ឡុង មានក្តីរំភើប សប្បាយរីករាយក្រៃលែង នឹងកោតសសើរចំពោះទឹកចិត្តប្រជាជនខ្មែរដែលបានគាំទ្រនឹងស្វាគមន៍
រូបលោកយ៉ាងកក់ក្តៅរាក់ទាក់ កំឡុងពេលលោកមកបំពេញទស្សកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា
នាពេលកន្លងមក។លោកធ្លាប់បាននិយាយថាលោកកំពុងមានគំរោងថតខ្សែភាពយន្តមួយក្នុងកម្ពុជាផងដែរ។

លោកឈិន ឡុង (Jackie Chan) ឆ្លើយតបទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបសំដែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០០៤
ប្រភរូបភាពពី (AP Photo/Isabelle Lesser)
លោកឈិន ឡុង កំពុងបំពេញទស្សនកិច្ចក្នុងមជ្ឈមណ្ឌលបោសសំអាតមីនក្នុងខេត្រសៀមរាប 
កាលពីថ្ងៃអង្គារ៍ ទី២៧ ខែមេសា ឆ្នាំ២០០៤
ប្រភរូបភាពពី (AP Photo/Isabelle Lesser) 

Queen Sofia of Spain
   ព្រះមហាក្សត្រីយានីអេស្ប៉ាញ សូហ្វីយ៉ា បានមកបំពេញព្រះរាជកិច្ចផ្លូវរដ្ឋ តបតាមព្រះរាជអញ្ជើញ  របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហ មុនី កាលពីខែគុម្ហះ ឆ្នាំ២០០៨។ ព្រះរាជទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែគុម្ហះ ឆ្នាំ២០០៨។
   ព្រះរាជទស្សនកិច្ច របស់ព្រះអង្គ គឺ ក្នុងគោលបំណងរឹត ចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងព្រះរាជដំណើរទស្សកិច្ចនោះ ព្រះអង្គ  បានយាងទស្សនាប្រាសាទអង្គរវត្ត ភូមិជនបទមួយចំនួនក្នុងខេត្តបាត់ដំបង និងចំការមីនរបស់    មជ្ឈមណ្ឌលបោសសំអាតមីន CMAC ផងដែរ។
ព្រះមហាក្សត្រីយានី សូហ្វីយ៉ា ក្នុងពេលមកបំពេញព្រះរាជទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក
ប្រភពរូបភាពពី Internet


ព្រះមហាក្សត្រីយានី សូហ្វីយ៉ា កំពុងទតសកម្មភាពនានា ក្នុងមជ្ឈមណ្ឌលបោសសំអាតមីន CMAC
ប្រភពរូបភាពពី Internet




ព្រះមហាក្សត្រីយានី សូហ្វីយ៉ា និងឧបនាយករដ្ឋមន្រ្តី គង់ សំអុល ស្ថិតក្នុងភូមិមួយ នៃខេត្តសៀមរាប
ប្រភពរូបភាពពី (AP Photo/Heng Sinith)







Ricky Martin
   តារាចំរៀងប៉ុបអាមេរិកឡាទីនរូបនេះបានមកបំពេញទស្សនកិច្ចក្នុងដែនដីសុវណ្ណភូមិកម្ពុជាកាលពី  កំឡុងខែមិនា ឆ្នាំ២០០៨។  លោក Ricky Martin បានមកប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងការជួយដូរមនុស្សក្នុងប្រទេសកម្ពុជា។ លោកបានជួបជាមួយជនរងគ្រោះជាច្រើន ក្នុងខេត្រសៀមរាប។

លោកRicky Martin (គាត់ជាជនជាតិPuerto Rico, រូបខាងស្តាំ) កំពុងសួរសុខទុក្ខជនរងគ្រោះក្នុងមជ្ឈមណ្ឌលមួយនៅក្នុងខេត្រសៀមរាប 
កាលពីថ្ងៃ២៩ ខែមិនា ឆ្នាំ២០០៨
ប្រភពរូបភាពពី (AP Photo/Heng Sinith)
ប្រភពរូបភាពពី http://www.hindustantimes.com

Hillary Clinton
   រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រីហ៊ីល ឡារីគ្លីនតុនបានមកបំពេញទស្សនកិច្ចក្នុង  ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០ តបតាមការអញ្ជើញរបស់ភាគីកម្ពុជា។   ដំណើរទស្សនកិច្ចរបស់លោកស្រីគ្លីនតុន ក្នុងគោលបំណងរឹតចំណងសហប្រតិបត្តិការទ្វេភាគីរវាង  ប្រទេសទាំងពីរ នឹងពិភាក្សាការងារមួយចំនួនដែលទាក់ទងការសុំលប់បំណុលដែលកម្ពុជាជំពាក់  កាលពីជំនាន់លន់ ណុល។ ប្រាក់​បំណុល​​កម្ពុជា ជំពាក់​អាមេ​រិក​នោះ​ត្រូវ​បាន​គេ​​ដឹង​ថា មាន​ប្រមាណ​៣០០​លាន​ដុល្លារ ដែល​របប​សាធា​រណ​រដ្ឋ​របស់​លោក​សេនា​ប្រមុខ​លន់ ណុល បាន​ខ្ចី​មក​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​នា​ដើម​
ទស​វត្ស​ទី​៧០។ 
លោកស្រីកំពុងជួបសម្តែងការសួរសុខទុក្ខជនរងគ្រោះពីការជួញដូរ និងរំលោភបំពានផ្លូវភេទក្នុងមជ្ឈមណ្ឌលមួយដែលស្ថិតក្នុងខេត្រសៀមរាប 
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០
 ប្រភពរូបភាពពី (AP Photo/Heng Sinith)
 ប្រភពរូបភាពពី (AP Photo/Evan Vucci, Pool)  
 ប្រភពរូបភាពពី (AP Photo/Evan Vucci, Pool)  
 ប្រភពរូបភាពពី (AP Photo/Evan Vucci, Pool) 

Charlie Chaplin
    សាក់ឡូ ជាឈ្មោះដែលប្រិយមិត្រទស្សនិកជនខែ្មរស្គាល់ជាទូទៅ! លោកឆាលី ចាព្លីន ហៅសាក់ ឡូ ធ្លាប់បានមកលេងស្រុកខ្មែរក្នុងឆ្នាំ១៩៣៦។ 
ភាពយន្តបែបកំប្លែងគរបស់លោកសាក់ ឡូ មានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងទសវត្សរ៍១៩៣០​ និង ១៩៤០។

លោកសាក់ ឡូ ក្នុងឈុតមួយក្នុងខ្សែភាពយន្តរបស់លោក រឿង City Lights នា ឆ្នាំ១៩៣១ 

Jacqueline Kennedy
   ដោយសារតែយល់សុបិនឃើញបា្រសាទអង្គរវត្តនាយប់មួយ ទើបបណ្តាលចិត្តលោកស្រីភរិយា លោកប្រធានាធិបតី John F. Kennedy មកទស្សនាព្រះរាជាណាចក្រកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ១៩៦៧។  ដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនោះត្រូវបានទទួលគាវរកិច្ចយ៉ាងកក់ក្តៅបំផុតដោយ  សម្តេចព្រះនរោត្តម សីហនុ។

សម្តេចនរោត្តម សីហនុ ទទួលស្វាគមន៍ លោកស្រី នាវិមានរដ្ឋចំការមន (កាលសម័យនោះ)
ប្រភពរូបភាពពី  http://www.devata.org
 លោកស្រីកំពុងទស្សានាបា្រសាទបាយ័ន នឹងស្តាប់ការរៀបរាប់អំពីប្រវត្តិប្រាសាទ
ដោយបុរាណវិទូឈ្មោះ Bernard Philippe Groslier នាពេលនោះ
 ប្រភពរូបភាពពី  http://www.devata.org
លោកស្រីកំពុងទទួលទានអាហារពេលល្ងាចជាមួយព្រះអង្គម្ចាស់ នរោត្តម សីហនុ រួមជាមួយព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ និងលោកនាយករដ្ឋមន្រ្តី​ សឺន សាន (រូបនៅខាងឆ្វេងបំផុត)
 ប្រភពរូបភាពពី  http://www.devata.org
 លោកស្រី Jacqueline Kennedy កំពុងទស្សនាការសម្តែងរបាំរបស់ក្រុមរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង ជាមួយព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ  កុសុមៈ នារីរ័ត្ន  សេរីវឌ្ឍនា (រូបអង្គុយកណ្តាល)​ និងសម្តេចនរោត្តម សីហនុ នាខែវិច្ឆិកា ឆ្នាំ១៩៦៧។
 ប្រភពរូបភាពពី  http://www.devata.org

សា្រវជ្រាវ នឹង ចងក្រងដោយ​ ម្ចាស់ប្លក់

Friday, April 13, 2012

ថត នឹង បញ្ចូលបទចំរៀង ដោយម្ចាស់ប្លក់

ខ្ញុំសូមទោសជាមុនចំពោះគុណភាពវីដេអូ! ខ្ញុំមិនមែនជាអ្នកថតរូបអាជីពទេ ហើយខ្សែវីដេអូទាំងនេះ ខ្ញុំថតដោយម៉ាស៊ីនថតនៃទូរស័ព្ទដៃ N95 នឹងកាត់ត បញ្ចូលបទចំរៀង ក៏ធ្វើតាមរយះ N95 នេះដែរ!

Thursday, April 12, 2012

បទ​ចម្រៀង​ខ្មែរ​មួយចំនួន នា​ដើម​ស​.​វ​ទី​២០

   កម្រង​អត្ថបទ​ចម្រៀង​មួយចំនួន​ខាងក្រោម​នេះ មិនមែនជា​រឿង​ថ្មីថ្មោង ព្រោះ​ត្រូវ​លោក ឃួន  សែ​ប បាន​ប្រមែប្រមូល​ចងក្រង​ម្តង​រួចហើយ (Cf. ឃួន សែ​ប​, កំណាព្យ​ស្រាវជ្រាវ​, កម្ពុជសុរិយា​, ១៩៧៤) ក៏ប៉ុន្តែ​ដោយសារ តែ​បទ​ចម្រៀង​ដ៏​កម្រ​ទាំងនោះ​ហាក់ដូចជា​ត្រូវបាន​គេ​បំភ្លេចចោល​បាត់ទៅហើយ ទើបបានជា​ផ្សព្វផ្សាយ​ឡើងវិញ ដើម្បី​ទុកជា​ឯកសារ​ស្រាវជ្រាវ​តទៅ​អនាគត ។​
​     ​យើង​ត្រូវ​យល់ថា បទ​ចម្រៀង​ទាំងនោះ ដែល​ត្រូវបាន​តែង​ឡើង​នោះ​ស្ថិតក្នុង​បរិបទ​សង្គម​មួយ ដែល​បរិយាកាស​មាន​ភាព​ខុស​ប្លែង​ពី​សង្គម​សព្វថ្ងៃ​បន្តិច ព្រោះថា សង្គម​ខ្មែរ​នា​ជំនាន់​នោះ គឺជា​សង្គម​ប្រពៃណីនិយម ហើយ​កាន់​ព្រះពុទ្ធសាសនា​យ៉ាង​ខ្ជាប់ខ្ជួន ។ ដូច្នេះ​តាមរយៈ​បទ​ចម្រៀង​ទាំងនេះ យើង​អាច​ស្វែងយល់​អំពី​ដំណើរ​ទូទៅ​នៃ​ជីវិត​ប្រចាំថ្ងៃ​ដូចជា​សេចក្តីស្នេហា ​រវាង​ក​ម្លោះ​ក្រមុំ និង​ការអប់រំ​ជាដើម ។ ហើយ​អ្វីដែល​គួរ​ឲ្យ​សរសើរ​នោះ គឺ​អ្នកនិពន្ធ​បុរាណ ថែមទាំង​ពណ៌នា​អំពី​ធម្មជាតិ​ដែល​ប្រកបដោយ​ភាព​ប៉ិនប្រសប់​ថែម​ទៀតផង ។​
​     ​គឺ​ស​ម្ព័​ទ្ធ​ភាព​ដ៏​ស្អិតរ​មួ​ត​រវាង​មនុស្ស និង​មនុស្ស ហើយ​និង​បរិស្ថាន ដែលជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​វាយតម្លៃ​យ៉ាងខ្ពស់​នូវ​វណ្ណ​កម្ម​ ទាំងនេះ ។ បើ​និយាយ​ម្យ៉ាងទៀត គោលដៅ​នៃ​បទ​ចម្រៀង​ទាំងនោះ ដែល​តែង​ឡើង​ដោយ​មិន​ធ្វើ​ឲ្យ​យើង​ប្រាសចាក​ពីអ្វី​ដែលជា​ជាតិ​ពិត​នោះ គឺជា​ការធ្វើ​ឲ្យ​យើង​មាន​សុ​ឆន្ទៈ​មានការ​ដុះខាត់​ជម្រះ​នូវ​រាល់​អំពើ​អ​ វិ​ជ្ជ​ទាំងឡាយ និង​មានការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និត​ជាមួយ​មនុស្ស​ដទៃទៀត ។
​    ​ម្យ៉ាងវិញទៀត ទេពកោសល្យ​ដ៏​ខ្ពស់​របស់​អ្នក​កវី​បណ្ឌិត​នា​ជំនាន់​ដើម គឺ​ការយក​ធម្មជាតិ ដូចជា​បក្សី​បក្សា និង​រុក្ខជាតិ​ជាដើម ចងក្រង​ជា​កំណាព្យ​ឡើង ឬ​ធ្វើជា​ទំនុកច្រៀង ដើម្បី​បំពេរ​អារម្មណ៍​តាមរយៈ​អត្ថន័យ​នៃ​ដំណើរ​ជីវិត​យើង​ម្នាក់ៗ ។​
​     ​ដូចនេះ​តាមរយៈ​អត្ថបទ​កុមារ​រេ​វ​, បទ​បុកស្រូវ​, បទ​បំពេរ​, បទ​អា​ឡេ​, បទ​ផាត់ផាយ​, បទ​ស្វាយចន្ទី​, ស្វាយ​ក្នុង​វត្ត​, បទ​ស៊ីនួន និង​បទ​កញ្ចាញ់ចេក បញ្ជាក់​ឲ្យ​យើង​យល់​អំពី​ជម្រៅ​នៃ​ទស្សនៈ​របស់​មនុស្ស​ខ្មែរ​នា​សម័យ​ដើម​ យ៉ាង​ប្រាកដ ។​

១- បទ​កញ្ចាញ់ចេក​

 
 ២- បទ​កុមារ​រេ​វ​

 ៣- បទ​បុកស្រូវ​




 ៤- បទ​អា​ឡេ​
 ៥- បទ​បំពេ​
 ៦- បទ​ផាត់ផាយ​
 ៧- បទ​ស្វាយចន្ទី​
 ៨- ស្វាយ​ក្នុង​វត្ត
 ៩- បទ​ស៊ីនួន​
 សូម​រំលឹក​ឡើងវិញ​ផងដែរ​ថា មាន​ហេតុផល​ជាច្រើន​ដែល​នាំ​ឲ្យ​យើង​យល់ច្រឡំ​ថា បទ​ចម្រៀង​ប្រជាប្រិយ​ទាំងនោះ យ៉ាងតិចណាស់​ឋិត​នៅក្នុង​អម្លុង​ស​.​វ​ទី ១៨-១៩ ដែរ ៕  
(​ម​.​ត្រា​ណេ​)​

ប្រភពពី  http://www.cen.com.kh/culture/detail_culturecustom/MDQ3MWI1NmIzNGY

Monday, April 2, 2012

ហេតុអ្វី​បាន​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៥​បាន​បង្កើត​អង្គការ​អាស៊ាន​កាលពី​៤៥​ឆ្នាំ​មុន​


ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ប្រភពពី www.khmer.rfi.fr

អាស៊ាន សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និង ហ្វីលីពីន មាន​គោលដៅ​ពីរ​សំខាន់ៗ កាល​សម័យ​នោះ។

គោល​ដៅ​ទី​មួយ គឺ​រំងាប់​ភាព​តានតឹង​រវាង​បណ្តា​ប្រទេស​ស្ថាបនិក​ទាំង​ប្រាំ។ សូម​ជំរាប​ថា កាលណោះ​ប្រទេស​ម៉ាឡេស៊ី​មាន​ទំនាស់​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ជុំវិញ​កោះ​ប័រណេអូ​(Bornéo)​ ហើយ​នៅ​ឆ្នាំ​១៩៦៣​ដែនដី​ប៉ែក​ខាង​ជើង​នៃ​កោះ ​នេះ គឺ​ដែនដី​កាលីម៉ង់តង់​(Kalimantan)​ បាន​ប្រកាស​ផ្តាច់​ខ្លួន​ទៅ​នៅ​ក្រោម​ ការ​គ្រប់គ្រង​នៃ​ប្រទេស​ម៉ាឡេស៊ី ជាហេតុ​បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ខឹង​ច្រឡោត​តោតតូង​និង​ជាហេតុ​បាន​ ធ្វើ​ឱ​សង្គ្រាម​ហៀប​តែ​នឹង​ផ្ទុះ​ឡើង​ទៀត​ផង​រវាង​ប្រទេស​ភាគី​ជម្លោះ​ទាំង ​ពីរ។

ម្យ៉ាង​វិញ​ទៀត កាល​សម័យ​នោះ ក៏​មាន​ដែរ​ភាព​តានតឹង​រវាង​ម៉ាឡេស៊ី​និង​សិង្ហបុរី ពីព្រោះ​សិង្ហបុរី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​លី គាន់យូ (Lee Kuan Yew) បាន​សម្រេច​ដើរ​ចេញ​ពី​សហព័ន្ធ​រួម​ម៉ាឡេស៊ី។ ក្រៅ​ពី​នេះ ម៉ាឡេស៊ី​ក៏​មាន​ទំនាស់​ជាមួយ​ហ្វីលីពីន​ដែរ​ជុំវិញ​ដែន​ដី​សាបាហ៍​(Sabah)​ ដែល​ឋិត​នៅ​ប៉ែក​ខាង​ជើង​នៃ​កោះ​ប័រណេអូ ​(Bornéo)​ពីព្រោះ​សាបាហ៍​បាន​ ប្រកាស​ដាក់​ខ្លួន​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ម៉ាឡេស៊ី។



គឺ​ភាព​រកាំ​រកូស​ទាំង​អស់​នេះ​ហើយ ដែល​បាន​ជំរុញ​ឲ្យ​ប្រទេស ​ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន បង្កើត​អាស៊ាន​(ASEAN)​ឡើង​នៅ​ឆ្នាំ​១៩៦៧ ដើម្បី​ងាយ​ស្រួល​ជជែក​គ្នា​និង​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ ឡើង។ នេះ​ជា​គោលដៅ​ទី​មួយ។

រី​ឯ​គោលដៅ​ទី​ពីរ​នៃ​ការ​បង្កើត​អាស៊ាន​កាល​សម័យ​នោះ គឺ​រួបរួម​គ្នា​ទប់ទល់​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត​ដែល​កំពុង​វាយ​លុក​ចូល ​មក​ដល់​អាស៊ី​អាគ្នេយ៍​តាម​រយៈ​សង្គ្រាម​នៅ​វៀតណាម។

កាល​សម័យ​នោះ សង្គ្រាម​វៀតណាម​បាន​ផ្តើម​រីករាល​ដាល​ចូល​ទៅ​ដល់​ប្រទេស​កម្ពុជា​និង​ឡាវ។ ទន្ទឹម​ជា​មួយ​គ្នា​នោះ​ដែរ ទ័ព​ព្រៃ​កុម្មុយនិស្ត​មាន​សកម្មភាព​ខ្លាំង​ក្លា នៅ​ប្រទេស​ភូមា ថៃ និង​ហ្វីលីពីន។ រី​ឯ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ ឧត្តមសេនីយ៍​ស៊ូហារតូ​(Suharto) បាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​ពួក​សកម្មជន​បក្ស​កុម្មុយនិស្ត ជាហេតុ​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​៥០០ ០០០​នាក់។

និយាយ​រួម អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ខ្ទប់​ឥទ្ធិពល​កុម្មុយនិស្ត ហើយ​បើ​គេ​ពិនិត្យ​មើល​ផែនទី​តំបន់​សម័យ​នោះ ឃើញ​ថា  ​ប្រទេស​ស្ថាបនិក​ទាំង​ប្រាំ ថៃ​ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ បាន​បង្កើត​ជា​ខ្សែ​ក្រវាត់​មួយ​ព័ទ្ធ​ជុំ​វិញ​ឥណ្ឌូចិន​ដែល ​ជា​ជង្រុក​នៃ​មនោគមវិជ្ជា​និង​បដិវត្តន៍​កុម្មុយនិស្ត​នៅ​អាស៊ី​អាគ្នេយ៍។

ដោយ​ឡែក អាស៊ាន​ក៏​ជា​អង្គការ​តំបន់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ជាយថាហេតុ​ពី​សំណាក់​ប្រទេស​ចិន​ កុម្មុយនិស្ត​ដែរ ចិន​កុម្មុយនិស្ត​ដែល​កាល​ណោះ​កំពុង​ផ្តើម​ធ្វើ​បដិវត្តន៍​វប្បធម៌​និង​បាន​ ផ្តល់​អាវុធទៅ​ឱ្យ​វៀតណាម​ខាង​ជើង​របស់​ហូ ជីមីន (Ho Chi Minh) ។

មែន​ទែន​ទៅ នៅ​ឆ្នាំ​១៩៦៧ ការ​ទប់ទល់​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត មិនមែន​ជា​គោលដៅ​ផ្លូវការ​ដែល​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ ប្រទេស​ស្ថានិក​អាស៊ាន​ទាំង​៥​ទេ។ គោលដៅ​ជា​ផ្លូវការ​ដែល​បាន​ចែង គឺ​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច​សង្គមកិច្ច​និង​វប្បធម៌​រវាង​បណ្តា​ ប្រទេស​សមាជិក​និង«បង្កើត​តំបន់​សន្តិភាព​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​លើ​ សេរីភាព​និង​អព្យាក្រឹតភាព»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៧៦ ទើប​ឃើញ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ប្រញាប់​រួសរាន់​ផ្តល់​សន្ទុះ​ថ្មី​ដល់ ​អង្គការ​តំបន់​មួយ​នេះ។ ជាក់ស្តែង នា​ឱកាស​ជំនួប​កំពូល​អាស៊ាន​នៅ​បាលី​(Bali)​ឆ្នាំ​១៩៧៦ ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី
ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​និង​ សហប្រតិបតិបត្តិការ​មួយ ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​គ្នា នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​នៃ​បណ្តា​ប្រទេស​កុម្មុយនិស្ត។ នៅ​ឆ្នាំ​១៩៧៦​ដដែល​នោះ អគ្គលេខាធិការដ្ឋាន​អចិន្ត្រៃយ៍​មួយ​របស់​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ ហ្សាការតា(Jakarta)​ប្រទេស​ឥណ្ឌូណេស៊ី។

មាន​មូលហេតុ​មួយ​សំខាន់​ដែល​បាន​ជំរុញ​ឱ្យ​ប្រទេស​ស្ថាបនិក​ទាំង​ប្រាំ​ ផ្តល់​សន្ទុះ​ថ្មី​ដល់​អង្គការ​អាស៊ាន នោះ​គឺ​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ កងទ័ព​កុម្មុយនិស្ត​វៀតណាម​ខាង​ជើង​បាន​ចូល​កាន់កាប់​ទីក្រុង​សៃហ្គុង​ (Saigon) កង​យោធា​កុម្មុយនិស្ត​ខ្មែរ​ក្រហម​បាន​ចូល​កាន់​កាប់​ប្រទេស​កម្ពុជា និង​ចលនា​កុម្មុយនិស្ត​ប៉ាថេតឡាវ(Pathet Lao)​បាន​ឈ្នះ​សង្គ្រាម នៅ​ប្រទេស​ឡាវ។

បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​១៩៧៩ អាស៊ាន​បាន​ប្រកាន់​ជំហរ​នយោបាយ​ច្បាស់​ជាង​មុន ក្រោយ​ពី​ប្រទេស​វៀតណាម​គាំទ្រ​ដោយ​សហភាព​សូវៀត បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ដែល​រណប​ចិន​កុម្មុយនិស្ត។ ជំហរ​នយោបាយ​របស់​អាស៊ាន​កាល​ណោះ គឺ​ឋិត​នៅ​ខាង​សហរដ្ឋ​អាមេរិក និង​នៅ​ខាង​ចិន​ដែល​បាន​ជួយ​គាំទ្រ​ខ្មែរ​ក្រហម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង ​របប​ហេង សំរិន​នៅ​កម្ពុជា​ដែល​ទ្រទ្រង់​ដោយ​វៀតណាម និង​សហភាព​សូវៀត។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ប្រទេស​ថៃ​បាន​បើក​ដៃ​ឱ្យ​ខ្មែរ​ក្រហម​ប្រើប្រាស់​ទឹកដី​របស់​គេ​ទុក​ ធ្វើ​ជា​សមរភូមិ​ក្រោយ។ ទន្ទឹម​នេះ អាស៊ាន​បាន​ធ្វើ​ការ​គាប​សង្កត់​តាម​ផ្លូវ​ទូត​ដើម្បី​បង្ខំ​ឱ្យ​វៀតណាម​ដក​ ទ័ព​ចេញ​ពី​កម្ពុជា។

ក្រោយ​មក​ទៀត​គឺ​ចាប់​ពី​ដើម​ទសវត្សរ៍​៩០​ទៅ ទើប​អាស៊ានបាន​បោះ​ជំហាន​ចូល​ក្នុង​សករាជ​ថ្មី ពីព្រោះ​សង្គ្រាម​ត្រជាក់​បាន​ចប់ បាន​ផ្លាស់ប្តូរ​អស់​រលីង​បរិបទ​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍ និង​បាន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​លែង​ជា​សត្រូវ​នឹង​ គ្នា​ទៀត​ហើយ។ ចាប់​ពី​ពេល​នោះ​មក អាស៊ាន​បាន​សម្រេច​បើក​ទ្វារ​ទទួល​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​នៅ​ក្នុង​ អតីតកាល​ជា​សត្រូវ​របស់​ខ្លួន។ អាស៊ាន​បាន​ទទួល​យក​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៩៥ រួច​ហើយ​ប្រទេស​ឡាវ​និង​ភូមា​នៅ​ឆ្នាំ​១៩៩៧​និង​នៅ​ចុង​បញ្ចប់ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៩៕